សុខភាព
យើងតែងគិតថាទឹកម្នាស់កាត់ក្រពះ? ខុសហើយ ម្នាស់មានអត្ថប្រយោជន៍កំពូល៧យ៉ាង
រាងកាយមនុស្សគ្រប់រូបគួរតែមានប្រព័ន្ធភាពស៊ាំ ដែលបានមកពីបណ្តាភេសជ្ជៈទឹកកៀបស្រស់ៗ ចេញពីបន្លែឬផ្លែឈើផ្សេងៗ មិនបណ្តាលរាគរូស មិនចុកឆ្អល់ លើកលែងតែយើងលាងមិនស្អាត ឬផ្លែទំាងនោះរលួយមិនស្រស់។

ម្នាស់ស្រស់ជាទិព្វមន្ត ដែលមានប្រសិទ្ធិភាពខ្លាំង ក្នុងការជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំយើងកាន់តែរឹងមាំមិនថាមានវ័យចំណាស់ណាទេ។ ការគិតថា ផឹកទឹកម្នាស់ទៅក្នុងពោះទទេនៅពេលព្រឹកព្រហាមនាំឱ្យកាត់ ឬខូចក្រពះ គឺជាគំនិតប៉ាន់ស្មានដ៏បុរាណ។
វាមិនពិត!!!! និងផ្ទុយទៅនឹងការរកឃើញរបស់វិទ្យាសាស្ត្រទំាងស្រុង។
ដោយសារតែម្នាស់ស្រស់ មានផ្ទុកវីតាមីនសេ និងជាតិប្រូមីលីន Promelain ក៏ដូចជាសារធាតុចិញ្ចឹមផ្សេងៗច្រើនទៀត អាចចូលទៅបង្កើតអត្ថប្រយោជន៍ច្រើនដល់រាងកាយ ពិសេសពេលផឹកឱ្យបានពេលក្រោកមកភ្លាមព្រោះថា ក្រោយព្រឹកព្រលឹម វីតាមីនវាបានធ្លាក់ចុះ អស់ច្រើនភាគរយគួរឱ្យស្តាយ។ ទឹកផ្លែឈើនេះនឹងមិនត្រឹមតែជួយឱ្យមានសុខភាពល្អប៉ុណ្ណោះទេតែថែមទាំងធានាបាននូវអាយុយឺនយូរទៀត។
ហេតុអ្វីបានជាគួរផឹកទឹកម្នាស់នៅក្នុងក្រពះរាល់ព្រឹក?

អត្ថប្រយោជន៍ដំបូង គឺវាសម្បូរជាតិ ផ្ទុកវីតាមីន CនិងA ជាតិបេតាការ៉ូទីន ដែលល្អសម្រាប់ភ្នែកបំផុត។ ប្រសិនបើយើងនៅភ្នំពេញលេងទូរសព្ទច្រើន គួរផឹកទឹកម្នាស់រាល់ថ្ងៃតែម្តង វាសឹងថាបំបាត់បញ្ហាភ្នែកលឿនជាផ្លែការ៉ុត។
អត្ថប្រយោជន៍ ទី២
ការសិក្សាបានបង្ហាញថា ជាតិ Promelain នៅក្នុងផ្លែម្នាស់នIមួយៗ ដើរតួនាទីយ៉ាងសំខាន់ ការពាររាឌីកាល់មហារីកឱ្យងាប់ក្រញ៉់ងៗ ពេលវាកកើតមកដំបូងៗ។ ដូច្នេះដើម្បីចៀសវាងជំងឺមហារីក គ្មានវិធីការពារណាអាចល្អជាងប្រើទឹកម្នាស់នៅក្នុងពោះទទេរៀងរាល់ព្រឹកទេ។
អត្ថប្រយោជន៍ ទី៣
ទឹកម្នាស់អាចដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហារំលាយអាហារ។ វាជួយក្នុង ជាអទិភាពនៃការរំលាយអាហារតាមរយៈជាតិ bromelainដ៏សំបូរដដែលនោះ ។
អត្ថប្រយោជន៍ទី៤

ម្នាស់មានផ្ទុកជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ សមាសធាតុផ្សំ២នេះ ដើរតួយ៉ាងងាយស្រួលក្នុងការរុញច្រានបណ្តាសារធាតុពុលចេញពីរាងកាយ។
អត្ថប្រយោជន៍ទី៥
ទឹកម្នាស់ជួយថែទំា សំអាតថ្លើមឱ្យស្អាតនិងឥទ្ធិពលជាក់លាក់មួយចំនួនដែលការពារធ្មេញនិងអញ្ចាញ ធ្វើឱ្យធ្មេញស្អាតផងដែរ។
អត្ថប្រយោជន៍ ទី៦
ដោយសារតែម្នាស់មាននៅក្នុងអ៊ីយ៉ូតនិងប្រូមូលីនវាមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាផ្លូវដង្ហើមយ៉ាងមានសក្តានុពល។
អត្ថប្រយោជន៍ចុងក្រោយ
អត្ថប្រយោជន៍ដ៏ល្អបំផុតនៃការផឹកទឹកម្នាស់ គឺវាជួយកាត់បន្ថយការរលាកផ្នែកនានា នៃរាងកាយ មិនថាថ្លើម ឬសន្លាក់។ល។ ការហូបក្រោយអាហារពេលព្រឹកបានបាត់វីតាមីនច្រើនណាស់ វិធីនេះ សម្រាប់តែអ្នកដែលមានបញ្ហាក្រពះធ្ងន់ធ្ងរ ត្រូវបានហាមដោយពេទ្យទើបត្រូវញាំក្រោយអាហារវិញ។
តោះៗៗៗ រកទឹកម្នាស់ញាំ!
ប្រែសម្រួូល៖ ហាណា
ចុចអាន៖ រឿង ៦ យ៉ាងគួរធ្វើ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំទប់ទលជំងឺ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


