ព័ត៌មានជាតិ
មុនពេលដេកស្លាប់នៅលើម៉ូតូ បុរសម្នាក់ទទួលទានស្រាច្រើនថ្ងៃជាប់គ្នា
បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើម៉ូតូ នៅចំណុចមុខសណ្ឋាគារសុខាសៀមរាប ផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្រុមទី៦ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមក្រុងសៀមរាប។
លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានសេចក្ដីរាយការណ៍ពីពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន ទើបកម្លាំងសមត្ថកិច្ចជំនាញចុះ ស្រាវជ្រាវដល់កន្លែងកើតហេតុ។

បុរសសាក្សីឈ្មោះ កាយ ផល្លី រស់នៅភូមិកើតហេតុ បានឱ្យដឹងថាសាកសពមានឈ្មោះ សម្បត្តិ មុន្នី ហៅចិនបានផឹកស្រាថ្នាំជាមួយរូបខ្លួនតាំងពីវេលាម៉ោង១៤ រសៀលនៅទីថ្ងៃទី២១ខែឧសភាឆ្នាំ២០២១ ជានៅចំណុចភូមិបឹងដូនប៉ា រហូតដល់យប់ជ្រៅដោយខ្លួនទាំងពីរស្រវឹងខ្លាំងក៏បែកគ្នា លុះព្រឹកថ្ងៃទី២២ ខែឧសភាឆ្នាំ២០២១ ស្រាប់តែមានមិត្តភ័ក្កប្រាប់ថាឈ្មោះសម្បត្តិ មុន្នី ហៅចិន អាយុ ៤១ឆ្នាំ បានដេកស្លាប់លើម៉ូតូនៅចំណុចកើតហេតុខាងលើ ហើយសាក្សីរូបនេះក៏បានបញ្ជាក់បន្ថែមផងដែរថា សាកសពបានផឹកស្រាជាបន្តបន្ទាប់ប្រមាណបី-បួនថ្ងៃជាប់គ្នា ហើយទំនងមិនបានហូបអាហារគ្រប់គ្រាន់ទៀតផង។

ក្នុងនោះតាមការបញ្ជាក់ពីស្ត្រីឈ្មោះកែវ សំណាង ជាអ្នកលក់ដូរមានតូបជិតកន្លែងកើតហេតុបានឲ្យដឹងថា ខ្លួនបានក្រោកពីដេកបើកទ្វារដើរចេញពីតូបលក់ដូរ ស្រាប់តែឃើញសាកសពខាងលើបានដេកស្លាប់នៅលើម៉ូតូនៅកន្លែងកើតហេតុ ក្នុងនោះផងដែរក៏មានឈ្មោះមាស សំអន ភេទប្រុស អាយុ៤២ឆ្នាំបានកំពុងរត់ហាត់ប្រាណប្រទះឃើញករណីនេះផងដែរ ដោយគាត់បានយកឈើទៅចាក់ឃើញថាមនុស្សប្រុសនោះ មានសភាពរឹងទើបសន្និដ្ឋានថាត្រូវបានស្លាប់បាត់ទៅហើយក៏នាំគ្នាប្ដឹងរាយការណ៍ជូនសមត្ថកិច្ច។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបុរសរូបនេះបានដេកស្លាប់នៅលើម៉ូតូដោយសារ គាំងបេះដូង (ខ្យល់គ)។ បន្ទាប់ធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានប្រគល់សពទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


