ព័ត៌មានជាតិ
ពន្ធដារលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុន ហ្វ្រេនស៊ីប ប៊ីហ្សនេស ខនសាល់ធេន
អគ្គនាយកដ្ឋានពន្ធដារ (GDT) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចលុបចោល អាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដាររបស់ក្រុមហ៊ុន ហ្វ្រេនស៊ីប ប៊ីហ្សនេស ខនសាល់ធេន ឯ.ក (FRIENDSHIP BUSINESS CONSULTANT CO., LTD.) ដោយពុំអនុញ្ញាតឱ្យក្រុមហ៊ុននេះបន្តប្រតិបត្តិការអាជីវកម្មរបសខ្លួនទៀតឡើយ។

យោងតាមសេចក្តីជូនដំណឹងរបស់ GDT ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនាបានឱ្យដឹងថា ក្រោយការសម្រេចលុបចោលរបស់អគ្គនាយកដ្ឋានពន្ធដារនេះ ក្រុមហ៊ុនត្រូវបានបាត់បង់នីតិសម្បទាជាភ្នាក់ងារសេវាកម្មពន្ធដារ ដែលមិនអាចផ្តល់សេវាពាក់ព័ន្ធនឹង ពន្ធដារជូនអតិថិជន ឬជូនអ្នកជាប់ពន្ធទៀតទេ។
ក្នុងន័យនេះ លោក-លោកស្រីជា អភិបាលក្រុមហ៊ុន អ្នកជាប់ពន្ធ និងសាធារណជនទូទៅដែលកំពុង ឬមានបំណងប្រើប្រាស់សេវាកម្មពាក់ព័ន្ធនឹងពន្ធដារពីក្រុមហ៊ុនខាងលើ ត្រូវផ្អាក ឬកុំប្រើប្រាស់សេវាកម្មពាក់ព័ន្ធនឹងក្រុមហ៊ុននេះ ដើម្បីចៀសវាងទទួលរងនូវការផាកពិន័យ និងទណ្ឌកម្មផ្សេងៗ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិស្តីពីពន្ធដារជាធរមាន៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


