Kampuchea Thmey Daily

ស្តេចជង្គង់ហោះ Kromah ឈ្នះខ្សែក្រវាត់ Glory ៣ ខ្សែ ឡើងឈរ​លេខ ១ ជាកីឡាករឃីកបុកស៊ីង​ទម្ងន់ធ្ងន់ពិភព​លោក
កីឡាករសញ្ជាតិ ហ្គីណេ Mory Kromah ត្រូវបានគេចាត់ថ្នាក់ស្ថិតនៅលំដាប់លេខ ១ ជាកីឡាករឃីកបុកស៊ីងទម្ងន់ធ្ងន់ពិភពលោកបច្ចុប្បន្ន បន្ទាប់ពីមានកំណត់ត្រាប្រកួតយ៉ាងអស្ចារ្យ និងបានឈ្នះខ្សែក្រវាត់ស្ថាប័នកំពូលរបស់ពិភពលោក Glory ដល់ទៅ ៣ ខ្សែ។

Mory Kromah ជាមនុស្សម្នាក់ ដែលបានធំដឹងក្តីឡើងនៅទីក្រុង Amsterdam ក្នុងប្រទេស ហូល្លង់ ជាមួយនឹងជីវភាពលំបាកខ្លាំង ប៉ុន្តែការស្រឡាញ់កីឡាឃីកបុកស៊ីង បានប្រែជីវិតបុរសវ័យ ២៦ ឆ្នាំរូបនេះ ឱ្យក្លាយជាកីឡាករដ៏ល្បីល្បាញម្នាក់នាពេលបច្ចុប្បន្ន។

អ្នកលេងរហស្សនាមស្តេចជង្គង់ហោះ ឬ ខ្មោចកំណាច (The Black Ghost) រូបនេះ ត្រូវបានស្ថាប័ន Bayond Kickboxing ចាត់ថ្នាក់ឱ្យស្ថិតនៅលេខលំដាប់លេខ ១ ជាកីឡាករឃីកបុកស៊ីងទម្ងន់ធ្ងន់ពិភពលោក ពោលគឺបានឈរនៅលើកីឡាករល្បីៗដូចជាកីឡាករ Tariq Osaro របស់ នីហ្សេរីយ៉ា និងកីឡាករ​ Miloš Cvjetićanin របស់ ស៊ែប៉ី ទៅទៀត។

កីឡាករក្នុងប្រភេទទម្ងន់ធ្ងន់រូបនេះអាចវាយបានចាប់ពីទម្ងន់ ៩៥ គីឡូក្រាមឡើងឡើង ខណៈប្រវត្តិប្រកួតអាជីពកន្លងមក រូបគេបានឆ្លងកាត់ចំនួន ៤០ ប្រកួត ក្នុងនោះឈ្នះ ៣៦ លើក (ផ្តួលដៃគូឱ្យសន្លប់ ២២ លើក) ស្មើ ១ លើក និងចាញ់ ៣ លើក។

ស្នៀតពិសេសរបស់ Kromah ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក គឺក្បាច់ជង្គង់ហោះ។ ក្បាច់នេះ កីឡាករបានផ្តួលកីឡាករ Bahram Rajabzadeh ក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ Glory Heavyweight Championship ដែលធ្វើឱ្យវីដេអូផ្ទុះល្បីទូទាំងពិភពលោក។

បច្ចុប្បន្ន Kromah កំពុងគ្រង់ខ្សែក្រវាត់ Glory ដែលជាស្ថាប័នឃីកបុកស៊ីងធំបំផុតនៅក្នុងពិភពលោក ចំនួន ៣ ខ្សែរួមមាន Glory Knockout of the Year, Glory Last Heavyweight Standing Finals Tournament និង Glory Heavyweight Championship។

ក្នុងកីឡាឃីកបុកស៊ីងទម្ងន់ធ្ងន់បច្ចុប្បន្ន មិនមានកីឡាករណាឈរលើ Kromah នោះទេ ព្រោះកីឡាករវ័យ ២៦ ឆ្នាំរូបនេះ ធ្លាប់ផ្តួលជើងខ្លាំងសឹងតែអស់ហើយដូចជា Bahram Rajabzadeh, Milos Cvjeticanin, Nabil Khachab និង Anis Bouzid៕

អត្ថបទ៖ សេម កុសល

The post ស្តេចជង្គង់ហោះ Kromah ឈ្នះខ្សែក្រវាត់ Glory ៣ ខ្សែ ឡើងឈរ​លេខ ១ ជាកីឡាករឃីកបុកស៊ីង​ទម្ងន់ធ្ងន់ពិភព​លោក appeared first on Kampuchea Thmey Daily.

អតីត​ថ្នាក់​ដឹកនាំ​យោធា​កំពូល​ៗ​​ចិន​ កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ទាក់​ទង​នឹង​អំពើពុករលួយ ស្របពេល​អ្នក​ខ្លះ​ឈាន​ដល់​ប្រហារ​ជីវិត​
​​ប្រឈម​ទោស​ប្រហារ​ជីវិត អតីតរដ្ឋមន្ត្រីក្រសួង​ការពារជាតិចិន លោក Wei Fenghe និង លោក Li Shangfu ​ត្រូវ​បាន​​​ព្យួរទោសរយៈពេលពីរឆ្នាំ​​ក្នុង​បទចោទប្រកាន់​ក្នុង​អំពើ​ពុករលួយ​និងបញ្ជាក់​ពី​​ការ​បោស​សម្អាត​ក្នុងវិស័យ​យោធា។ ទីភ្នាក់ងារ​សារព័ត៌មានរដ្ឋចិន​ Xinhua បាន​រាយការណ៍​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

សាល​ក្រម​តុលាការយោធានេះ មានន័យថា ទោសប្រហារជីវិតរបស់​អតីត​រដ្ឋមន្ត្រី​​​ការ​ពារ​​ទាំងពីរ​ នឹងត្រូវប្តូរទៅជាទោសជាប់ពន្ធនាគារអស់មួយជីវិតបន្ទាប់ពី​ព្យូរទោស​ប្រហារជីវិត​​ពីរឆ្នាំ ដោយគ្មានលទ្ធភាពនៃការបន្ធូរបន្ថយទោស ឬការលើកលែងទោសឡើយ។ នេះបើយោងតាមការចុះផ្សាយ​ដដែល​ ។

ប្រទេស​ចិន​​ ផ្តោត​លើ​កង​កម្លាំងប្រដាប់អាវុធពី​ថ្នាក់​លើ​ដល់​ក្រោម​​ ​ជាគោលដៅ​ចម្បងមួយនៃការបង្ក្រាប​អំពើ​ពុក​រលួយយ៉ាងទូលំទូលាយ ដែល​បញ្ជាដោយប្រធានាធិបតី លោក ស៊ី​ ជីន​ពីង​ បន្ទាប់ពីឡើង​កាន់អំណាចក្នុងឆ្នាំ២០១២ ។

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង។ រូបភាព៖ SCP

ទោះ​បី​ជា​ប្រទេស​ចិន​នឹង​កាត់​ទោស​​ថ្នាក់​ដឹកនាំ​យោធាកំពូល​​​ទាំង​ពីរ​ក្តី តែ​ពួក​គេ​​ធ្លាប់​បម្រើ​ការ​ក្នុង​ជួរ​កង​ទ័ព​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​មាន​ស្នាដៃ​ច្រើន​ដែរ​។ ខាងក្រោម​នេះ​គឺ​ជា​ប្រវត្តិ​សង្ខេប​​របស់​ថ្នាក់​ដឹកនាំ​យោធា​កំពូល​​​របស់​ចិន​ដែលទទួលការ​ព្យួរ​ទោស​ប្រហារ​ជីវិត​រយៈពេល​២ឆ្នាំ​​។​

លោក Wei Fenghe ៖ បុរស​រូប​នេះ បានបម្រើការ​ជាទីប្រឹក្សា​រដ្ឋ និងជារដ្ឋ​មន្ត្រីក្រសួង​ការពារជាតិចិន​។ ក្នុងតួនាទីនេះ លោកគឺជាតំណាងយោធា​កំពូលរបស់ប្រទេស​នៅក្នុងរដ្ឋាភិបាល ទទួលខុសត្រូវលើគោលនយោបាយការពារ​ជាតិ ការទូត​យោធា និងតំណាងឱ្យកងទ័ព​រំដោះប្រជាជន​ (PLA) នៅលើឆាកអន្តរជាតិ។ លោក​ក៏ជាឧត្តមសេនីយ៍​នៅក្នុង PLA ហើយ​ពីមុនបានបញ្ជាកងកម្លាំង​រ៉ុក្កែត ដែល​ត្រួតពិនិត្យឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់​ចិន​ផង​ដែរ​។

រីឯ លោក Li Shangfu ៖ លោក​បានឡើងជំនួស ​លោក Wei ជា​រដ្ឋមន្ត្រីក្រសួងការពារជាតិ។ លោក Li ត្រូវបាន​គេស្គាល់​ ដោយសារតួនាទីរបស់លោក​ក្នុងការផ្គត់ផ្គង់សម្ភារៈ​យោធា និងការអភិវឌ្ឍឧបករណ៍ ជាពិសេសក្នុងការត្រួត​ពិនិត្យកម្មវិធីទំនើបកម្មយោធារបស់ប្រទេសចិន​។

បើយោង​តាមសារព័ត៌មាន South China Post និង The New York Times, បន្ទាប់​ពីការកាត់​ទោស លោក Wei Fenghe និង លោក Li Shangfu ក្នុង​ខែឧសភា ឆ្នាំ២០២៦ ក៏មាន​ឥស្សរជនយោធា​លេចធ្លោបំផុត​ កំពុងត្រូវ​បាន​ចាប់ខ្លួន និងប្រឈមមុខ​នឹងការចោទប្រកាន់​ដែល​អាចកើតមាន​គឺ​ លោក Zhang Youxia និង លោក Liu Zhenli ។

ខណៈ លោក Wei និង លោក Li គឺជា​មនុស្ស​​ដំបូង​គេ​ដែល​ទទួល​ទោសប្រហារជីវិត នៅ​ក្នុងការបោស​សម្អាត​បច្ចុប្បន្ន​ រីឯមន្រ្តី​ជាន់ខ្ពស់ជា​ច្រើនទៀត​​​បាន​បោសសម្អាតក្នុងរយៈ​ពេលប៉ុន្មានខែថ្មីៗ​នេះ​ ក៏​​ទំនង​មាន​វាសនា​​មិនខុសគ្នា​ដែរ​ ដោយសារ​តែ​​​ការ​ចោទ​ប្រកាន់​​​នោះ។

ឥស្សរជន​កំពូលៗដែល​កំពុងស្ថិតក្រោមការស៊ើបអង្កេត រួម​មាន៖

ឧត្តមសេនីយ៍ លោក Zhang Youxia ៖ ក្នុងនាមជាអនុប្រធាន​លំដាប់​ទី​មួយនៃគណៈកម្មការយោធាកណ្តាល (CMC) និងជាសមាជិក​ការិយាល័យនយោបាយ លោក​គឺជាមន្ត្រីស្លៀកពាក់ឯកសណ្ឋានជាន់​ខ្ពស់បំផុតរបស់ប្រទេសចិន​មុនពេល​លោក​ត្រូវបានដកចេញពីតំណែងនៅក្នុងខែមករា ឆ្នាំ២០២៦។

បុរស​រូប​នេះ ធ្លាប់​ត្រូវបានគេចាត់ទុកថាជាសម្ព័ន្ធមិត្តជិតស្និទ្ធ​របស់​ ប្រធានាធិបតី​ចិន លោក ស៊ី​ ជីន​ពីង​ តែ​បច្ចុប្បន្ន​លោក​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ពីបទ​ សង្ស័យរំលោភបំពាន​វិន័យនិងច្បាប់យ៉ាងធ្ងន់ធ្ងរ។

ឧត្តមសេនីយ៍ លោក Liu Zhenli៖ ប្រធាននាយកដ្ឋាន​បុគ្គលិក​រួម នៃ​ គណៈកម្មការយោធាកណ្តាល ​(CMC)។ លោក Liu ត្រូវបានដាក់​ឱ្យស្ថិតក្រោមការស៊ើបអង្កេតរួម​ជាមួយ​លោក Zhang ក្នុងខែមករា ឆ្នាំ២០២៦។

ឧត្តមនាវីឯក លោក Dong Jun ដែល​បច្ចុប្បន្ន​​ជា​រដ្ឋមន្ត្រីការពារជាតិ ក៏​ធ្លាប់​ត្រូវ​បាន​រាយការណ៍​ ដោយ​​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters និង Financial Times កាល​ពី​ចុងឆ្នាំ​២០២៤ ថា លោក​​ធ្លាប់​ដាក់​ឲ្យស្ថិតនៅ​ក្រោម​ការ​ស៊ើបអង្កេតពីបទ​ពុករលួយ​ផង​​​ដែរ។ ​​ប៉ុន្តែ​របាយការណ៍​នោះ​ បាន​​ដកស្រង់សម្តី​ពី​​​មន្ត្រី​សហរដ្ឋអាមេរិក​ ដែល​ថ្លែង​ក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ​ប៉ុណ្ណោះ។​ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ លោក Dong Jun នៅ​តែ​បន្ត​កាន់តំណែង​​ជា​រដ្ឋមន្ត្រី​ការ​ពារជាតិ​ចិននៅឡើយ៕

ប្រែសម្រួល៖ ណឺ មិនា

The post អតីត​ថ្នាក់​ដឹកនាំ​យោធា​កំពូល​ៗ​​ចិន​ កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ទាក់​ទង​នឹង​អំពើពុករលួយ ស្របពេល​អ្នក​ខ្លះ​ឈាន​ដល់​ប្រហារ​ជីវិត​ appeared first on Kampuchea Thmey Daily.

​ក្រុមហ៊ុនចិន ​ចង់វិនិយោគគម្រោងអភិវឌ្ឍប្រព័ន្ធចរាចរណ៍ឆ្លាតវៃ នៅកម្ពុជា​​
ប្រតិភូវិនិយោគិនចិនដឹកនំាដោយលោកស្រី លី ហួយ ឈាន (Li Hui Qian) ​មានបំណង​វិនិយោគ​លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍ឆ្លាតវៃ (Smart Traffic) នៅរាជធានីភ្នំពេញ និងគម្រោង​បំពាក់បង្គោល​ និង​អំពូលភ្លើងតាមមហាវិធីស៊ី ជីនពីង តាមរូបភាព BOT។

លោកស្រី លី ហួយ ឈាន បានលើកឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅព្រឹកថ្ងៃសុក្រ ទី ៨ ឧសភា ២០២៦។​

លោក ជា វុទ្ធី មានប្រសាសន៍ថា នេះជាគម្រោងល្អ ព្រោះអាចកាត់បន្ថយ​ការកកស្ទះចរាចរ, កាត់បន្ថយពេលវេលា, កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងកាត់បន្ថយ​ផ្សែងពុល​ដែលបណ្តាលមកពីការកកស្ទះ។​

​លោក​អគ្គលេខាធិការបានស្នើសុំឱ្យលោកស្រីធ្វើការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ជាពិ​សេស ​ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ និងលើកទឹកចិត្តឱ្យលោកស្រីគិតគូរបណ្តាក់ទុនវិនិយោគក្នុងវិស័យកម្មន្តសាល ដើម្បីផលិតនាំចេញ ក៏ដូចបម្រើទីផ្សារក្នុងស្រុក៕

The post ​ក្រុមហ៊ុនចិន ​ចង់វិនិយោគគម្រោងអភិវឌ្ឍប្រព័ន្ធចរាចរណ៍ឆ្លាតវៃ នៅកម្ពុជា​​ appeared first on Kampuchea Thmey Daily.

ថៃដំឡើងថ្លៃសេវាកម្មព្រលានយន្តហោះ​ទ្វេដង ​ដល់ជាង ១ ១០០ បាត/ម្នាក់​
ក្រុមហ៊ុនគ្រប់គ្រង អាកាសយានដ្ឋានថៃ (AOT) បាន​​ប្រកាសដំឡើងថ្លៃសេវាកម្ម​ប្រើប្រាស់ព្រលានយន្តហោះ​លើ​​​អ្នកដំណើរអន្តរជាតិ ពីត្រឹម​ ៧៣០ បាត ដល់ ១ ១២០ បាត/ម្នាក់ ចាប់ពីថ្ងៃទី ២០ ខែមិថុនា ​ចំពេលដែលវិបត្តិមជ្ឈិមបូព៌ាធ្វើ​ឱ្យតម្លៃប្រេង និងសំបុត្រយន្តហោះហក់ឡើងខ្ពស់រួចស្រាប់ទៅហើយ។

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃសុក្រ ទី ៨ ឧសភា ការដំឡើងថ្លៃសេវាកម្មនេះ នឹង​​អនុវត្តចំពោះតែអ្នកដំណើរអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានសុវណ្ណភូមិ ដនមឿង ឈៀងម៉ៃ ម៉ែហ្វាហ្លួងឈៀងរ៉ៃ ភូកេត និងហាតយ៉ៃ ប៉ុណ្ណោះ។

ប្រធាន AOT  លោកស្រី Paweena Jariyathitipong បាន​ថ្លែង​ថា ​ការដំឡើងថ្លៃដដែល នឹងផ្តល់មូលនិធិដល់ការអភិវឌ្ឍអាកាសយានដ្ឋាន រួមទាំងការពង្រីក​ស្ថានីយអ្នកដំណើរ​ ប្រព័ន្ធដំណើរការអ្នកដំណើរប្រើប្រាស់ទូទៅដោយស្វ័យប្រវត្តិ (CUPPS) និងការធ្វើឱ្យប្រសើរឡើងនៃបច្ចេកវិទ្យាសុវត្ថិភាពជាដើម​។ ​

លោកស្រី​បន្តថា វា​ទំនងជាមិនប៉ះពាល់ដល់តម្រូវការធ្វើដំណើរទេ ដោយកត់សម្គាល់ថា ថ្លៃសេវា​របស់ថៃថ្មី នៅតែមានការប្រកួតប្រជែងបើប្រៀបធៀបជាមួយ​សិង្ហបុរី ​ដែលគិតអ្នកដំណើរ ១ ៦០០ បាត/ម្នាក់ ទៅលើថ្លៃប្រើប្រាស់សេវាកម្មព្រលានយន្តហោះ។ ​

យ៉ាងណាមិញ ការដំឡើងថ្លៃរបស់ថៃដដែល ធ្វើឡើងចំពេលដែលចំនួនភ្ញៀវទេសចរអន្តរជាតិទៅប្រទេសនេះធ្លាក់ចុះ ហើយឧស្សាហកម្មអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះ ដោយសារតែវិបត្តិប្រេង ដែលបណ្ដាលមកពីជម្លោះមជ្ឈិមបូព៌ា៕

The post ថៃដំឡើងថ្លៃសេវាកម្មព្រលានយន្តហោះ​ទ្វេដង ​ដល់ជាង ១ ១០០ បាត/ម្នាក់​ appeared first on Kampuchea Thmey Daily.

ក្រសួងមុខងារ នឹងពង្រីកយន្តការជំរឿនមន្ត្រីរាជការទៅកាន់ខេត្តទាំង២៤ ក្រោយអនុវត្តនៅភ្នំពេញដោយជោគជ័យ
បន្ទាប់ពីយុទ្ធនាការជំរឿនមន្ត្រីរាជការជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបិទបញ្ចប់ដោយជោគជ័យ ក្រសួងមុខងារសាធារណៈ នឹងរៀបចំជំរឿនដំណាក់កាលថ្មីមួយទៀត ដោយបន្តពង្រីកការអនុវត្តទៅកាន់រដ្ឋបាលខេត្តទាំង២៤។ នេះ បើតាមការផ្សព្វផ្សាយរបស់ក្រសួងលើទំព័រហ្វេសប៊ុក។

តាមប្រភពដដែល កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការជំរឿនបានប្រជុំតម្រង់ទិសក្រុមការងារ និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអង្គភាព និងទិន្នន័យមន្ត្រីនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណ: កម្រិតបឋមសិក្សា និងមត្តេយ្យសិក្សានៅរដ្ឋបាលខេត្តទាំង២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដើម្បីបន្តការងារប្រកបដោយប្រសិទ្ធភាព។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ តំណាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារជំរឿន សរុបប្រមាណ ៤០រូប ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យមន្រ្តីជាក់ស្តែងនៅតាមសាលាបឋមសិក្សា និងមត្តេយ្យសិក្សាទាំង២៤ខេត្ត ពីមន្រ្តីជំនាញនៃក្រសួងអប់រំ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្រ្តីរបស់ក្រសួងមុខងារសាធារណៈ ដើម្បីធានាឱ្យបាននូវទិន្នន័យរួមមួយដែលមានភាពច្បាស់លាស់ និងឯកភាពគ្នា។

ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ទិន្នន័យដែលទទួលបានពីការធ្វើជំរឿននេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដែលចូលរួមលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ អាចផ្តល់ជាមូលដ្ឋានក្នុងការគ្រប់គ្រងស្ថានភាពមន្ត្រី ការរៀបចំផែនការ និងការជ្រើសរើសមន្ត្រីបំពេញបន្ថែមឱ្យចំគោលដៅដែលខ្វះខាតពិតប្រាកដ។ បន្ថែមពីនេះ ទិន្នន័យទាំងនោះ នឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាដែលបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងការប្រែប្រួលស្ថានភាពមន្រ្តី ការបើកបៀវត្ស ការដំឡើងថ្នាក់ ឋានន្តរសក្តិ និងអត្ថប្រយោជន៍ផ្សេងៗទៀត។

ក្រសួង បញ្ជាក់បន្ថែមថា ការធ្វើជំរឿនមន្ត្រី នឹងជួយពង្រឹងប្រសិទ្ធភាពស្ថាប័ន តាមរយៈការគ្រប់គ្រងបាននូវរចនាសម្ព័ន្ធជាក់ស្តែង និងចំនួនមន្ត្រីដែលបំពេញការងារពិតប្រាកដ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព នៃការចំណាយថវិកាជាតិ។

សូមជម្រាបថា កន្លងមក យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញ បានបញ្ចប់ទៅដោយជោគជ័យ ដោយបានចុះធ្វើជំរឿននៅតាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា សរុបចំនួន ២៥០សាលារៀន ដែលស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។ នេះ បើតាមការផ្សព្វផ្សាយរបស់ក្រសួងមុខងារសាធារណៈ៕

The post ក្រសួងមុខងារ នឹងពង្រីកយន្តការជំរឿនមន្ត្រីរាជការទៅកាន់ខេត្តទាំង២៤ ក្រោយអនុវត្តនៅភ្នំពេញដោយជោគជ័យ appeared first on Kampuchea Thmey Daily.

ក្រសួងអប់រំ បណ្តុះបណ្តាលគ្រូបង្រៀនតាមបន្ទាត់ព្រំដែនឱ្យចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និង បញ្ញាសិប្បនិម្មិត (AI)
នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និង កីឡា បានធ្វើការបណ្តុះបណ្តាលគ្រូបង្រៀនតាមបន្ទាត់ព្រំដែនឱ្យចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និង បញ្ញាសិប្បនិម្មិត (AI) ដើម្បីជាជំនួយដល់ការបង្រៀន និង រៀន ព្រមទាំងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងទំព័រហ្វេសប៊ុក បណ្តាញសង្គម ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និង ការទទួលខុសត្រូវ។

វគ្គបណ្តោះបណ្តាលនេះបានធ្វើឡើងកាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ តាមអនឡាញ ដោយមានការចូលរួមពី លោកគ្រូ អ្នកគ្រូ មកពីតំបន់ដាច់ស្រយាល និង ខេត្តជាប់ព្រំដែន រួមមាន ខេត្តព្រះវិហារ សៀមរាប ឧត្ដរមានជ័យ បន្ទាយមានជ័យ និង ពោធិ៍សាត់ ដែលវគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ជាខ្លាំងសម្រាប់ការងារបង្រៀន និង ការរស់នៅប្រចាំថ្ងៃ។

ក្រៅពីការរៀបចំវគ្គបណ្តុះបណ្តាលអនឡាញ នាយកដ្ឋានបរិវត្តកម្មឌីជីថល នឹងចុះបណ្តុះបណ្តាលផ្ទាល់ ព្រមទាំងបានចុះជួយគាំទ្របំពាក់បរិក្ខារបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀនដែលរងផលប៉ះពាល់ដោយសារសង្គ្រាមព្រំដែន។ សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់ និង ការគាំទ្រយ៉ាងជាប់លាប់របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការគាំទ្រដល់ លោកគ្រូ អ្នកគ្រូ និង រួមចំណែកលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា នៅគ្រប់កាលៈទេសៈ។

ការបណ្តុះបណ្តាលគ្រូបង្រៀនតាមបន្ទាត់ព្រំដែនឱ្យចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និង បញ្ញាសិប្បនិម្មិត (AI) ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និង កីឡា ដែលនឹងធ្វើទំនើបកម្មសាលារៀនតាមតំបន់ព្រំដែនឱ្យក្លាយជាសាលារៀនឌីជីថល។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ធ្លាប់បានលើកឡើងថា គោលដៅយុទ្ធសាស្ត្ររបស់ ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការធ្វើទំនើបកម្មសាលារៀនតាមតំបន់ព្រំដែនឱ្យក្លាយជាសាលារៀនឌីជីថល តាមរយៈការរៀបចំបន្ទប់សិក្សាបច្ចេកវិទ្យា ការប្រើប្រាស់ថ្នាលសិក្សាឌីជីថលកម្រិតបឋម និង មធ្យមសិក្សា ជាពិសេសគឺការជំរុញឱ្យយុវជនជំនាន់ក្រោយស្វែងយល់ពីបច្ចេកវិទ្យា និង បញ្ញាសិប្បនិម្មិត (AI) តាំងពីវ័យក្មេងឱ្យបានច្បាស់លាស់ ដើម្បីធានាបានថា ធនធានមនុស្សនៅតាមតំបន់ព្រំដែនមានសមត្ថភាពឌីជីថលក្នុងការប្រកួតប្រជែងខ្ពស់សម្រាប់អនាគតកម្ពុជា៕
អត្ថបទ ៖ សំអឿន

The post ក្រសួងអប់រំ បណ្តុះបណ្តាលគ្រូបង្រៀនតាមបន្ទាត់ព្រំដែនឱ្យចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និង បញ្ញាសិប្បនិម្មិត (AI) appeared first on Kampuchea Thmey Daily.

ផ្ទុះការសរសើរ ចន សុទីម៉ា ក្លាហានហ៊ានឈរលើកទង់ជាតិខ្មែរនៅព្រំដែនតំបន់ថ្មដា មិនខ្លាចទាហានថៃ
ដោយការឈឺចាប់ចំពោះទង្វើឈ្លានពានរបស់ក្រុមយោធាថៃមកលើបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាតារាសម្តែងកញ្ញា ចន សុទីម៉ា ម្ចាស់មកុដបរវកញ្ញា Miss Universe Cambodia 2023 ថ្មីៗនេះ បានលើកទងជាតិខ្មែរក្បែរទូរកុងតឺន័រនៅតំបន់ថ្មដា មិនខ្លាចទាហានថៃ។

ភាពក្លាហានរបស់បវរកញ្ញាកម្ពុជាកញ្ញា ចន សុទីម៉ា បានធ្វើឱ្យមហាជនអ្នកគាំទ្រមានមោទនភាព និងកោតសរសើរចំពោះឆន្ទ:ដែលនាងបង្ហាញនូវការឈឺចាប់ ព្រមទាំងទឹកចិត្តក្នុងនាមជាកូនខ្មែរស្នេហាទឹកដី ដោយមិនក្លាចចោរឈ្លានពានវង្វេងប្រវត្តិសាស្ត្រប្លន់យកទឹកដីកម្ពុជា។

ជាការពិតណាស់ តាមរយ:ការបង្ហាញនូវការឈឺចាប់ ចំពោះការឈ្លានពានទឹកដីបវរកញ្ញា ចន សុទីម៉ា កំឡុងពេលចុះទៅតំបន់ព្រំដែន កញ្ញាបានលើកទង់ជាតិខ្មែរឈរនៅក្បែរទូរកុងតឺន័រដោយសរសេរភ្ជាប់ពាក្យថា “Don’t thai to me”។ នេះសរបញ្ជាក់ឱ្យឃើញថាខ្មែរគឺមានស្មារតីធ្លុងតែមួយ កម្លាំងសាមគ្គីខ្មែរតែមួយ គឺការពារដែនអធិបតេយ្យនឹងដើម្បីជាកម្លាំងចិត្តដ៏មហិមារជូនវីរកងទ័ព។

ដំណើរឆ្ពោះទៅតំបន់ព្រំដែនរបស់កញ្ញា ចន សុទីម៉ា នេះក៏មានការចូលរួមជាមួយបវរញ្ញាខ្មែរមួយចំនួនទៀតផងដែរ ដើម្បីសួរសុខទុក្ខវីរកងទ័ព និងជនភៀសសឹកនៅតាមព្រំដែន។ ក្រៅពីការសួរសុខទុក្ខនាងក៏បានបង្ហាញការឈឺចាប់ខ្លាំងនិងដឹងគុណចំពោះវីរ:កងទ័ពដ៏អង់អាចក្លាហានពីសំណាក់វីរកងទ័ពនៅទីនោះ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ការពារទឹកដីប្រជាជន និងប្រទេសជាតិ៕ ដោយ៖ ចាន់រ៉ា

The post ផ្ទុះការសរសើរ ចន សុទីម៉ា ក្លាហានហ៊ានឈរលើកទង់ជាតិខ្មែរនៅព្រំដែនតំបន់ថ្មដា មិនខ្លាចទាហានថៃ appeared first on Kampuchea Thmey Daily.

សាលាដំបូងខេត្តបាត់ដំបង សម្រេចចោទប្រកាន់ស្រ្ដីឈ្មោះ អាឡែន និងយ៉ាដា លើសំណុំរឿងនាំចូលទុរេនពីថៃខុសច្បាប់
អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីលួចនាំចូលទំនិញគេចពន្ធ (ផ្លែទុរេន) កាលពីថ្ងៃទី ១៧, ១៩ និង ២១ ខែមេសា ឆ្នាំ ២០២៦ ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល(កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្នុងនោះអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦១៧ ចុះ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីលួចនាំចូលទំនិញគេចពន្ធ(ផ្លែទុរេន) ដោយឈ្មោះ អឿន សាក់ឡែន ភេទស្រី អាយុ ៣១ឆ្នាំ តាមរយៈការបញ្ជាទិញពីឈ្មោះ ព្រុំ សុខណយ ហៅយ៉ាដា ភេទស្រី អាយុ២៦ឆ្នាំ ដែលបានកម្មង់ទិញចំនួន៣លើក ដោយលើកទី១នៅថ្ងៃទី១៧ លើកទី២នៅថ្ងៃទី១៩ និងលើកទី៣នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ រាល់ទំនិញដែលនាំចូលទាំង៣លើក គឺមានការលាក់បំបាំង មិនមានការអនុញ្ញាត និងមិនបានបង់ពន្ធ គយនោះឡើយ។ ក្រោយមកនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ គ្រឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ យកមកសាកសួរបំភ្លឺ។

ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្ដុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការ ចោទប្រកាន់លើជនសង្ស័យឈ្មោះ ព្រុំ សុខណយ ហៅយ៉ាដា ភេទស្រី អាយុ២៦ឆ្នាំ(គេចខ្លួន) ពីបទ ផ្តើមគំនិត ក្នុងអំពើលួចនាំចូលទំនិញគេចពន្ធ ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល(កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៧៥ នៃច្បាប់ស្តីពីគយ និងជនសង្ស័យឈ្មោះ អឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ(ឃាត់ខ្លួន)និងបក្ខពួក ពីបទ ការលួចនាំចូលទំនិញគេចពន្ធ ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល(កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ១៩ និង២១ ខែមេសា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្ដន្ទា ទោសតាមបញ្ញត្តិមាត្រា ៧៥ នៃច្បាប់ស្តីពីគយ តាមដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបសួរលេខ ៣៤៧ អយ.គ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាម នីតិវិធីច្បាប់៕

The post សាលាដំបូងខេត្តបាត់ដំបង សម្រេចចោទប្រកាន់ស្រ្ដីឈ្មោះ អាឡែន និងយ៉ាដា លើសំណុំរឿងនាំចូលទុរេនពីថៃខុសច្បាប់ appeared first on Kampuchea Thmey Daily.