ព័ត៌មានអន្ដរជាតិ
ការផ្ទុះច្រើនលើក វាយប្រហារមូលដ្ឋានកងទ័ពតំបន់ Crimea របស់រុស្ស៊ី មានអ្នកស្លាប់និងរបួស (មានវីដេអូ)
មនុស្សម្នាក់បានស្លាប់ និងច្រើននាក់របួស បន្ទាប់ពីការផ្ទុះ វាយប្រហារមូលដ្ឋានកងទ័ពនៅតំបន់ Crimea។

លោក Sergei Aksyonov ប្រមុខរដ្ឋបាលតំបន់ដែលតែងតាំងដោយរុស្ស៊ីមួយនេះ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការបំផ្ទុះបានកើតឡើងនៅមូលដ្ឋានកងទ័ព Saky ក្បែរតំបន់ Novofedorivka នៅលើឆ្នេរសមុទ្រភាគខាងលិចនៃឧបទ្វីបនេះ។
វីដេអូដែលផ្សព្វផ្សាយតាមបណ្តាញសង្គម បានបង្ហាញពីការផ្ទុះជាច្រើនកន្លែង។ ក្រោយមក ក្រសួងការពារជាតិរុស្ស៊ីនិយាយថា គ្រាប់រំសេវត្រូវបានបំផ្ទុះ ប៉ុន្តែការអះអាងនេះ មិនទាន់យកជាការបាននោះទេ។

សាក្សីក្នុងតំបន់បានប្រាប់ទីភ្នាក់ងារ Reuters ថា ពួកគេបានឮការផ្ទុះយ៉ាងហោចណាស់១២លើក ដែលចាប់ផ្តើមនៅម៉ោងប្រហែល ១៥:២០ (ម៉ោងក្នុងស្រុក)។
ទន្ទឹមនោះ តំបន់ហាមចូលចម្ងាយ៥គីឡូម៉ែត្រ នៅជុំវិញកន្លែងបំផ្ទុះត្រូវបានបង្កើតឡើង។

ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ Dozhd, ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បាននិយាយថា ទីក្រុង កៀវ មិនទទួលខុសត្រូវចំពោះការផ្ទុះនោះទេ។
គួរបញ្ជាក់ថា រុស្ស៊ីបានកាត់យកតំបន់ Crimea ពីអ៊ុយក្រែនក្នុងខែមីនា ឆ្នាំ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិដែលសហគមន៍អន្តរជាតិមើលឃើញថាមិនស្របច្បាប់។ ការបោះឆ្នោតនោះ ត្រូវបានរៀបចំឡើងយ៉ាងប្រញាប់ប្រញាល់ បន្ទាប់ពីកងទ័ពរុស្ស៊ី បានកាន់កាប់ទីតាំងយុទ្ធសាស្ត្រជាច្រើនជុំវិញឧបទ្វីបនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Zelensky ប្រកាសក្តែងៗ ទៅវាយយកទឹកដី Crimea និង Donbass មកវិញឲ្យខានតែបាន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


