ព័ត៌មានជាតិ
អ្នកសារព័ត៌មានទាំងអស់មានតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ពួកឱកាសនិយម ដែលប៉ុនប៉ងបង្កភាពចលាចលក្នុងសង្គម
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ស្ថាប័នវិទ្យុផ្សាយសម្លេង ក៏ដូចជាស្ថាប័នសារព័ត៌មានទាំងអស់បានចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបង្កឡើងដោយពួកឱកាសនិយមប៉ុនប៉ងបង្កភាពចលាចលនៅក្នុងសង្គម ដើម្បីរំខានដល់ការរស់ឡើងវិញ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងសារលិខិតចូលរួម “ទិវាវិទ្យុពិភពលោក” លើកទី១០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមសម្តេចតេជោ ទិវាវិទ្យុពិភពលោកឆ្នាំ២០២១នេះ ធ្វើឡើងក្រោមប្រធានបទ “នវានុវត្តន៍នៃវិទ្យុផ្សាយសំឡេងស្របតាមការវិវត្តន៍នៃពិភពលោក” ដែលប្រធានបទនេះ បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល នៅក្នុងយុគសម័យបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងការបង្កើតឡើងនូវនវានុវត្តន៍ នៃវិទ្យុផ្សាយសំឡេង ដើម្បីផ្សារភ្ជាប់ខ្លួនទៅនឹងសង្គម ស្របពេលដែលពិភពលោកទាំងមូលកំពុងមានការវិវត្តន៍ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការរីករាលដាលនៃជំងឺជាសកលកូវីដ-១៩ ដែលបាននឹងកំពុងគំរាមកំហែង និងបង្កគ្រោះមហន្តរាយយ៉ាងធំធេងដល់អាយុជីវិតរបស់មនុស្ស សេដ្ឋកិច្ចសាកល និងការកាត់ផ្ដាច់នូវចរន្តសកលភាវូបនីយកម្ម លើអន្តរវិស័យ ដែលតម្រូវឲ្យស្ថាប័នវិទ្យុផ្សាយសំឡេងត្រូវចេះបត់បែន និងសម្របសម្រួលខ្លួនដើម្បីដើរឲ្យទាន់ការវិវត្តន៍នៃសភាពការណ៍ពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ទោះបីស្ថិតនៅក្នុងស្ថានការណ៍ប្រឈមដ៏លំបាកបែបនេះក្តី វឌ្ឍនភាពនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បានធ្វើឲ្យវិទ្យុផ្សាយសំឡេង ដែលជាឧបករណ៍សារគមនាគមន៍ដ៏មានឥទ្ធិពល នៅតែអាចឈរជើងយ៉ាងរឹងមាំក្នុងការប្រកួតប្រជែងទីផ្សារជាមួយប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។
ជាមួយគ្នានោះសម្ដេចតេជោ ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងនោះមានវិទ្យុផ្សាយសំឡេងផងដែរ ទាំងស្ថាប័នរដ្ឋ និងឯកជន នៅក្នុងប្រទេសកម្ពុជា ដែលបានពុះពាររាល់ឧបសគ្គ និងការលំបាកក្នុងការបំពេញការងាររបស់ខ្លួនផ្សារភ្ជាប់ទំនាក់ទំនងពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ ព្រមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាលក្នុងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋឲ្យបានដឹង និងស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជាសភាពការណ៍ប្រែប្រួលនៅលើសកលលោក ជាពិសេសការវិវត្ដន៍នៃជំងឺកូវីដ-១៩ ក៏ដូចជាវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺនេះ។
សម្តេចតេជោ បានអះអាងទៀតថា “ស្ថាប័នវិទ្យុផ្សាយសំឡេង ក៏ដូចជាស្ថាប័នសារព័ត៌មានទាំងអស់ បានចូលរួមប្រយុទ្ធប្រឆាំងដឹងព័ត៌មានក្លែងក្លាយ ដែលបង្កឡើងដោយពួកឱកាសនិយមប៉ុនប៉ងបង្កភាពចលាចលនៅក្នុងសង្គម ដើម្បីរំខានដល់ការរស់នៅវិញនឹងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា ដោយបានធ្វើការបកស្រាយពន្យល់ប្រជាពលរដ្ឋ និងអន្តរជាតិឲ្យបានយល់ដឹងពីសភាពការណ៍ពិតនៅកម្ពុជា។ សម្ដេចបានបន្តថា បេសកម្មរបស់អ្នកសារព័ត៌មាន ពិតជាមានសារៈសំខាន់នៅក្នុងការចូលរួមចំណែកលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

ជាមួយនឹងការលើកឡើងខាងលើនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានអំពាវនាវជាថ្មីម្តងទៀត ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ក្នុងនោះមានស្ថាប័នវិទ្យុផ្សាយសម្លេងផងដែរ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ចៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដែលអាចបង្កឱ្យមានការច្របូកច្របល់នៅក្នុងសង្គម និងប៉ះពាល់ដល់ទំនាក់ទំនងល្អជាមួយគ្នា និងត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងព័ត៌មានក្លែងក្លាយឲ្យបានសកម្មថែមទៀត ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ដែលជាបំណងប្រាថ្នារបស់មនុស្សជាតិនៅទូទាំងពិភពលោក៕
ដោយ ៖ កោះកែវ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


