ព័ត៌មានអន្ដរជាតិ
ទីបំផុត កូរ៉េខាងជើង ទទួលស្គាល់ថា ខ្លួនពិតជាបញ្ជូនទ័ព ទៅជួយរុស្ស៊ី មែន
ទីបំផុត ប្រទេសកូរ៉េខាងជើង ទទួលស្គាល់ហើយថា ខ្លួនពិតជាបញ្ជូនទ័ពទៅជួយរុស្ស៊ី ប្រយុទ្ធនឹងកងកម្លាំងអ៊ុយក្រែន នៅក្នុងសង្គ្រាមមែន ខណៈការបញ្ជូននេះ ត្រូវបានបញ្ជាដោយមេដឹកនាំ គីម ជុងអ៊ុន ផ្ទាល់តែម្តង។

ការទទួលស្គាល់នេះ ត្រូវបានកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun ចុះផ្សាយនៅទំព័រមុខតែម្តង នៅថ្ងៃចន្ទទី២៨ខែមេសាឆ្នាំ២០២៥។
ក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយកាសែតខាងលើ, គណបក្សពលករកូរ៉េខាងជើង បានចាត់ទុកការដាក់ពង្រាយនោះថា ជាការបង្ហាញអំពីមិត្តភាពសកម្មប្រយុទ្ធដ៏រឹងមាំកម្រិតខ្ពស់បំផុតរវាងកូរ៉េខាងជើងនិងរុស្ស៊ី។

ការទទួលស្គាល់នេះកើតឡើងពីរថ្ងៃបន្ទាប់ពីរុស្ស៊ី សរសើរទាហានកូរ៉េខាងជើង ដែលជួយឲ្យកងទ័ពរុស្ស៊ី វាយរំដោះបានតំបន់ Kursk ពីកងកម្លាំងអ៊ុយក្រែន។
អំឡុងពេលរាយការណ៍អំពីប្រតិបត្តិការនៅសមរភូមិទៅកាន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសៅរ៍ទី២៦ខែមេសាឆ្នាំ២០២៥ អគ្គសេនាធិការ Valery Gerasimov បានលើកសរសើរអំពីការរួមចំណែករបស់ទាហានកូរ៉េខាងជើង ដោយអះអាងថា កងទ័ពកូរ៉េខាងជើង បានបង្ហាញពីការតស៊ូនិងវីរភាព ដោយឈរប្រកៀកស្មាជាមួយកងកម្លាំងរុស្ស៊ី។

ពាក់ព័ន្ធការចូលរួមរបស់កងទ័ពកូរ៉េខាងជើងនេះ លោក Gerasimov អះអាងថា ទ័ពកូរ៉េខាងជើងកំពុងចូលរួមក្នុងការរំដោះតំបន់ Kursk របស់រុស្ស៊ី ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងទីក្រុងមូស្គូនិងព្យុងយ៉ាង ដែលបានចូលជាធរមានកាលពីខែធ្នូឆ្នាំមុន។ សន្ធិសញ្ញានេះគឺផ្តល់ជំនួយយោធាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារ។
តាមការប៉ាន់ស្មានពីមន្ត្រីអ៊ុយក្រែន, កូរ៉េខាងជើងបានបញ្ជូនទាហានប្រហែល ១១ ០០០ នាក់ទៅប្រទេសរុស្ស៊ី រួមទាំងទ័ពជំនួយបន្ថែម ៣ ០០០នាក់ទៀត។ ដ្បិតដំបូងឡើយ ទ័ពកូរ៉េខាងជើង ពិបាកប្រយុទ្ធដោយសារតែខ្វះបទពិសោធន៍ក្នុងសង្គ្រាមទំនើបជាពិសេសសង្គ្រាមដែនអាកាសក៏ដោយ ប៉ុន្តែពួកគេសម្របខ្លួនបានល្អទៅនឹងលក្ខខណ្ឌនៅលើដី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី សរសើរទ័ពកូរ៉េខាងជើង ដែលជួយខ្លួនរំដោះបានតំបន់ Kursk
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


