ព័ត៌មានអន្ដរជាតិ
រុស្ស៊ី សរសើរទ័ពកូរ៉េខាងជើង ដែលជួយខ្លួនរំដោះបានតំបន់ Kursk
អំឡុងពេលរាយការណ៍អំពីប្រតិបត្តិការនៅសមរភូមិទៅកាន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសៅរ៍ទី២៦ខែមេសាឆ្នាំ២០២៥ អគ្គសេនាធិការ Valery Gerasimov បានលើកសរសើរអំពីការរួមចំណែករបស់ទាហានកូរ៉េខាងជើង ដែលជួយឲ្យកងទ័ពរុស្ស៊ី វាយរំដោះបានតំបន់ Kursk ពីកងកម្លាំងអ៊ុយក្រែន។

តាមការចុះផ្សាយរបស់ RT, លោក Gerasimov រាយការណ៍ថា កងទ័ពកូរ៉េខាងជើង បានបង្ហាញពីការតស៊ូនិងវីរភាព ដោយឈរប្រកៀកស្មាជាមួយកងកម្លាំងរុស្ស៊ី ខណៈលោកពូទីន ក៏ប្រកាសដែរថា ពេលនេះរុស្ស៊ី រំដោះតំបន់ព្រំដែនអ៊ុយក្រែន បានទាំងស្រុងហើយ។
ពាក់ព័ន្ធការចូលរួមរបស់កងទ័ពកូរ៉េខាងជើងនេះ លោក Gerasimov អះអាងថា ទ័ពកូរ៉េខាងជើងកំពុងចូលរួមក្នុងការរំដោះតំបន់ Kursk របស់រុស្ស៊ី ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងទីក្រុងមូស្គូនិងព្យុងយ៉ាង ដែលបានចូលជាធរមានកាលពីខែធ្នូឆ្នាំមុន។ សន្ធិសញ្ញានេះគឺផ្តល់ជំនួយយោធាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារ។
ការអនុវត្តកិច្ចព្រមព្រៀងនេះ គឺធ្វើឡើងក្រោយសហរដ្ឋអាមេរិកនិងអ្នកគាំទ្រកៀវផ្សេងទៀតអះអាងថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនទាហានប្រហែល ១២ ០០០នាក់ទៅរុស្ស៊ីសម្រាប់ការបណ្តុះបណ្តាល និងការដាក់ពង្រាយនៅក្នុងជម្លោះអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ កាលនោះ ទាំងទីក្រុងមូស្គូនិងព្យុងយ៉ាង សុទ្ធតែមិនទទួលស្គាល់ឬបដិសេធរបាយការណ៍នោះឡើយ។
សូមជម្រាបថា នៅថ្ងៃទី៦ខែសីហាឆ្នាំ២០២៤ ទ័ពអ៊ុយក្រែន បានសម្រុកតំបន់ Kursk ដោយវាយយកបានទឹកដី ១ ៣០០ុះគីឡូម៉ែត្រការ៉េនិងទីតាំងជាង១០០។
អ្វីដែលកត់សម្គាល់គឺថា នោះគឺជាលើកដំបូងហើយដែល ទ័ពបរទេសចូលកាន់កាប់ទឹកដីរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទី២មក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


