ព័ត៌មានជាតិ
លោក គៀត ច័ន្ទថារិទ្ធ៖ ប្រព័ន្ធ Hotline នឹងគ្រប់គ្រងជនបរទេសស្នាក់នៅកម្ពុជាកាន់តែមានប្រសិទ្ធភាព
លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា គោលបំណងសំខាន់នៃការប្រើប្រាស់ប្រព័ន្ធ Hotline គឺដើម្បីជំរុញការគ្រប់គ្រងជនបរទេសកំពុងស្នាក់នៅកម្ពុជាឲ្យបានច្បាស់លាស់ និងជួយសម្រួលបញ្ហាប្រឈមមួយចំនួនរបស់ជនបរទេសអន្តោប្រវេសន៍ឲ្យកាន់តែមានប្រសិទ្ធភាព។
លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់បែបនេះនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីប្រព័ន្ធ Hot line សម្រាប់ការបំពេញបែបបទអេឡិចត្រូនិច និងការស៊ើបអង្កេតលើករណីជនបរទេសប្រើប្រាស់លិខិតឆ្លងដែនដែលមានចុះទិដ្ឋាការ និងត្រាក្លែងក្លាយ។

បើតាមលោក គៀត ច័ន្ទថារិទ្ធ ប្រព័ន្ធ Hotline នេះបានចងក្រងជាមួយស្ថាប័នចំនួន ៣ចូលរួម មាន៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ខណៈលោក បានកោតសសើរដល់ក្រុមការងារដែលបានខិតខំប្រឹងប្រែងកន្លងមក សម្រាប់ការបង្កើតប្រព័ន្ធគ្រប់គ្រងជនបរទេសស្នាក់នៅក្នុងប្រទេសកម្ពុជានេះឡើង។

តែយ៉ាងណា លោក គៀត ច័ន្ទថារិទ្ធ បានណែនាំឲ្យក្រុមការងារបន្តធ្វើការរៀបចំក្រុមបច្ចេកទេស ក្រុម Hotline និងក្រុមស្រាវជ្រាវ បន្ថែមទៀត ដើម្បីចងក្រង ហើយខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ និងធ្វើយ៉ាងណាឲ្យមានលក្ខណៈឲ្យកាន់តែល្អប្រសើរឡើង។
លោកអគ្គនាយកអន្តោប្រវេសន៍រូបនេះ ក៏បានជំរុញដល់ក្រុមការងារបន្តធ្វើយ៉ាងណាត្រូវរៀបចំផែនការការងារមួយនេះឲ្យបានច្បាស់លាស់ ក៏ដូចជាបញ្ហាបច្ចេកទេសកាន់តែសុក្រិត្យ ដើម្បីប្រសិទ្ធភាពការងារក្នុងការគ្រប់គ្រង ការផ្ដល់ព័ត៌មាន និងការជូនដំណឹងទៅជនបរទេសអន្តោប្រវេសន៍តាមរយៈប្រព័ន្ធ Hotline នេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


