Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការសរសើរ ចន សុទីម៉ា ក្លាហានហ៊ានឈរលើកទង់ជាតិខ្មែរនៅព្រំដែនតំបន់ថ្មដា មិនខ្លាចទាហានថៃ

បានផុស

នៅ

ដោយការឈឺចាប់ចំពោះទង្វើឈ្លានពានរបស់ក្រុមយោធាថៃមកលើបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាតារាសម្តែងកញ្ញា ចន សុទីម៉ា ម្ចាស់មកុដបរវកញ្ញា Miss Universe Cambodia 2023 ថ្មីៗនេះ បានលើកទងជាតិខ្មែរក្បែរទូរកុងតឺន័រនៅតំបន់ថ្មដា មិនខ្លាចទាហានថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពក្លាហានរបស់បវរកញ្ញាកម្ពុជាកញ្ញា ចន សុទីម៉ា បានធ្វើឱ្យមហាជនអ្នកគាំទ្រមានមោទនភាព និងកោតសរសើរចំពោះឆន្ទ:ដែលនាងបង្ហាញនូវការឈឺចាប់ ព្រមទាំងទឹកចិត្តក្នុងនាមជាកូនខ្មែរស្នេហាទឹកដី ដោយមិនក្លាចចោរឈ្លានពានវង្វេងប្រវត្តិសាស្ត្រប្លន់យកទឹកដីកម្ពុជា។

ជាការពិតណាស់ តាមរយ:ការបង្ហាញនូវការឈឺចាប់ ចំពោះការឈ្លានពានទឹកដីបវរកញ្ញា ចន សុទីម៉ា កំឡុងពេលចុះទៅតំបន់ព្រំដែន កញ្ញាបានលើកទង់ជាតិខ្មែរឈរនៅក្បែរទូរកុងតឺន័រដោយសរសេរភ្ជាប់ពាក្យថា “Don’t thai to me”។ នេះសរបញ្ជាក់ឱ្យឃើញថាខ្មែរគឺមានស្មារតីធ្លុងតែមួយ កម្លាំងសាមគ្គីខ្មែរតែមួយ គឺការពារដែនអធិបតេយ្យនឹងដើម្បីជាកម្លាំងចិត្តដ៏មហិមារជូនវីរកងទ័ព។

ដំណើរឆ្ពោះទៅតំបន់ព្រំដែនរបស់កញ្ញា ចន សុទីម៉ា នេះក៏មានការចូលរួមជាមួយបវរញ្ញាខ្មែរមួយចំនួនទៀតផងដែរ ដើម្បីសួរសុខទុក្ខវីរកងទ័ព និងជនភៀសសឹកនៅតាមព្រំដែន។ ក្រៅពីការសួរសុខទុក្ខនាងក៏បានបង្ហាញការឈឺចាប់ខ្លាំងនិងដឹងគុណចំពោះវីរ:កងទ័ពដ៏អង់អាចក្លាហានពីសំណាក់វីរកងទ័ពនៅទីនោះ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ការពារទឹកដីប្រជាជន និងប្រទេសជាតិ៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម