Connect with us

ព័ត៌មានជាតិ

វិធីសាស្ត្រការពារជំងឺប៉េស្តជ្រូកអាហ្វ្រិក សម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក

បានផុស

នៅ

ក្រុមហ៊ុន កសិករ និង​សមាគម​ចិញ្ចឹម​សត្វ កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ឬ​ហៅថា African Swine Fever (AFS) នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​ជំងឺ​បេស្ត​ជ្រូក​អាហ្វ្រិក (African Swine Fever) គឺជា​ជំងឺឆ្លង​យ៉ាង​សាហាវ ដែល​បង្ក​ដោយ​វីរុស​លើ​សត្វ​ជ្រូក បង្ក​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​សត្វ ដែល​អត្រា​ងាប់​អាច​រហូតដល់ ១០០% ប៉ុន្តែ​មិន​ឆ្លង​ដល់​មនុស្ស​ទេ។ ជំងឺ​នេះ​មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ និង​ឱសថ​សម្រាប់​ព្យាបាល​នៅឡើយ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បសុ​វេជ្ជបណ្ឌិត ប៉ុក ញ៉េន អ្នកបច្ចេកទេស​ផ្នែក​សុខភាព​សត្វ​ជ្រូក របស់ ក្រុមហ៊ុន ស៊ី​. ភី​. ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា បើ​និយាយ​ដល់​ការ​ចិញ្ចឹម​ជ្រូក ប្រព័ន្ធ​ជីវ​សុវត្ថិភាព (Biosecurity system) គឺជា​កត្តា​សំខាន់​ដែល​ក្រុមហ៊ុន ស៊ី​. ភី​. ខេម​បូឌា ប្រកាន់​ភ្ជាប់​នៅ​គ្រប់​បណ្ដា​កសិដ្ឋាន​ចិញ្ចឹម​សត្វ​របស់​ខ្លួន​ផ្ទាល់ និង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​សហការ​ជាមួយ​ដៃគូ ដើម្បី​ធានា​ឲ្យ​បាន​នៅ​សុវត្ថិភាព​របស់​សត្វ និង​គុណភាព នៃ​ផលិតផល​ដែល​មាន​ដើមកំណើត​ពី​សាច់​សត្វ។

លោក បសុវេជ្ជបណ្ឌិត ប៉ុក ញ៉េន អ្នកបច្ចេកទេសផ្នែកសុខភាពសត្វជ្រូក

លោក បសុ​វេជ្ជបណ្ឌិត ប៉ុក ញ៉េន បាន​ចែករំលែក ៣ ចំណុច​សំខាន់ៗ អំពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក (African Swine Fever) ១.ការ​សិក្សា​យល់ដឹង​ពី​រោគសញ្ញា នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក , ២.ការ​គ្រប់គ្រង​ពេល​សង្ស័យ​មាន​ការ​ផ្ទុះ​ជំងឺ , ៣.ការ​អនុវត្ត​វិធានការណ៍​ជីវ​សុវត្ថិភាព (Biosecurity Practices)។

១.ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក មាន​រោគសញ្ញា​យ៉ាង​ដូចម្ដេច?

បន្ទាប់ពី​ការ​ឆ្លង​ជំងឺ​បាន ១ សប្ដាហ៍ រោគសញ្ញា​ចាប់ផ្ដើម​កើត​មាន​ឡើង​ដូចជា

  • គ្រុនក្ដៅ
  • មិនសូវ​ស៊ី​ចំណី
  • មាន​ស្លាកស្នាម​ក្រហម​លើ​សរីរាង្គ​ដូចជា​ផ្នែក​ពោះ ចុង​ស្លឹកត្រចៀក កន្ទុយ
  • សត្វ​ពិបាក​ដកដង្ហើម ពេលខ្លះ​សត្វ​អាច​រាក ឬ​ក្អួត
  • សត្វ​ផើម​បណ្ដាល​ឲ្យ​រលូត​កូន​ជាដើម
  • សត្វ​អាច​ងាប់​បន្ទាប់ពី​ឆ្លង​បាន ២-៣ សប្ដាហ៍។

២. ក្នុង​ករណី​មាន​ការ​សង្ស័យ​មាន​ជ្រូក​ឆ្លង​ជំងឺ តើ​យើង​ត្រូវ​អនុវត្ត​វិធានការ​ដូចម្ដេច?

  • ត្រូវ​ធ្វើការ​ផ្ដល់​ដំណឹង​ដល់ ពេទ្យសត្វ ភ្នាក់ងារ​សុខភាព​សត្វ អ្នកគ្រប់គ្រង​ដែល​ពាក់ព័ន្ធ​
  • ធ្វើការ​បង្ខាំង​សត្វ​ឈឺ​ដោយឡែក ដាក់​ជ្រូក​នាំចូល​ថ្មី​នៅ​រោង​បង្ខាំង​យ៉ាងតិច ២១-៣០ ថ្ងៃ ដើម្បី​តាមដាន​សុខភាព​
  • ត្រូវ​ធ្វើការ​រឹត​បន្តឹង​វិធានការ​ជីវ​សុវត្ថិភាព​ដូចជា​ជា​បញ្ឈប់​ការ​ធ្វើ​ចរាចរ​សត្វ​រហូត​មានការ​បញ្ជាក់​ថា មាន​សុវត្ថិភាព​
  • បូម​ឈាម ឬ​វះកាត់​យក​កូនកណ្ដុរ​បញ្ជូន​ទៅកាន់​មន្ទីរ​ពិសោធន៍ ត្រូវ​ប្រាកដ​ថា ការ​យក និង​ដឹកជញ្ជូន​សំណាក​មាន​សុវត្ថិភាព​ជៀសវាង​ការ​សាយភាយ​ជំងឺ​
  • នៅ​ពេល​មន្ទីរ​ពិសោធន៍​បញ្ជាក់​ថា លទ្ធផល​វិជ្ជមាន ត្រូវ​សម្លាប់​ជ្រូក​ចោល​ទាំងអស់ ហើយ​ធ្វើការ​កប់ ឬ​ដុត ព្រមទាំង​បាញ់ថ្នាំ ឬ​បាច​កំបោរ.ស សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹមត្រូវ។

៣. តើ​យើង​មាន​វិធានការ​ការពារ​ដូចម្ដេច​ខ្លះ​ទើប​ជៀស​ផុត​ពី​ជំងឺ​នេះ?

ការ​ការពារ​ការ​សាយ​ភាយ​ជំងឺ ASF ត្រូវ​ធ្វើការ​កាត់ផ្ដាច់​ផ្លូវ​ចម្លង​របស់​វីរុស ដោយ​អនុវត្ត​វិធានការ​ជីវ​សុវត្ថិភាព​ឲ្យ​បាន​ល្អ​ដូចជា ៖

  • ការពារ​ការ​ចម្លង​ដោយ​ប្រយោល​
  • ធ្វើការ​សម្អាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ (លាយ​តាម​ការ​ណែនាំ និង​រក្សា​ពេលវេលា ឲ្យ​បាន​ត្រឹមត្រូវ) លើ​យានជំនិះ សម្ភារៈ​ប្រើប្រាស់ ស្បែកជើង សំលៀកបំពាក់ កម្មករ​ត្រូវ​ងូតទឹក សំអាតខ្លួន និង​សក់ ជាមួយ​សាប៊ូ ជៀសវាង​ការ​ប្រើប្រាស់​ទឹក​មាន​ប្រភព​ពី​ខាងក្រៅ និង​ត្រូវ​ប្រើ​ក្ល​រី​ន ដើម្បី​សម្លាប់​មេរោគ។​
  • មិន​ត្រូវ​ផ្ដល់​ចំណី​ដែល​ជា​កាកសំណល់​ផ្ទះបាយ​ផលិតផល​មាន​ដើមកំណើត​ពី​សាច់​សត្វ ឲ្យ​ជ្រូក​ស៊ី (ត្រូវ​ប្រើ​ចំណី​ពី​រោងចក្រ​ផលិត​ចំណី​សត្វ​ដែល​មាន​ស្តង់ដារ)។​
  • ជៀសវាង​ការ​ទិញ​ផលិតផល​សាច់​មិន​ត្រឹមត្រូវ​ចូល​ក្នុង​កសិដ្ឋាន។​
  • ធ្វើការ​គ្រប់គ្រង​សត្វ​ដូចជា រុយ មូស ឬ សត្វ​កកេរ ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ ដោយ​ប្រើ​ស្បៃ​មុង និង​ថ្នាំ​សម្លាប់​រុយ សត្វ​កកេរ។​
  • ត្រូវ​ហាមឃាត់​ការ​ប៉ះពាល់​ជាមួយ​ជ្រូក ៤៨ ម៉ោង បន្ទាប់ពី​ត្រលប់​ចូល​ក្នុង​កសិដ្ឋាន។​
  • ធ្វើការ​អប់រំ​ដល់​ម្ចាស់​កសិដ្ឋាន កម្មករ ពី​វិធានការ​ការពារ​ជំងឺ។

លោក​អ្នក​បាន​ដឹង និង​ស្គាល់​ហើយ​ថា ក្រុមហ៊ុន CPF ជា​ក្រុមហ៊ុន​ខ្នាត​ធំ​មួយ​ដែល​ប្រតិបត្តិការ​អាជីវកម្ម​កសិ-ឧស្សាហកម្ម និង​ចំណីអាហារ​នៅ​ប្រទេស​ថៃ ក៏ដូចជា​បណ្ដា​ប្រទេស​ជាច្រើន​ទៀត ស្ថិត​ក្រោម​ចក្ខុវិស័យ “​ផ្ទះបាយ​ពិភពលោក​” ប្រកបដោយ​និរន្តរភាព ដែល​ផ្តោត​សំខាន់​លើ​ការ​ប្រតិបត្តិ​អាជីវកម្ម​ចំណី​សត្វ​(Feed) ការ​ចិញ្ចឹម​សត្វ (Farm ) ចំណីអាហារ​(Food ) និង ការ​ចែកចាយ​ផលិតផល​ទាំង​ការ​បោះ​ដុំ និង​លក់រាយ (Retail) ដោយ​ឈរ​លើ​មូលដ្ឋានគ្រឹះ​ដោយ​ទំនួល​ខុសត្រូវ​ចំពោះ​សង្គមជាតិ និង​បរិស្ថាន ហើយ​អាជីវកម្ម​ទាំងនោះ​គ្របដណ្ដប់​លើ​វិស័យ​ជាច្រើន ក្រុមហ៊ុន​ស៊ី​.​ភី ខេ​ម​បូ​ឌា​ចំកាត់ បាន​ដំណើរការ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ ១៩៩៦។

ទោះបីជា​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក (African Swine Fever) នេះ នៅ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​ការពារ​នៅឡើយ​ក៏​ពិតមែន តែ​ប្រជាកសិករ​នៅតែ​អាច​ចិញ្ចឹម​ជ្រូក​បានជា​ធម្មតា ដោយ​គ្រាន់តែ​អនុវត្ត​វិធានការណ៍​ជីវ​សុវត្ថិភាព​ឲ្យ​បាន​ល្អ ដើម្បី​ការពារ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ក៏ដូចជា​ជំងឺឆ្លង​ផ្សេងៗ​ទៀត​មក​ក្នុង​កសិដ្ឋាន​របស់​បងប្អូន​ដូចជា ការ​គ្រប់គ្រង​ចរាចរ សត្វ​មក​ថ្មី មនុស្ស យានជំនិះ សម្ភារៈ​ប្រើប្រាស់ ម្ហូបអាហារ សត្វ​ចង្រៃ​ដូចជា រុយ សត្វ​កកេរ សត្វ​ចិញ្ចឹម​ជាដើម។ ការ​ជ្រើសរើស​យក​ថ្នាំ​សម្លាប់​មេរោគ​មក​ប្រើប្រាស់​ក្នុង​ការ​អនុវត្ត​វិធានការណ៍​ជីវ​សុវត្ថិភាព​គឺជា​ចំណុច​សំខាន់ ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​ភ្នាក់ងារ​បង្ក​ជំងឺ​ដូចជា ពពួក​វីរុស បាក់តេរី ការ​លាយ ការ​បាញ់ ការ​ផ្តល់​ពេលវេលា​ក្នុង​ការ​សម្លាប់​ភ្នាក់ងារ​បង្ក​ជំងឺ (contact time)។

កាលពី​ឆ្នាំមុន បើ​តាមរយៈ​ការ​ចុះ​ទៅ​សម្ភាសន៍​អតិថិជន​ដែល​ជា​ដៃគូ​សហការ​បើក​ដេប៉ូ​ចំណី​សត្វ និង​ថ្នាំ​សត្វ នៅ​ខេត្ត​តាកែវ បងស្រី តែ សៀមឡា និង​បងស្រី ស្រូយ ហ្កិចធៀង ម្ចាស់​ដេប៉ូ​ចំណី​សត្វ និង​ថ្នាំ​សត្វ នៅ​ខេត្ត​កំពង់ស្ពឺ បាន​មាន​ប្រសាសន៍​ថា ពួកគាត់​មាន​ទំនុក​ចិត្ត​លើ ក្រុមហ៊ុន ស៊ី​ភី ព្រោះ​ក្រុមហ៊ុន​មាន​ឈ្មោះ​បោះ​សំឡេង និង​បទពិសោធន៍​ខ្ពស់ លើ​វិស័យ​ចិញ្ចឹម​សត្វ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​គ្រប់​ផលិតផល​ថ្នាំ និង​ចំណី​របស់​ស៊ី​ភី​មាន​គុណភាព​ល្អ ប្រសិទ្ធភាព​ខ្ពស់ និង​ស្តង់ដារ​”។

បងស្រី តែ សៀមឡា ម្ចាស់ដេប៉ូចំណីសត្វ និងថ្នាំសត្វ នៅខេត្តតាកែវ
បងស្រី ស្រូយ ហ្កិចធៀង ម្ចាស់ដេប៉ូចំណីសត្វ និងថ្នាំសត្វ នៅខេត្តកំពង់ស្ពឺ

លើស​ពី​នេះ​ទៅ​ទៀត នៅ​ពេល​ដែល​អតិថិជន​ជាវ​ផលិតផល​យក​ទៅ​ប្រើប្រាស់​ក្នុង​កសិដ្ឋាន​គឺ ជួយ​ការពារ​រោគ ASF បាន​ល្អ​ប្រសើរ​ជាង​មុន។

ដូច្នេះ​សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​ចង់​ប្រឹក្សា​ពី​សុខភាព​សត្វ និង​ជាវ​ផលិតផល​ថ្នាំ​ក្រុមហ៊ុន​ស៊ី​.​ភី យក​ទៅ​ប្រើប្រាស់ និង​លក់​បន្ត អាច​ទំនាក់ទំនង​មកកាន់​លេខ ០១២ ៣១៨ ០៤០ ឬ ឆាត​មកកាន់​ផេក​ហ្វេស​បុក​ផ្ទាល់​របស់​ក្រុមហ៊ុន​តាមរយៈ QR Code ខាងក្រោម ៖

Facebook៖

Website៖

YouTube៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម