Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថានកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលបរិស្ថានថ្នាក់តំបន់ នៅប្រទេសកាហ្សាក់ស្ថាន

បានផុស

នៅ

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថានកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលស្តីពីអេកូឡូស៊ីថ្នាក់តំបន់ ឆ្នាំ២០២៦ Regional Ecological Summit (RES 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបរិស្ថាន អះអាងថា ការចូលរួមរបស់កម្ពុជាក្នុងវេទិកាពិភពលោកស្តីពីបរិស្ថាន ក៏ដូចជាក្នុងវេទិកាបរិស្ថានអន្តរជាតិក្នុងតំបន់ បានបង្ហាញពីការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានសកល។

បើតាមក្រសួងបរិស្ថាន កិច្ចប្រជុំ RES 2026 នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev និងមានការចូលរួមពីមេដឹកនាំប្រទេស  តំណាងអង្គការសហប្រជាជាតិ (United Nations) អង្គការអន្តរជាតិ និងភាគីពាក់ព័ន្ធសំខាន់ៗជាច្រើន ក្នុងគោលបំណងជំរុញនិរន្តរភាពបរិស្ថានពិភពលោក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែប្រសើរ កិច្ចប្រជុំ RES 2026 នៅឆ្នាំនេះ ត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់លើកកម្ពស់ការការពារបរិស្ថាន ដំណោះស្រាយសម្របសម្រួលក្នុងតំបន់ ចំពោះបញ្ហាបរិស្ថានរួម។

កិច្ចពិភាក្សាអំពីបញ្ហាបរិស្ថានសំខាន់ៗជាច្រើនត្រូវបានគ្រោងទុក រួមមាន ការប្រែប្រួលអាកាសធាតុ ភាពធន់នៃបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។ បន្ថែមពីនេះ កម្មវិធីសកម្មភាពសម្រាប់ឆ្នាំ២០២៦–២០៣០ ដែលបានអភិវឌ្ឍពីបណ្តាប្រទេសនៅអាស៊ី ជាមួយអង្គការសហប្រជាជាតិ នឹងត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីគាំទ្រនិរន្តរភាព និងភាពធន់រយៈពេលវែងក្នុងតំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម