Connect with us

ព័ត៌មានជាតិ

ជំនួសត្រាអន្តោប្រវេសន៍ កម្ពុជាបន្តឱ្យអ្នកដំណើរបរទេសប្រើប្រព័ន្ធឌីជីថល v-Pass

បានផុស

នៅ

កម្ពុជាបានបន្តឱ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដើម្បីជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេសទាំងអស់ ដែលចូល-ចេញប្រទេសកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសឱ្យដឹងតាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួន ថា អ្នកដំណើរបរទេសទាំងអស់គឺអាចទាញយកព័ត៌មាន Cambodia v-Pass (Visitor Pass) តាមរយៈសារអេឡិចត្រូនិច (E-mail) គេហទំព័រផ្លូវការ Cambodia e-Arrival (https://arrival.gov.kh) និងកម្មវិធីទូរស័ព្ទដៃរបស់ Cambodia e-Arrival។

តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass នេះ គឺមិនតម្រូវឱ្យមានការបង់ថ្លៃសេវាអ្វីទាំងអស់។

Cambodia v-Pass គឺជាការបោះជំហានរបស់កម្ពុជាទៅរកការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើប ដែលប្រើប្រាស់ជំនួសឱ្យការប្រថាប់ត្រាជំនាញ ដែលប្រព័ន្ធនេះធ្វើឡើងដើម្បីសម្រួលដល់នីតិវិធីចូលចេញប្រទេសកម្ពុជាឱ្យកាន់តែមានសុក្រិត្យភាព សុវត្ថិភាព និងឆាប់រហ័ស។ ប្រព័ន្ធ Cambodia v-Pass នេះត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រកាសឱ្យប្រើប្រាស់សាកល្បងតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម