ខណៈពេលដែលរោគរាតត្បាតកូវីដ១៩ កំពុងរាលដាលជុំវិញពិភពលោក យើងគួរតែមានវិធីការពារខ្លួនឲ្យបានប្រសើរជាងនេះ ដើម្បីចៀសវាងនៅការឆ្លងជំងឺដ៏សាហាវនេះ។
១. លាងដៃឱ្យបានត្រឹមត្រូវតាមការណែនាំ
វីរុសកូវីដក៏ដូចជាវីរុសដទៃទៀត ភាគច្រើនត្រូវបានសម្លាប់ដោយការលាងដៃឱ្យបានត្រឹមត្រូវ រយៈពេល ២០ វិនាទី ជាមួយសាប៊ូឬប្រើទឹកអនាម័យដែលមានជាតិអាល់កុលច្រើនជាង ៦០ %។
២. កុំជក់បារី
អ្នកជក់បារីមានការកើនឡើងហានិភ័យនៃការឆ្លងរោគ និងទទួលរងនូវផលវិបាកធ្ងន់ធ្ងរ ពីការបង្ករោគទាំងនោះ ។ ដូច្នេះសូមកុំជក់បារីឲ្យសោះ!
៣. គេងឱ្យបានគ្រប់គ្រាន់

ការគេងមានសារសំខាន់សម្រាប់សុខភាពជាទូទៅ ហើយវាក៏អាចផ្ដល់អត្ថប្រយោជន៍ដល់មុខងារ នៃប្រព័ន្ធភាពស៊ាំរបស់យើងផងដែរ។ ជាពិសេស ធ្វើឲ្យប្រព័ន្ធភាពស៊ាំក្នុងខ្លួនមានសុខភាពល្អ ក្នុងខណៈដែលមានជំងឺរាតត្បាត។
៤. ហាត់ប្រាណ
ការសិក្សាបង្ហាញថា អ្នកដែលហាត់ប្រាណ ភាគច្រើនតែងទទួលរងការឆ្លងតិចជាងអ្នកដែលមិនធ្វើលំហាត់ប្រាណសោះ។ ខណៈពេលដែលការសិក្សាទាំងនោះមានបម្រែបម្រួលអថេរ ការមូលមតិគ្នាបានបញ្ជាក់ថា ត្រូវតែធ្វើលំហាត់ប្រាណ មិនថា ជាលំហាត់ប្រាណអ្វីឡើយ។
៥. គ្រប់គ្រងស្ត្រេស
យើងមិនអាចធ្វើឱ្យស្ថានភាពស្ត្រេសបាត់បង់ទេ ប៉ុន្តែយើងអាចចាត់វិធានការដើម្បីគ្រប់គ្រងការឆ្លើយតបរបស់យើង ចំពោះស្ត្រេស។ លំហាត់សមាធិ និងការដើរលំហែឃួក្បាល គឺជាឧទាហរណ៍មួយនៃសកម្មភាពដែលអ្នកងាយស្រួលក្នុងការធ្វាវើ។
សូមចាប់ផ្ដើមជាមួយនឹងការធ្វើសមាធិពេលព្រឹក ដសាមញ្ញរាល់ថ្ងៃពីឥឡូវនេះ។
៦. វីតាមីនបំប៉ន
នេះជាអ្វីដែលយើងដឹងអំពីថ្នាំបំប៉នជាក់លាក់មួយចំនួន ដែលត្រូវបានគេរាយការណ៍ថា មានមុខងារបង្កើនប្រព័ន្ធភាពស៊ាំបានខ្លះៗ។
វាគឺជាវីតាមីន C ដែលអាចជាជំនួយនៃការ ការពារជំងឺផ្ដាសាយទូទៅផងដែរ។ មិនត្រឹមប៉ុណ្ណេះទេ វីតាមីននេះ អាចជួយថែរក្សាស្បែកឱ្យមានសុខភាពល្អ នឹងជាឧបសគ្គដល់មេរោគដែលព្យាយាមលុកលុយប្រព័ន្ធភាពសាំរបស់អ្នកផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ កត្តាធំៗនៃវ៉ាក់សាំងដែលមនុស្សភាគច្រើនមិនបានដឹងច្បាស់
ចុចអាន៖ ញ៉ាំកាហ្វេចង់បានសុខភាពមាំទាំ កុំភ្លេចដាក់លាយគ្រឿងទំាងនេះចូល