Connect with us

ព័ត៌មានជាតិ

ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​អន្លង់វែង ដឹកនាំ​ក្រុមការងារ​យុវជន​ ចុះសួរសុខទុក្ខកងទ័ព​ដែល​កំពុង​ឈរជើង​នៅ​ព្រំដែន​កម្ពុជា​-​ថៃ

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ​៖ នៅ​ល្ងាច​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម នាង ឃីម ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​អន្លង់វែង បាន​ដឹកនាំ​ក្រុមការងារ​យុវជន​ស្រុក ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមការងារ​យុវជន​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​រមណីយដ្ឋាន​ទេសចរណ៍​ក្បាល​ទន្សោង​លើ​ភ្នំ​ដងរែក ស្ថិតនៅ​ភូមិសាស្ត្រ ភូមិ​អូរ​ក្រញូង ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុមការងារ​យុវជន​ឃុំ​លំ​ទង ឯកឧត្តម នាង ឃីម បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ក្រុម​យុវជន​ឃុំ​លំ​ទង​ទាំងអស់ ឲ្យ​បន្ត​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ងាយ​រងគ្រោះ ឲ្យ​មានលទ្ធភាព​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​បាន​ល្អ​ប្រសើ​រ ដូច​ប្រជាពលរដ្ឋ​ដទៃ​ដោយ​មិន​មាន​ការរើសអើង​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ឯកឧត្តម នាង ឃីម បាន​មានប្រសាសន៍​ទៀត​ថា បច្ចុប្បន្ន​ប្រទេសជាតិ​យើង​កំពុង​ប្រឈម​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ចូលក្នុង​សហគមន៍​យ៉ាង​គំហុក ដែល​ជា​ក្តី​ព្រួយបារម្ភ​មួយ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សុខភាព​សាធារណៈ ដែល​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​។ ដើម្បី​ឈាន​បញ្ចប់​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​ទៅបាន ទើប​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចាក់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្នា​។ ឯកឧត្តម បាន​បន្ត​ទៀត​ថា ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​ទូទាំងប្រទេស ជា​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​គ្រប់ៗ​គ្នា​។

ជា​មួយ​គ្នា​នេះ ឯកឧ​ត្ត​ម​ប្រធាន​បាន​ជំរុញ​ឲ្យ​ក្រុមការងារ​យុវជន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​នូវ​វិធានការ​ការពារ​នានា​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​អនុសាសន៍ “៣​ការពារ និង ៣​កុំ​” របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ នៅពេល​មាន​ប្រជាពលរដ្ឋ​ចំណាកស្រុក​មកពី​ប្រទេស​ថៃ​ក្តី ឬ​ការធ្វើ​បន្លាស់​ទី​ពី​បណ្តា​រាជធានី​-​ខេត្ត មក​ស្រុកកំណើត សូម​ឲ្យ​ពួកគាត់​អនុវត្ត​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​បង្ក​ឲ្យ​មានការ​ចម្លង​ណាមួយ​ជាយថាហេតុ​ចូល​មក​ក្នុង​ក្រុមគ្រួសារ និង​សហគមន៍​។

​ជា​មួយ​គ្នា​នេះ​ដែរ ឯកឧត្តម នាង ឃីម បាន​ជំរុញ​ឲ្យ​ក្រុមការងារ​យុវជន​យើង បន្ត​សាងសង់​ខ្ចុះ​មួយ​ខ្នង​បន្ថែមទៀត ដើម្បី​កែច្នៃ​រមណីយដ្ឋាន​នេះ ឲ្យ​ទៅជា​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ដ៏​ប្រណីត សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​កម្សាន្ត​នា​ពេល​ខាងមុខ​នៅ​តំបន់​ធម្មជាតិ​ដ៏​សម្បូរ​បែបនេះ ដើម្បី​កែច្នៃ​រក​ប្រាក់​ចំណូល​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​វិស័យ​សង្គម ដូចជា​ជួយ​ជនក្រីក្រ ជន​ងាយ​រងគ្រោះ​ជាដើម​។

​ជាមួយគ្នា​នោះ ឯកឧត្តម​ប្រធាន​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥​លាន​រៀល ដល់​ក្រុម​យុវជន​សម្រាប់​សាងសង់​ខ្ចុះ​ចំនួន​១​ខ្នង ឧបត្ថម្ភ​ថវិកា​ចំនួន​២​លាន​៧០​ម៉ឺន​រៀល​ក្នុង​មួយខែ ដល់​ក្រុម​យុវជន​ឃុំ​លំ​ទង សម្រាប់​ចុះ​ធ្វើ​សកម្មភាព​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក​ខ្វះខាត និង​ជន​ងាយ​រងគ្រោះ ចាប់ពី​ខែសីហា ឆ្នាំ​២០២១ រយៈពេល​២​ឆ្នាំ និង​ឧបត្ថម្ភ​ថវិកា​ចំនួន​១​លាន​៥០​ម៉ឺន​រៀល ដល់​ក្រុមការងារ​យុវជន​ឃុំ​លំ​ទង ចំនួន​១៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​១៥​ម៉ឺន​រៀល​។

បន្ទាប់មក​ឯកឧត្តម​ប្រធាន បាន​បន្ត​ដឹកនាំ​ក្រុមការងារ​យុវជន​ស្រុក បន្តដំណើរ​សួរសុខទុក្ខ​ដល់​កងទ័ព នៃ​កងពលតូច​ថ្មើរជើង​លេខ​៤១ យោធភូមិភាគ​ទី​៤ កងទ័ពជើងគោក ដែល​កំពុង​ឈរជើង​បំពេញភារកិច្ច​ការពារ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ លើ​ភ្នំ​ដងរែក ក្នុង​នោះ​ឯកឧត្តម​ប្រធាន​បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ បរិភោគ​មួយចំនួន​រួមមាន គ្រឿងឧបភោគ​បរិភោគ​ដល់​កម្លាំង​ដែ​ល​ឈរ​នៅ​គោលដៅ​ផងដែរ​៕

ដោយ​ ៖ ​ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម