Connect with us

ព័ត៌មានជាតិ

រដ្ឋ​មន្រ្តីថ្មី​ក្រសួងបរិស្ថានចុះពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ​នៅឧទ្យានជាតិគិរីរម្យ

បានផុស

នៅ

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានធ្វើដំណើរទស្សនកិច្ចនៅ​ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែល​មាន​ការ​អម​ដំណើរដោយលោក​ វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បាន​ចុះទៅ​ពិនិត្យទីតាំងដាំកូនឈើ ពិនិត្យមើលតំបន់អាណាធិបតេយ្យក្នុងឧទ្យានជាតិគិរីរម្យ មើលទីតាំងឧទ្យានបោះតង់គិរីរម្យ រួមទាំង​ចុះជួបសហគមន៍ចំបក់និងសិប្បកម្មកែច្នៃឬស្សី។

លោក​រដ្ឋមន្រ្តី​ក៏​បាន​ចុះទៅពិនិត្យទីតាំងដាំកូនឈើក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ដែល​គ្រោង​ដាក់ឲ្យប្រើប្រាស់នាពេលខាងមុខក្រោមអធិបតីភាព​សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្រសួងបរិស្ថានបានសម្រេចដាំដើមឈើប្រមាណជិត ២ ម៉ឺនដើម នៃផែនការសរុបប្រមាណ ៣ ម៉ឺនដើម លើផ្ទៃដីជាង ២ ហិកតា ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម