ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមវាយអ៊ីរ៉ង់ កាន់តែខ្លាំង បើមិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាព ឆាប់ៗ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានវាយអ៊ីរ៉ង់ជាបន្តទៀតនិងកាន់តែខ្លាំង លុះត្រាតែមានកិច្ចព្រមព្រៀងសន្តិភាព។

លោកព្រមានបែបនេះក្នុងសុន្ទរកថាទៅកាន់ប្រទេសជាតិនៅថ្ងៃអាទិត្យទី២២ខែមិថុនាឆ្នាំ២០២៥ ដោយនិយាយថា «បើពួកគេមិនព្រម ការវាយប្រហារនៅថ្ងៃមុខនឹងខ្លាំងជាងនេះឆ្ងាយណាស់។ អាចនឹងមានសន្តិភាព ឬនឹងមានសោកនាដកម្មសម្រាប់អ៊ីរ៉ង់ លើសពីអ្វីដែលយើងបានឃើញក្នុងរយៈពេលប្រាំបីថ្ងៃចុងក្រោយនេះទៅទៀត»។
លោកត្រាំ បន្តថា «ត្រូវចាំថា មានគោលដៅនៅសល់ច្រើនទៀត។ យប់នេះគឺជាយប់លំបាកបំផុត សម្រាប់ពួកគេ ហើយក៏ប្រហែលជាយប់សាហាវបំផុតដែរ។ ប៉ុន្តែប្រសិនបើរកសន្តិភាពមិនបានលឿនទេនោះ យើងនឹងឆ្ពោះទៅកាន់គោលដៅផ្សេងទៀតដោយភាពជាក់លាក់ ល្បឿន និងជំនាញ»។
ការគំរាមរបស់លោកត្រាំ កើតឡើងមិនយូរប៉ុន្មានបន្ទាប់ពី សហរដ្ឋអាមេរិក វាយប្រហារកម្ទេចទីតាំងនុយក្លេអ៊ែរចំនួនបីនៅក្នុងប្រទេសអ៊ីរ៉ង់។

នៅលើបណ្តាញសង្គម Truth Social លោកត្រាំបញ្ជាក់ថា «យើងបានបញ្ចប់ការវាយប្រហារដោយជោគជ័យ លើទីតាំងនុយក្លេអ៊ែរចំនួនបីក្នុងប្រទេសអ៊ីរ៉ង់ រួមមាន Fordow, Natanz និង Esfahan ហើយឥឡូវនេះ យន្តហោះទាំងអស់កំពុងស្ថិតនៅក្រៅលំហអាកាសអ៊ីរ៉ង់»។
ជុំវិញការវាយប្រហារនេះ មន្ត្រីអាមេរិកម្នាក់បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក B-2 ក៏បានចូលរួមដែរ។
អ៊ីរ៉ង់ ក៏ទទួលស្គាល់ការវាយប្រហារនេះដែរ ដោយអ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រងវិបត្តិខេត្ត Qom លោកMorteza Heydari និយាយថា រោងចក្រនុយក្លេអ៊ែរ Fordo ពិតជារងការទម្លាក់គ្រាប់បែកពីអាកាសមែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក វាយប្រហាររោងចក្រនុយក្លេអ៊ែរ ៣កន្លែងនៅអ៊ីរ៉ង់
-
សន្តិសុខសង្គម៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


