ព័ត៌មានជាតិ
កសិករដាំម្ទេសម្នាក់ ព្រួយបារម្ភយ៉ាងខ្លាំង ខណៈប្រមូលផល តម្លៃមានការធ្លាក់ចុះជាងឆ្នាំមុនៗ
កសិករដាំម្ទេសម្នាក់ ស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងព្រួយបារម្ភយ៉ាងខ្លាំង ខណៈប្រមូលផលម្ទេស តម្លៃទីផ្សារមានការធ្លាក់ចុះជាងបណ្ដាឆ្នាំមុនៗ ដោយលោកបានអះអាងថា ពេលកន្លងទៅ ម្ទេសអាចលក់ចេញបានក្នុងតម្លៃខ្ពស់សមរម្យ ដែលអាចទប់ទល់ការចំណាយថ្លៃដើមបានយ៉ាងងាយស្រួលជាងឆ្នាំនេះ។

លោក វង្ស ចាន់រិទ្ធ កសិករដាំម្ទេសក្នុងទំហំដីជាង១ហិកតា ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រាប់ឱ្យកម្ពុជាថ្មី ដឹងថា សម្រាប់ឆ្នាំនេះ លោកពិតជាព្រួយបារម្ភខ្លាំង ចំពោះតម្លៃទីផ្សារម្ទេសទុំ ដែលត្រូវប្រមូលផលបាន ប៉ុន្តែតម្លៃមានការធ្លាក់ចុះយ៉ាងខ្លាំង ដែលមិនអាចទប់ទល់នឹងនឹងការចំណាយថ្លៃដើមផលិត ក្នុងនោះមានដូចជា៖ ថ្លៃប្រេងសម្រាប់បូមទឹក ថ្លៃជី និងថ្លៃកម្លាំងពលកម្ម ជាដើម។
កសិកររូបនេះ បន្ថែមទៀតថា ក្នុងមួយថ្ងៃ លោកអាចប្រមូលផលម្ទេស បានប្រមាណជាង ៣០០ ទៅ ៤០០គីឡូក្រាម ក្នុងទំហំដីជាង១ហិកតា ចំណែកតម្លៃបោះដុំទៅកាន់ទីផ្សារវិញ ម្ទេស១គីឡូក្រាម លក់បានក្នុងតម្លៃ ២៣០០រៀល ទៅ ២៤០០រៀល តែប៉ុណ្ណោះ។

លោក វង្ស ចាន់រិទ្ធ បានបន្តទៀតថា បើប្រៀបធ្រៀបទៅបណ្ដាឆ្នាំមុនៗ តម្លៃទីផ្សារម្ទេស មានភាពខុសគ្នាយ៉ាងខ្លាំង ដែលឆ្នាំកន្លងទៅ ម្ទេស១គីឡូក្រាម លក់ចេញទៅកាន់ទីផ្សារបាន ៤៥០០រៀល ទៅ ៥០០០រៀល ពេលខ្លះក៏អាចលក់បានតម្លៃថ្លៃជាងនេះ ក៏មានដែរ។
លោក វង្ស ចាន់រិទ្ធ បានប្រាប់ឱ្យដឹងទៀតថា ក្រោយមានការជួយផ្សព្វផ្សាយពីអ្នកលេងបណ្ដោញសង្គមហ្វេសប៊ុក ចំការម្ទេស របស់លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនខ្មែរ តែអ្វីដែលលោកនៅតែព្រួយបារម្ភនោះគឺ តម្លៃលក់ចេញនៅតែមានគ្មានទីផ្សារល្អដដែល។

កសិករដាំម្ទេសរូបនេះ ក៏សូមសំណូមពរឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ នាំគ្នាជួយគាំទ្រផលិតផលកសិកម្មខ្មែរ មិនថាម្ទេស ឬដំណាំផ្សេងៗនោះទេ ត្រូវជួយគ្នាទើបកសិករមានកម្លាំងចិត្ត ក្នុងការធ្វើកសិកម្មបន្តទៀត ប្រសិនបើ កសិផលខ្មែរអាចលក់ចេញផលិតផលរបស់ខ្លួនបានក្នុងតម្លៃទីផ្សារល្អ កសិករក៏មានជីវភាពធូរធារ ប្រជាជនខ្មែរក៏រីកចម្រើនដូចគ្នា ផងដែរ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


