ព័ត៌មានជាតិ
ហេតុអ្វីគួរជំរុញការអប់រំបែបឌីជីថល នៅក្នុងប្រទេសកម្ពុជា?
អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ការអប់រំផ្ដោតសំខាន់ទៅលើមធ្យោបាយបំពាក់បំប៉នមនុស្សជំនាន់ក្រោយឲ្យមានជំនាញនិងចំណេះដឹងជាមូលដ្ឋានសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត ។ ប៉ុន្តែ នៅពេលដែលឧស្សាហកម្មមានការវិវត្តឥតឈប់ឈរ ការអប់រំបែបប្រពៃណី គឺលែងគ្រប់គ្រាន់ទៀតហើយ។

មនុស្សក្មេងៗ គឺជាកម្លាំងពលកម្មនាពេលអនាគតរបស់ប្រទេសនីមួយៗ ហើយការវិនិយោគបរទេសពឹងផ្អែកទៅលើធនធានមនុស្សដែ លអាចរកបាន។ កម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការចាំបាច់បំផុតនូវធនធានមនុស្សកាន់តែច្រើនថែមទៀត។ ជាមួយនឹងវិនិយោគបរទេស អនាគតរបស់ប្រទេសនេះមានសក្ដានុពលខ្លាំង ប្រសិនបើខ្លួនអាចសម្របទៅតាមបដិវត្តន៍ឧស្សាហកម្មទាំងឡាយ ។

ក្នុងពេលកន្លងមក ពិភពលោកបានឆ្លងកាត់នូវដំណាក់កាលបដិវត្តន៍ឧស្សាហកម្មដូចខាងក្រោមនេះ ៖
• បដិវត្តន៍ឧស្សាហកម្មលើកទី១ បានចាប់ផ្ដើមឡើងជាមួយនឹងការបង្កើតនូវម៉ាស៊ីនប្រើចំហាយទឹក ដែលគេប្រើប្រាស់ទៅលើការផលិតផលិតផលជាច្រើននៅតាមរោងចក្រ ។
• បដិវត្តន៍ឧស្សាហកម្មលើកទី២ គឺជារបកគំហើញថ្មីផ្នែកឧស្សាហកម្មនៅក្នុងផលិតកម្មដែលមានបរិមាណធំៗ ជាមួយនឹងការប្រើប្រាស់អគ្គិសនី ឥន្ធនៈ និងការផលិតដែកថែបកម្រិតខ្ពស់ ។
• បដិវត្តន៍ឧស្សាហកម្មលើកទី៣ គឺជាការចាប់ផ្ដើមនៃយុគសម័យឌីជីថល ដែលជាសម័យកាលមួយដែលគេចាប់ផ្ដើមប្រើប្រាស់កុំព្យូទ័រ អ៊ីនធឺណិត និងបណ្ដាញទូរស័ព្ទចល័ត ។
• បដិវត្តន៍ឧស្សាហកម្មលើកទី៤ គឺជាអនុផលនៃបច្ចេកវិទ្យាជំនាន់ទី៣ដែលជាការធ្វើស្វ័យប្រវត្តិកម្មដោយប្រព័ន្ធកុំព្យូទ័រ និងមនុស្សយន្ត ដើម្បីបំពេញទៅតាមសេចក្ដីត្រូវការជាបុគ្គល ។

ប្រព័ន្ធអប់រំជាប្រពៃណីផលិតនូវជំនាញ និងចំណេះដឹង ដែលប្រព័ន្ធនោះរំពឹងចង់ឲ្យអ្នកសម្រេចឲ្យបាន ។ ការអប់រំប្រភេទនេះបង្កើតបាននូវធនធានមនុស្សទូទៅធម្មតា ដែលមិនមានសមត្ថភាពសម្របខ្លួនទៅតាមបដិវត្តន៍ឧស្សាហកម្មបន្ទាប់នាពេលខាងមុខនោះឡើយ៖ មនុស្សយន្តដែលគេបញ្ជាដោយកម្មវិធីកុំព្យូទ័រ និងការប្រើប្រាស់ AI នៅក្នុងវិស័យធ្វើដំណើរ ផលិតកម្មនិងការដឹកជញ្ជូនទំនិញ ។
ចំណេះធ្វើផ្នែកឌីជីថលនឹងសំខាន់កាន់តែខ្លាំង ពីព្រោះពិភពលោកនឹងប្រែប្រួល។ បច្ចេកវិទ្យា គឺជាសសរស្ដម្ភនៅក្នុងការកំណត់អនាគត។ ភាពប្រឈម គឺការអភិវឌ្ឍជំនាញឌីជីថលរបស់សិស្សនិស្សិត ដើម្បីឲ្យពួកគេអាចប្រើប្រាស់ជំនាញឌីជីថលទាំងនេះបាន នៅពេលដែលពួកគេចូលក្នុងកម្លាំងពលកម្ម ។
SIS Cambodia ជាប្រព័ន្ធដែលធ្វើឌីជីថលូបកម្មការអប់រំសម្រាប់សាលារៀនទាំងអស់ នៅកម្ពុជា ។ កម្មវិធីនេះមានបំណងប្រែក្លាយសាលារៀនបែបប្រពៃណីឲ្យទៅជាកម្មវិធីអនឡាញដ៏ទំនើបទាន់សម័យ ។ នៅក្នុងដំណាក់កាលដំបូងៗ កម្មវិធីនេះផ្ដោតទៅលើវិស័យបច្ចេកវិទ្យាចំនួន ៥ ដូចខាងក្រោម ៖
1. ព័ត៌មាននិងទិន្នន័យ
2. ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
3. ការបង្កើតមាតិកា
4. ការការពារ និងសន្តិសុខ
5. បរិយាកាសឌីជីថល ។
ជាមួយនឹងអំណះអំណាងដូចបានរៀបរាប់ខាងលើនេះ ឥឡូវនេះជាពេលវេលាដ៏សំខាន់ក្នុងការងាកមកណែនាំបច្ចេកវិទ្យាឌីជីថលដល់សិស្សានុសិស្ស ក្នុងលក្ខណៈមួយដែលងាយស្រួលប្រើជាទីបំផុតនិងមិនធ្វើឲ្យសិស្សភ័យខ្លាច ។ ជាមួយនឹងការអប់រំបែបឌីជីថល និង SIS Cambodia សិស្សានុសិស្សគ្រប់រូបអាចសម្រេចក្ដីសុបិនរបស់ពួកគេតាមអនឡាញបាន ។

ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន មិត្តហ្វូន ដើម្បីធ្វើឌីជីថលុបនីយកម្មការអប់រំ និងជំរុញសាលារៀនទាំងអស់ឲ្យងាកមករកប្រព័ន្ធអនឡាញ ។ មិត្តហ្វូន បានចែកចាយស៊ីមកាតដែលអាចប្រើអ៊ីនធឺណិតដោយមិនគិតថ្លៃ ហើយកម្មវិធី SIS Cambodia អាចដោនឡូតចូលទូរស័ព្ទដៃបានយ៉ាងងាយស្រួលជាទីបំផុត បន្ទាប់មក កម្មវិធីសិក្សារបស់សាលានឹងត្រូវដាក់បញ្ចូលនៅក្នុងកម្មវិធីនេះ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់សិស្សានុសិស្សមកពីគ្រួសារដែលមានជីវភាពមិនសូវធូរធារ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ