ព័ត៌មានជាតិ
ធនាគារ MBCambodia ទទួលបានអាជ្ញាប័ណ្ណ ប្ដូរពីសាខា ទៅជាធនាគារពាណិជ្ជ

ភ្នំពេញ ៖ កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ធនាគារ MBCambodia បានទទួលអាជ្ញាប័ណ្ណពី ធនាគារជាតិ នៃកម្ពុជា (NBC) និងក្រសួងពាណិជ្ជកម្ម (MOC) ដើម្បីផ្លាស់ប្ដូរពីសាខាធនាគារ MB Phnom Penh ទៅជាធនាគារពាណិជ្ជនៅកម្ពុជា។
ធនាគារ MBCambodia ទទួលសិទ្ធិ និងកាតព្វកិច្ច ដើម្បីបន្តការផ្ដល់សេវាកម្មដល់អតិថិជន និងដៃគូបច្ចុប្បន្នរបស់ខ្លួន ដោយអនុលោមតាមបញ្ញត្តិរបស់ព្រះរាជាណាចក្រកម្ពុជា។
ចក្ខុវិស័យរយៈពេលវែងរបស់ធនាគារ MBCambodia គឺការផ្ដល់ឲ្យអតិថិជនរបស់ខ្លួននូវផលិតផល និងសេវាកម្ម ធនាគារលំដាប់កំពូល លើផ្នែកប្រសិទ្ធផល និងសុវត្ថិភាព។
សេវាកម្មសំខាន់ៗរបស់ធនាគាររួមមាន ៖ សេវាធនាគារបុគ្គល និងសេវាធនាគារសម្រាប់អាជីវកម្ម ក៏ដូចជាសេវាកម្មធនាគារបែបឌីជីថល ដែលផ្ដល់ជូនប្រកបដោយសុវត្ថិភាព និងសុវត្ថិភាពទៅតាមទីផ្សារឌីជីថល ដែលកំពុងរីកដុះដាលនៅកម្ពុជា។
ម៉ោងធ្វើការ ៖ ០៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច – ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ
អាសយដ្ឋាន ៖
១. ការិយាល័យកណ្ដាល និងមជ្ឈមណ្ឌលធុរកិច្ចនរោត្តម
អគារលេខ ១៤៦ (Keystone Tower) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ អាសយដ្ឋានលើ Google Map: bit.ly/3jm9HuS
២. សាខាអូរឫស្សី
អគារលេខ ៤៣៩ មហាវិថីព្រះមុនីវង្ស (ផ្លូវលេខ ៩៣) សង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ អាសយដ្ឋានលើ Google Map: bit.ly/3WRjhVp
លេខទំនាក់ទំនង ៖ ០២៣ ៩៦៨ ៦៨៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


