ព័ត៌មានជាតិ
កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា ចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តប្រាសាទនាងខ្មៅ
នាព្រឹកថ្ងៃច័ន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងថ្ងៃវេនកាន់បិណ្ឌទី៩ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធិកាន់បិណ្ឌវេនទី៩ នៅវត្តប្រាសាទនាងខ្មៅ ស្រុកសំរោង ខេត្តតាកែវ ដោយនាំយកនូវ ទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ វេរប្រគេនដល់ព្រះសង្ឃ និងប្រគេនបច្ច័យដល់វត្តសម្រាប់កសាងសមិទ្ធិផលនានា។

ក្នុងនេះដែរ កម្មសិក្សាការីទាំងអស់ បានអញ្ជើញដាំដើមឈើមានប្រភេទឈើបេង ធ្នុង នៅជុំវិញស្រះទឹកក្នុងវត្ត ដើម្បីជាម្លប់សម្រាប់ពុទ្ធបរិស័ទមកធ្វើបុណ្យ និងកំសាន្ត។
គួរបញ្ជាក់ផងដែរថា ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណខេត្តតាកែវ និងជានាយកសាលាពុទ្ធិកឋមសិក្សាប្រាសាទនាងខ្មៅ ព្រះអង្គក៏ជាកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា ឆ្នាំ២០២២ផងដែរ៕








-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២១ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


