ព័ត៌មានជាតិ
ក្រសួងអប់រំ បណ្តុះបណ្តាលគ្រូបង្រៀនតាមបន្ទាត់ព្រំដែនឱ្យចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និង បញ្ញាសិប្បនិម្មិត (AI)
នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និង កីឡា បានធ្វើការបណ្តុះបណ្តាលគ្រូបង្រៀនតាមបន្ទាត់ព្រំដែនឱ្យចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និង បញ្ញាសិប្បនិម្មិត (AI) ដើម្បីជាជំនួយដល់ការបង្រៀន និង រៀន ព្រមទាំងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងទំព័រហ្វេសប៊ុក បណ្តាញសង្គម ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និង ការទទួលខុសត្រូវ។


វគ្គបណ្តោះបណ្តាលនេះបានធ្វើឡើងកាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ តាមអនឡាញ ដោយមានការចូលរួមពី លោកគ្រូ អ្នកគ្រូ មកពីតំបន់ដាច់ស្រយាល និង ខេត្តជាប់ព្រំដែន រួមមាន ខេត្តព្រះវិហារ សៀមរាប ឧត្ដរមានជ័យ បន្ទាយមានជ័យ និង ពោធិ៍សាត់ ដែលវគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ជាខ្លាំងសម្រាប់ការងារបង្រៀន និង ការរស់នៅប្រចាំថ្ងៃ។
ក្រៅពីការរៀបចំវគ្គបណ្តុះបណ្តាលអនឡាញ នាយកដ្ឋានបរិវត្តកម្មឌីជីថល នឹងចុះបណ្តុះបណ្តាលផ្ទាល់ ព្រមទាំងបានចុះជួយគាំទ្របំពាក់បរិក្ខារបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀនដែលរងផលប៉ះពាល់ដោយសារសង្គ្រាមព្រំដែន។ សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់ និង ការគាំទ្រយ៉ាងជាប់លាប់របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការគាំទ្រដល់ លោកគ្រូ អ្នកគ្រូ និង រួមចំណែកលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា នៅគ្រប់កាលៈទេសៈ។



ការបណ្តុះបណ្តាលគ្រូបង្រៀនតាមបន្ទាត់ព្រំដែនឱ្យចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និង បញ្ញាសិប្បនិម្មិត (AI) ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និង កីឡា ដែលនឹងធ្វើទំនើបកម្មសាលារៀនតាមតំបន់ព្រំដែនឱ្យក្លាយជាសាលារៀនឌីជីថល។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ធ្លាប់បានលើកឡើងថា គោលដៅយុទ្ធសាស្ត្ររបស់ ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការធ្វើទំនើបកម្មសាលារៀនតាមតំបន់ព្រំដែនឱ្យក្លាយជាសាលារៀនឌីជីថល តាមរយៈការរៀបចំបន្ទប់សិក្សាបច្ចេកវិទ្យា ការប្រើប្រាស់ថ្នាលសិក្សាឌីជីថលកម្រិតបឋម និង មធ្យមសិក្សា ជាពិសេសគឺការជំរុញឱ្យយុវជនជំនាន់ក្រោយស្វែងយល់ពីបច្ចេកវិទ្យា និង បញ្ញាសិប្បនិម្មិត (AI) តាំងពីវ័យក្មេងឱ្យបានច្បាស់លាស់ ដើម្បីធានាបានថា ធនធានមនុស្សនៅតាមតំបន់ព្រំដែនមានសមត្ថភាពឌីជីថលក្នុងការប្រកួតប្រជែងខ្ពស់សម្រាប់អនាគតកម្ពុជា៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


