ព័ត៌មានអន្ដរជាតិ
ពូទីន ព្រមចរចាជាមួយអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់
វិមានក្រឹមឡាំង អះអាងថា ពេលនេះប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន យល់ព្រមចូលតុចរចាជាមួយអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ នេះបើតាមការចុះផ្សាយរបស់ RT។

បើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ប្រាប់ទៅអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ទី២៦ខែមេសាឆ្នាំ២០២៥, លោក ពូទីន បានបង្ហាញពីការត្រៀមខ្លួនចរចាជាមួយអ៊ុយក្រែន និងលើកយកប្រធានបទនេះមកពិភាក្សា ពេលជួបជាមួយប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff អំឡុងដំណើរទស្សនកិច្ចទីក្រុងមូស្គូ នាពេលថ្មីៗនេះ។
មុននេះ ទីក្រុងមូស្គូ បានដាក់លក្ខខណ្ឌថ្មីមួយទៅអ៊ុយក្រែន ដោយនោះគឺគ្រាន់តែទីក្រុងកៀវ លុបចោលបម្រាមបោះបង់គំនិតឈប់ប្រកាន់ចិត្តមិនចរចាជាមួយលោក ពូទីន ទៀតទៅ នោះភាគីទាំងពីរអាចចូលមកកាន់តុពិភាក្សាគ្នាស្តីពីវិធីឈានទៅរកការបញ្ចប់សង្គ្រាមបានហើយ។

រម្លឹកទៅខែតុលាឆ្នាំ២០២២ កាលនោះ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយហាមឃាត់រាល់កិច្ចពិភាក្សាជាមួយរុស្ស៊ី ដរាបណាលោកពូទីន នៅកាន់អំណាច ដោយសារតែមេដឹកនាំអ៊ុយក្រែន លែងមានជំនឿចិត្តលើទីក្រុងមូស្គូទៀតហើយ។
យ៉ាងណា កាលពីថ្ងៃសៅរ៍លោក Peskov អះអាងថា «ក្នុងអំឡុងកិច្ចសន្ទនាជាមួយប្រេសិតលោក Witkoff ដែលជាប្រេសិតលោក ត្រាំ, លោក វ្ល៉ាឌីមៀរ ពូទីន បានរំលឹកថា ភាគីរុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមការចរចាជាមួយអ៊ុយក្រែនជាថ្មី ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់»។

សូមជម្រាបថា ជំនួបរវាងលោក ពូទីន និង Witkoff កាលពីថ្ងៃសុក្រ គឺជាការទាក់ទងគ្នាលើកចុងក្រោយបង្អស់រវាងទីក្រុងមូស្គូនិងវ៉ាស៊ីនតោន ក្នុងរយៈពេលប៉ុន្មានខែមកនេះ។
បេសកជនពិសេសរបស់អាមេរិក ត្រូវបានគេមើលឃើញថា ជាឥស្សរជនសំខាន់នៅពីក្រោយការចាប់ផ្តើមកិច្ចចរចាបញ្ចប់ជម្លោះអ៊ុយក្រែន ខណៈមកទល់បច្ចុប្បន្ន លោកបានរៀបចំកិច្ចពិភាក្សាជាមួយមន្ត្រីរុស្ស៊ីច្រើនលើកមកហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី សរសើរទ័ពកូរ៉េខាងជើង ដែលជួយខ្លួនរំដោះបានតំបន់ Kursk
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


