Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យ ០៣ កន្លែង ពេញអ្នក​ជំងឺ​អស់ យក​មណ្ឌល​ចត្តាឡីស័ក​ព្យាបាលអ្នក​ឆ្លង​កូវីដ ១៩

បានផុស

នៅ

មណ្ឌលចត្ដាឡីស័កនៅខណ្ឌព្រែកព្នៅ ប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នក​ឆ្លងកូវីដ១៩ ខណៈដែលមន្ទីរព្យាបាលជំងឺកូវីដ១៩ ចំនួន៣ទីតាំងផ្សេងទៀតបានពេញអ្នកជំងឺអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មណ្ឌលចត្ដាឡីស័កនៅខណ្ឌព្រែកព្នៅ ដែល​នឹង​ក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នក​ឆ្លងកូវីដ១៩ អាចដាក់អ្នកជំងឺបានចំនួន៥០០គ្រែ មានទីតាំងធំទូលាយ មានបន្ទប់គ្រូពេទ្យ សម្រាប់ត្រៀមព្យាបាលអ្នកជំងឺគ្រប់គ្រាន់។

បច្ចុប្បន្ននេះ ទីតាំងព្យាបាលជំងឺកូវីដ១៩ នៅរាជធានី​ភ្នំពេញ​មានចំនួន៤ទីតាំងគឺនៅមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត, មណ្ឌលសុខភាពចាក់អង្រែ, មជ្ឈមណ្ឌលកំចាត់មេរោគរបេង និងហង់សិន និងមន្ទីរព្យាបាលជំងឺកូវីដ១៩ព្រែកព្នៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម