ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានឲ្យកងទ័ពត្រៀមទទួលការសងសឹករបស់អ៊ីរ៉ង់ ខណៈអ៊ីស្រាអែល កំពុងប្រុងជើងការខ្ពស់
សហរដ្ឋអាមេរិក បានព្រមានឲ្យកងទ័ពរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ត្រូវត្រៀមខ្លួនទប់ទល់នឹងការសងសឹករបស់អ៊ីរ៉ង់ ខណៈអ៊ីស្រាអែលឯណោះ ក៏កំពុងប្រុងជើងការខ្ពស់ដែរ បន្ទាប់ពីលោក ដូណាល់ ត្រាំ វាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣កន្លែង កាលពីថ្ងៃសៅរ៍ទី២១ខែមិថុនាឆ្នាំ២០២៥។

ក្នុងសេចក្តីប្រកាសមួយ បណ្តាមេទ័ពអាមេរិក បានប្រាប់ឲ្យទាហានរបស់ខ្លួនថា អ៊ីរ៉ង់នឹងឆ្លើយតបដោយកំណត់គោលដៅលើមូលដ្ឋានទ័ពក៏ដូចជាទ្រព្យសម្បត្តិអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ហើយក៏ប្រហែលជានឹងមានក្រុមសកម្មប្រយុទ្ធឬបក្សពួកអ៊ីរ៉ង់នៅបរទេសរួមទាំងនៅសហរដ្ឋអាមេរិកផងដែរ អាចនឹងវាយប្រហារលើជនជាតិអាមេរិកព្រមទាំងទីតាំងនានារបស់អាមេរិក។
ចំណែកអ៊ីស្រាអែលឯណោះ ក្រោយអាមេរិកទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអ៊ីរ៉ង់, អ៊ីស្រាអែល បានបង្កើនកម្រិតប្រុងជើងការកាន់តែខ្ពស់នៅក្នុងប្រទេស ពោលគឺអនុញ្ញាតឲ្យប្រជាជនធ្វើតែសកម្មភាពណាដែលចាំបាច់ប៉ុណ្ណោះ។
បើយោងតាមសេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល, អ៊ីស្រាអែលបានសម្រេចចិត្ត ផ្លាស់ប្តូរការដាក់កំហិតលើសកម្មភាពនានាមួយផ្នែក ទៅជាការដាក់កំហិតទាំងស្រុងតែម្តងរួមទាំង «ការហាមឃាត់លើសកម្មភាពអប់រំ ការជួបជុំ និងកន្លែងធ្វើការ លើកលែងតែវិស័យសំខាន់ៗប៉ុណ្ណោះ»។

ការព្រមាននេះក៏កើតឡើងផងដែរស្របពេលលោក ត្រាំ ព្រមានវាយអ៊ីរ៉ង់ជាបន្តទៀតនិងកាន់តែខ្លាំង លុះត្រាតែមានកិច្ចព្រមព្រៀងសន្តិភាពឆាប់ៗ។
ក្នុងសុន្ទរកថាទៅកាន់ប្រទេសជាតិនៅថ្ងៃអាទិត្យទី២២ខែមិថុនាឆ្នាំ២០២៥ លោកត្រាំនិយាយថា «បើពួកគេមិនព្រម ការវាយប្រហារនៅថ្ងៃមុខនឹងខ្លាំងជាងនេះឆ្ងាយណាស់។ អាចនឹងមានសន្តិភាព ឬនឹងមានសោកនាដកម្មសម្រាប់អ៊ីរ៉ង់ លើសពីអ្វីដែលយើងបានឃើញក្នុងរយៈពេលប្រាំបីថ្ងៃចុងក្រោយនេះទៅទៀត»។
លោកបន្តថា «ត្រូវចាំថា មានគោលដៅនៅសល់ច្រើនទៀត។ យប់នេះគឺជាយប់លំបាកបំផុត សម្រាប់ពួកគេ ហើយក៏ប្រហែលជាយប់សាហាវបំផុតដែរ។ ប៉ុន្តែប្រសិនបើរកសន្តិភាពមិនបានលឿនទេនោះ យើងនឹងឆ្ពោះទៅកាន់គោលដៅផ្សេងទៀតដោយភាពជាក់លាក់ ល្បឿន និងជំនាញ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ គំរាមវាយអ៊ីរ៉ង់ កាន់តែខ្លាំង បើមិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាព ឆាប់ៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


