ព័ត៌មានជាតិ
កម្ពុជា មានពលករធ្វើការនៅថៃ ជាង ១ លាន ២ សែននាក់ ដោយផ្ញើថវិកាមកក្រុមគ្រួសារ ជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ន ពលករកម្ពុជា កំពុងធ្វើការ និងរស់នៅប្រទេសថៃ មានប្រមាណជាង ១ លាន ២ សែននាក់ ដោយបានផ្ញើថវិកាមកក្រុមគ្រួសារវិញ ប្រមាណជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ ដែលលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។
លោក កត្តា អ៊ន បានបន្តថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ កម្ពុជា បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋចំនួន ១ ៣៥៦ ៦១៦ នាក់ ស្រីចំនួន ៥៥២ ៨៥១ នាក់ ក្នុងនោះរួមមាន ប្រទេសថៃ មានចំនួន ១ ២៦២ ១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ មធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ។ បន្ទាប់មក សាធារណរដ្ឋកូរ៉េ មានចំនួន ៥០ ៩៧០ នាក់ ស្រី ១២ ៥៣៨ នាក់ ទទួលបានប្រាក់ខែ ១៥០០ ដុល្លារ ក្នុង ១ ខែ ប្រទេសជប៉ុន មានចំនួន ២០ ០៥៦ នាក់ ស្រី ៩ ១៥៥ នាក់ ទទួលបានប្រាក់ខែ ១៤០០ ដុល្លារ ១ ខែ ប្រទេសម៉ាឡេស៊ី មានចំនួន ២២ ២៦២ នាក់ ស្រី ២១ ៣៥៩ នាក់ ទទួលបានប្រាក់ខែ ៣៤០ ដុល្លារ ១ ខែ ប្រទេសសិង្ហបុរី មានចំនួន ៨៧១ នាក់ ស្រី ៨៧១ នាក់ ទទួលបានប្រាក់ខែ ៥០០ ដុល្លារ ១ ខែ តំបន់រដ្ឋបាលពិសេសហុងកុង មានចំនួន ២១៨ នាក់ ស្រី ២១៨ នាក់ ទទួលបានប្រាក់ខែ ៥៩១ ដុល្លារ ១ ខែ និងព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត មានចំនួន ៦៤ នាក់ ស្រី ៦៤ នាក់ ទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ។
លោកបានបន្តទៀតថា ពលករទាំងអស់ ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ នៃប្រទេសទទួលនីមួយៗ រួមទាំងប្រាក់ឈ្នួល និងរបបសន្តិសុខសង្គម និងបានផ្ញើប្រាក់មកគ្រួសារពីគ្រប់ប្រទេសជាមធ្យម មានប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក ក្នុង ១ ឆ្នាំ។
គួរបញ្ជាក់ថា ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ៕
អត្ថបទ ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង