ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន នាំយកថវិការបស់សម្ដេចតេជោ ជូនលោកយាយ អាយុ១០០ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំង
(តាកែវ)៖ លោកស្រីវេជ្ជបណ្ដិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមានការចូលរួមពីសំណាក់លោក អ៊ូច ភា អភិបាល នៃគណៈអភិ បាល ខេត្តតាកែវ បាននាំយកថវិការបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ផ្តល់ជូនលោកយាយ អាយុ១០០ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ នៅខេត្តតាកែវ នាព្រឹកថ្ងៃច័ន្ទទី២ ខែសីហា ឆ្នាំ២០២១។
ពិធីនេះ ក៏មានការចូលរួមផងដែរ ពីលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត, លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង, និងលោកវេជ្ជបណ្ឌិត វង សារ៉ា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះអណ្ដែត ព្រមទាំងថ្នាក់ដឹកពាក់ព័ន្ធ មួយចំនួនទៀត។


អំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានប្រគល់ជូន ដល់ដៃលោក យាយ អាយុ១០០ឆ្នាំ គឺមានថវិកា ចំនួន៣លានរៀល និងសម្ភារៈជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ។ លោកយាយ ផាត់ ញ៉ែម អាយុ១០០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជ្រែ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារ និងបង្ការជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។
នាឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានពាំនាំនូវការផ្ដាំផ្ញើសាក សួរសុខទុក្ខពីសំណាក់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកយាយ ព្រមទាំងកូន-ចៅ និងបានជម្រាបសាកសួរ អំពីស្ថានភាពសុខភាព របស់លោកយាយ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផងដែរ។
បើទោះបីលោកយាយ ផាត់ ញ៉ែម មានអាយុ ១០០ឆ្នាំក៏ពិតមែន ប៉ុន្ដែស្ថានភាពសុខភាពលោកយាយ នៅមាំ ទាំ ហើយបានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ដើម្បីបង្ការការរីករាលដាល នៃជំងឺកូវីដ -១៩៕ (ដោយ)៖ រ៉ាវុទ្ធ


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


