ព័ត៌មានជាតិ
ប្រធានផ្សារនៅភ្នំពេញ អះអាងថា អាជីវករសឹងតែ ១០០% បានចាក់វ៉ាក់សាំងដូសទី ៣-៤ និងប្រមាណ ៥០% បានចាក់ដូសទី ៥
ប្រធានផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានអះអាងស្រដៀងគ្នាថា ចំពោះអាជីវករលក់ដូរអីវ៉ាន់នៅក្នុងផ្សារ សឹងតែ ១០០% ហើយបានទទួលការចាក់វ៉ាក់សាំងដូស ៣ និងទី ៤ និងមានអាជីវករប្រមាណ ៥០% ដែលបានចាក់ដូសទី ៥ ដើម្បីចូលរួមបង្ការ និងទប់ស្តាត់ជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។

ប្រធានគណៈកម្មការផ្សារទួលទំពូង លោក ចំរើន សុខលីម បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី ២៩ ខែកក្កដានេះថា គិតមកដល់ពេលនេះ សម្រាប់បងប្អូន អាជីវករផ្សារទួលទំពូង ដែលមានចំនួន ១៣៧៤ តូប (តូបខ្លះ មានម្នាក់ ២ នាក់ និងខ្លះមាន ៣ នាក់អាស្រ័យទៅលើតូបធំ តូច) បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ៣ និងដូសទី ៤ បាន ១០០ ភាគរយហើយ ចំណែកដូសទី ៥ បានចាក់ជាង ៤០ភាគរយ។ ប៉ុន្តែលោកប្រធានផ្សារ នៅតែធ្វើការអំពាវនាវឲ្យអាជីវករ បន្តទៅចាក់ឲ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការពាររបស់សម្តេចតេចជោ ៣ កុំ ៣ ការពារ។


លោក ចំរើន សុខលីម បានបន្តថា សម្រាប់អតិថិជនចេញ ចូលទិញអីវ៉ាន់នៅក្នុងផ្សារ គណៈកម្មការផ្សារ បានរៀបចំឲ្យមានការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ ដោយបាញ់អាល់កុល វាស់កម្ដៅ នឹងការណែនាំឲ្យមានការពាក់ម៉ាសជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បងប្អូនប្រជាពលរដ្ឋ ដែលចេញចូលផ្សារហាក់មានការយល់ដឹងច្រើនជុំវិញវិធានការការពារខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩នេះ។

ដោយឡែក បើតាមលោក គួច ចំណាន ប្រធានផ្សារច្បារអំពៅ បានឲ្យដឹងថា ចំពោះផ្សារច្បារអំពៅ គណៈកម្មការផ្សារតែងតែបានប្រកាសតាមមីក្រូ ដល់អាជីវករ ក៏ដូចអតិថិជន ចេញចូលផ្សារ បន្តរក្សាគម្លាត អនាម័យខ្ពស់ ដោយជំរុញដល់អាជីវករ បន្តចាក់វ៉ាក់សាំង ការពារកូវីដ១៩ ដូសជំរុញដូសទី ៤ ពិសេសដូសទី ៥ ឲ្យបានគ្រប់ៗគ្នា។ ដើម្បីយើងមានសុខភាពល្អ មានពេលវេលារកទទួលទានបាន។ ចំពោះអាជីវករផ្សារច្បារអំពៅ និងផ្សារបន្លែ គឺអ្នកចាក់លើកទី ៤ បានប្រហែល ៨៥% ទៅ ៩០% និងអ្នកចាក់លើកទី ៥ ប្រហែល ៤៥% ទៅ ៥០%។


លោក សាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅ បានឲ្យដឹងថា ចំពោះផ្សារបន្លែង គឺមានការលក់ដូរតែព្រឹកៗទេ ហើយគណៈកម្មការផ្សារ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ៣ គោលដៅ ដើម្បីត្រួតពិនិត្យ ដល់អតិថិជន៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២៤ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


