ព័ត៌មានជាតិ
ពេលនេះអ្នកល្មើសច្បាប់មានទោសកាន់តែធ្ងន់រហូតជាប់ពន្ធនាគារ
បុគ្គលដែលមិនធ្វើតាមវិធានសុខាភិបាល ដោយការធ្វើមិនធ្វើចត្តាឡីស័ក និងគេចវេះមិនព្រមចូលព្យាបាល អាចនឹងត្រូវអនុវត្តតាមច្បាប់ ដោយមានទោសធ្ងន់ដល់ជាប់ពន្ធនាគារ។
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះ អាងថា តុលាការ នឹងអនុវត្តមាត្រា៤៤ សម្រាប់ចំណាត់ការផ្លូវច្បាប់នានាទាក់ទងនឹងបញ្ហាកូវីដ-១៩ ដែលមាត្រានេះ អ្នកល្មើសអាចជាប់ពន្ធនាគារពី១ ខែ ទៅ៦ ខែ។

ខ្លឹមសារ នៃមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា “រាល់បុគ្គលដែលបានដឹងអំពីស្ថានភាពហានិភ័យដែលអាចបង្កឲ្យមានគ្រោះ មហន្តរាយ ហើយមិនបានរាយការ ណ៍ព័ត៌មានជាបន្ទាន់ជូនអាជ្ញាធរមាន សមត្ថ កិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ខែ ទៅ ៦(ប្រាំមួយ)ខែ និង/ឬពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ១ ០០០ ០០០ (មួយលាន) រៀល”។
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ បានស្នើសុំចាត់វិធានការចំពោះបុគ្គល ដែលមិនសហការ មិនគោរពវិធានការរបស់ក្រសួងសុខាភិបាល និងមិនព្រមចូលខ្លួនធ្វើចិត្តអានិស្សជាដើម ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ក៏បានយល់ព្រមឲ្យអនុវត្តច្បាប់ចំពោះបុគ្គល ដែលមិនធ្វើតាមវិធានការរបស់ក្រសួងសុខាភិបាល និងគេចវេះមិនព្រមចូលខ្លួនធ្វើចត្តាឡីស័កនេះផងដែរ។
ចំណុចដែលស្នើសុំគោលការណ៍នោះរួមមាន:
១.ចំពោះជនបរទេសសូមគោរពស្នើសុំ បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូលប្រទេសសារជាថ្មី។
២.ចំពោះជនជាតិខ្មែរ សូមគោរពស្នើសុំចាត់វិធានការតាមផ្លូវច្បាប់។
៣.ចំំពោះទីតាំងសូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង៕

អត្ថបទ៖កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


