ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកវាយប្រហារមូលដ្ឋានកងទ័ពរុស្ស៊ី នៅ Crimea (មានវីដេអូ)
កងទ័ពអាកាសអ៊ុយក្រែននិយាយថា យន្តហោះរុស្ស៊ីចំនួនប្រាំបួនគ្រឿងត្រូវបានបំផ្លាញក្នុងការផ្ទុះដ៏ធំ នៅឯមូលដ្ឋានទ័ពអាកាសនៃតំបន់ Crimea។

ស្របពេលជាមួយគ្នានោះដែរ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានប្រាប់ Sky News ថា កងកម្លាំងពិសេសអ៊ុយក្រែន បានបើកប្រតិបត្តិការនៅលើមូលដ្ឋាននោះ។
មនុស្សម្នាក់ត្រូវបានសម្លាប់ក្នុងការបំផ្ទុះជាបន្តបន្ទាប់ ជិតរមណីយដ្ឋានមាត់សមុទ្រនៅឧបទ្វីបដែលត្រូវរុស្ស៊ីកាត់បញ្ចូលជាឧបសម្ព័ន្ធ។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានបដិសេធថា គ្មានយន្តហោះណាមួយ ត្រូវរងការខូចខាតក្នុងការបំផ្ទុះកាលពីថ្ងៃអង្គារ ឬថាការវាយប្រហារណាមួយបានកើតឡើងនោះទេ។
សារព័ត៌មាន Crimea Today News បានផ្សាយនៅលើ Telegram ថា សាក្សីក៏បានរាយការណ៍ថាមានភ្លើងឆេះនៅលើផ្លូវយន្តហោះ និងខូចខាតផ្ទះនៅក្បែរនោះផងដែរ។

នាយកដ្ឋានសុខាភិបាលនៅ Crimea និយាយថា ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ ខណៈម្នាក់ទៀតត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ និងប្រាំនាក់ទៀតរងរបួសស្រាល។
គួរបញ្ជាក់ថា រុស្ស៊ីបានកាត់យកតំបន់ Crimea ពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ហើយបានប្រើទីនោះ ជាចំណុចស្នូលសម្រាប់ការលុកលុយប្រទេសជិតខាងក្នុងខែកុម្ភៈ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ ការផ្ទុះច្រើនលើក វាយប្រហារមូលដ្ឋានកងទ័ពតំបន់ Crimea របស់រុស្ស៊ី មានអ្នកស្លាប់និងរបួស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


