កីឡា
ស្តេចជង្គង់ហោះ Kromah ឈ្នះខ្សែក្រវាត់ Glory ៣ ខ្សែ ឡើងឈរលេខ ១ ជាកីឡាករឃីកបុកស៊ីងទម្ងន់ធ្ងន់ពិភពលោក
កីឡាករសញ្ជាតិ ហ្គីណេ Mory Kromah ត្រូវបានគេចាត់ថ្នាក់ស្ថិតនៅលំដាប់លេខ ១ ជាកីឡាករឃីកបុកស៊ីងទម្ងន់ធ្ងន់ពិភពលោកបច្ចុប្បន្ន បន្ទាប់ពីមានកំណត់ត្រាប្រកួតយ៉ាងអស្ចារ្យ និងបានឈ្នះខ្សែក្រវាត់ស្ថាប័នកំពូលរបស់ពិភពលោក Glory ដល់ទៅ ៣ ខ្សែ។

Mory Kromah ជាមនុស្សម្នាក់ ដែលបានធំដឹងក្តីឡើងនៅទីក្រុង Amsterdam ក្នុងប្រទេស ហូល្លង់ ជាមួយនឹងជីវភាពលំបាកខ្លាំង ប៉ុន្តែការស្រឡាញ់កីឡាឃីកបុកស៊ីង បានប្រែជីវិតបុរសវ័យ ២៦ ឆ្នាំរូបនេះ ឱ្យក្លាយជាកីឡាករដ៏ល្បីល្បាញម្នាក់នាពេលបច្ចុប្បន្ន។
អ្នកលេងរហស្សនាមស្តេចជង្គង់ហោះ ឬ ខ្មោចកំណាច (The Black Ghost) រូបនេះ ត្រូវបានស្ថាប័ន Bayond Kickboxing ចាត់ថ្នាក់ឱ្យស្ថិតនៅលេខលំដាប់លេខ ១ ជាកីឡាករឃីកបុកស៊ីងទម្ងន់ធ្ងន់ពិភពលោក ពោលគឺបានឈរនៅលើកីឡាករល្បីៗដូចជាកីឡាករ Tariq Osaro របស់ នីហ្សេរីយ៉ា និងកីឡាករ Miloš Cvjetićanin របស់ ស៊ែប៉ី ទៅទៀត។

កីឡាករក្នុងប្រភេទទម្ងន់ធ្ងន់រូបនេះអាចវាយបានចាប់ពីទម្ងន់ ៩៥ គីឡូក្រាមឡើងឡើង ខណៈប្រវត្តិប្រកួតអាជីពកន្លងមក រូបគេបានឆ្លងកាត់ចំនួន ៤០ ប្រកួត ក្នុងនោះឈ្នះ ៣៦ លើក (ផ្តួលដៃគូឱ្យសន្លប់ ២២ លើក) ស្មើ ១ លើក និងចាញ់ ៣ លើក។
ស្នៀតពិសេសរបស់ Kromah ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក គឺក្បាច់ជង្គង់ហោះ។ ក្បាច់នេះ កីឡាករបានផ្តួលកីឡាករ Bahram Rajabzadeh ក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ Glory Heavyweight Championship ដែលធ្វើឱ្យវីដេអូផ្ទុះល្បីទូទាំងពិភពលោក។

បច្ចុប្បន្ន Kromah កំពុងគ្រង់ខ្សែក្រវាត់ Glory ដែលជាស្ថាប័នឃីកបុកស៊ីងធំបំផុតនៅក្នុងពិភពលោក ចំនួន ៣ ខ្សែរួមមាន Glory Knockout of the Year, Glory Last Heavyweight Standing Finals Tournament និង Glory Heavyweight Championship។
ក្នុងកីឡាឃីកបុកស៊ីងទម្ងន់ធ្ងន់បច្ចុប្បន្ន មិនមានកីឡាករណាឈរលើ Kromah នោះទេ ព្រោះកីឡាករវ័យ ២៦ ឆ្នាំរូបនេះ ធ្លាប់ផ្តួលជើងខ្លាំងសឹងតែអស់ហើយដូចជា Bahram Rajabzadeh, Milos Cvjeticanin, Nabil Khachab និង Anis Bouzid៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


