Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌឫស្សីកែវ បន្តអនុវត្តន៍វិធានការលើអាជីវករ លក់ដូរ លើផ្លូវសាធារណៈនៅផ្សារច្រាំងចំរេះ

បានផុស

នៅ

រដ្ឋបាលខណ្ឌឫស្សីកែវបន្តចាត់វិធានការ ចុះរៀបចំសណ្តាប់ធ្នាប់ ចំពោះអាជីវករ ដែលយកផ្លូវសាធារណៈប្រកបអាជីវកម្មផ្ទាល់ខ្លួន បង្កផលលំបាកដល់អ្នកដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅវេលាម៉ោង ១១ព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ឌន ដាវុឌ  នាយករងរដ្ឋបាលខណ្ឌ តំណាងអោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះអនុវត្តវិធានការរដ្ឋបាល នៅចំណុចផ្សារច្រាំងចំរេះ តាមបណ្តោយផ្លូវលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដើម្បីរំដោះចំណីផ្លូវ ក្រោយអាជីវករមួយចំនួនតូច រំលោភផ្លូវសាធារណៈ យកធើ្វជាកន្លែងតាំងលក់ម្ហូប អាហារ របស់របរផ្សេងៗ ទោះបីអាជ្ញាធរធ្វើការជូនដំណឹងជាច្រើនលើកច្រើនសារ ក៏ដោយ។

លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ បានអោយដឹងថា បន្ទាប់ពីអាជ្ញាធរជូនដំណឹង ទៅដល់គណៈកម្មការផ្សារ អោយបន្តផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ ចូលរួមសហការរំដោះចំណីផ្លូវសាធារណៈ សម្រួលលំហូរចរាចរណ៍ពលរដ្ឋធ្វើដំណើរឆ្លងកាត់។ លោកបានបន្តថា ការរំដោះចំណីផ្លូវនេះដែរ គោលបំណងដើម្បីប្រយោជន៍រួម សម្រាប់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន ប្រសិនមានអាសន្នករណី អគ្គិភ័យណាមួយកើតឡើង គឺផ្តល់ភាពងាយស្រួលទៅដល់រថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បានទាន់ពេលវេលាផងដែរ ។

កញ្ញា ជូ ពលរដ្ឋរស់នៅតំបន់ខាងលើបានលើឡើងថា ចំណុចផ្សារច្រាំងចំរេះនេះដែរ ភាគច្រើនអាជីវករលក់ដូរ គឺពួកគាត់បានយល់នឹងចូលរួមសហការជាមួយអាជ្ញាធរ ប៉ុន្តែនៅតែអាជីរករមួយចំនួនតូចតែប៉ុណ្ណោះមិនព្រមចូលរួមសហការ។ ដូច្នេះនៅពេលបានអាជ្ញាធរ ចុះមករៀបចំសណ្តាប់ធ្នាប់បែបនេះ ក្នុងនាមគាត់ជាពលរដ្ឋមានក្តីសប្បាយរីករាយ និង សាទរចំពោះចំណាត់ការខាងលើនេះយ៉ាងក្រៃលែង ដើម្បីសោភ័ណ្ឌភាពដងផ្លូវ នឹង សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរផងដែរ។

ជាមួយគ្នានោះផងដែរ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ បានសំណូមពរទៅដល់អាជីវករទាំងអស់ ដែលប្រកបអាជីវកម្មលក់ដូរ សូមមេត្តាយោគយល់ នឹងត្រូវចូលរួមគ្នាសហការអោយបានគ្រប់ៗគ្នា បញ្ឈប់រាល់សកម្មភាពរំលោភចំណីផ្លូវសាធារណៈ។ ដើម្បីសោភ័ណ្ឌភាព ទីក្រុងស្អាតមានអនាម័យល្អ រស់នៅមានផាសុកភាព ហើយក៏ដូចជាជួយសម្រួលលំហូរចរាចរណ៍បានមួយចំនួនធំផងដែរ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម