Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌកំបូល ដាក់គ្រឿងចក្រកាយស្តារប្រឡាយអមសងខាងផ្លូវជាតិលេខ៤ ដើម្បីត្រៀមរំដោះទឹកភ្លៀងនារដូវវស្សា

បានផុស

នៅ

ភ្នំពេញ ៖​ អាជ្ញាធរខណ្ឌកំបូល​ ដឹកនាំដោយលោក​ ឃឹម​ ស៊ុនសូដា​ អភិបាល នៃគណៈអភិបាលខណ្ឌនិងមន្ត្រីក្រោមឱវាទបានដាក់គ្រឿងចក្រកាយស្តារប្រឡាយអមផ្លូវជាតិលេខ៤​ ដេីម្បីរំដោះទឹកភ្លៀងនារដូវវស្សានាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបានឱ្យដឹងថា​ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​ នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំមន្រ្តីរាជការរដ្ឋបាលខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ ចុះស្តារប្រឡាយអមខាងជេីងផ្លូវជាតិលេខ៤​ និងប្រឡាយនានានៅក្នុងមូលដ្ឋានខណ្ឌកំបូល គោលបំណងឱ្យចរន្តទឹកហូរបានលឿន​ បញ្ជៀសទឹកជំនន់​  នារដូវវស្សា​ ។ 

អាជ្ញាធរបានបន្តថា​ ចំពោះកាកសំណល់​ ស្មៅ​ ត្រូវបានដឹកយកទៅចាក់ចោលកន្លែងទីលានចាក់សំរាម​ និងបានបាញ់ទឹកសម្អាត​ លេីដងផ្លូវដេីម្បីសោភ័ណភាព​ ក៏ដូចជាបង្ការគ្រោះថ្នាក់ផ្សេងៗ។ 

ជាមួយគ្នានោះផងដែរ​ អាជ្ញាធរបានអំពាវវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាវិចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម