Connect with us

ព័ត៌មានជាតិ

កម្ពុជាមានសត្វត្រយងយក្សច្រើនជាងគេនៅលើពិភពលោក

បានផុស

នៅ

សព្វថ្ងៃ មានសត្វត្រយងយក្សប្រមាណតែ៣០០ក្បាលប៉ុណ្ណោះ ដែលនៅសេសសល់ក្នុងពិភពលោក ហើយកម្ពុជាមានសត្វត្រយងយក្សរហូតដល់៩០ភាគរយ នៃចំនួនសត្វត្រយងយក្សសរុប។ នេះបើតាមការឲ្យដឹងរបស់ USAID មរតកបៃតង កាលពីពេលថ្មីៗនេះ។

រូបភាព៖ ក្រសួងបរិស្ថាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សត្វត្រយងយក្ស ត្រូវបានចាត់ថ្នាក់ចូលទៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN ជាសត្វជិតផុតពូជបំផុត ព្រោះចំនួនរបស់វាបានធ្លាក់ចុះ យ៉ាងឆាប់រហ័ស ដោយសារតែការបំពុល ការបរបាញ់ និងការបាត់បង់ទីជម្រក។ ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់ និងជាមោទនភាពនោះ គឺប្រទេសកម្ពុជាមានចំនួនសត្វត្រយងយក្សកំពុងរស់នៅច្រើនជាងគេបង្អស់រហូតដល់ទៅ ៩០ភាគរយនៃចំនួនសត្វត្រយងយក្សសរុបនៅក្នុងពិភពលោក។

រូបភាព៖ facebook

ត្រយងយក្ស គឺជាសត្វដែលមានភាពអៀនប្រៀនច្រើន ជាហេតុដែលធ្វើឲ្យសត្វមួយប្រភេទចូលចិត្តរកចំណីឆ្ងាយពីភូមិស្រុក ដូចជានៅតាមថ្លុកក្នុងព្រៃ វាលភក់ បឹង ត្រពាំង ស្រះ និងវាលស្មៅលិចទឹកជាដើម។ សត្វត្រយងប្រភេទនេះត្រូវបានគេដាក់ឈ្មោះថា ត្រយងយក្ស ព្រោះវាជាប្រភេទសត្វត្រយងដែលមានមាឌធំជាងគេបំផុតក្នុងចំណោមសត្វត្រយងទាំង២៩ប្រភេទ។

ជាមួយគ្នានេះ USAID មរតកបៃតង កំពុងធ្វើការជាមួយដៃគូរអភិរក្ស និងក្រុមហ៊ុនឯកជន គឺក្រុមហ៊ុន IBIS Rice ដើម្បីគាំទ្រការអភិរក្សសត្វប្រភេទនេះ តាមរយ:កម្មវិធីស្រូវត្រយងដែលគាំទ្រការផលិតកម្មស្រូវសេរីរាង្គ និងមានមេត្រីភាពចំពោះសត្វព្រៃ។ គួររម្លឹកថា រាជរដ្ឋាភិបាលកម្ពុជាបានជ្រើសយកសត្វត្រយងយក្ស ជាសត្វស្លាបតំណាងជាតិរបស់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០០៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម