ព័ត៌មានជាតិ
អាជ្ញាធរ កំពុងស្រាវជ្រាវរកជនដែលលួចឈូសឆាយដីក្នុងសួនអាពាហ៍ពិពាហ៍ នៅស្រុកប្រាសាទបាគង
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២៤នេះថា មន្ត្រីជំនាញនឹងចាត់វិធានការស្រាវជ្រាវរកជនដែលហ៊ានប្រព្រឹត្តបទល្មើសឈូសឆាយ រំលោភទន្ទ្រានដីនៅសួនអាពាហ៍ពិពាហ៍ ស្ថិតនៅភូមិក្រពើ ឃុំបល័ង្គ ស្រុកប្រាសាទបាគង ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ស្តីពីព្រៃឈើ។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ នេះថា កាលពីថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៤ បានចុះទៅដល់ទីតាំង សួនអាពាហ៍ពិពាហ៍ ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចឈូសឆាយ។ លោកបន្តថា នៅពេលចុះត្រួតពិនិត្យ ក្រុមការងារពុំឃើញមាន ជនសង្ស័យជាអ្នកប្រព្រឹត្តចេញមុខសារភាពចំពោះសមត្ថកិច្ចឡើយ។ លោកបន្ថែមថា ករណីនេះលោកបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបរួចហើយ និងបានសុំគោលការណ៍បន្តទៅរដ្ឋបាលខេត្ត ដើម្បីមានចំណាត់ការបន្តតាមផ្លូវច្បាប់។

យោងតាមសេចក្ដីប្រកាសបានឱ្យដឹងថា ក្នុងកំឡុងពីថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២៤ មានជនមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់គ្រឿងចក្រ របស់កងវិស្វកម្ម រំលោភទន្ទ្រាន និងឈូសឆាយដីសួនអាពាហ៍ពិពាហ៍ទំហំ ៣ហិកតា ដោយរៀបចំផ្លូវ២ខ្សែ ទទឹង ១០ម៉ែត្រ មួយខ្សែមានប្រវែង ១៩២,៦៥ ម៉ែត្រនិងមួយខ្សែទៀតមានប្រវែង ១៨២,៥៣ ម៉ែត្រ បោះតម្រុយបែង ចែកជាប្លង់ៗ ក្នុងមួយប្លង់មានក្បាលទទឹង១០ម៉ែត្រ រុះរើបំផ្លាញរបងលួសបន្លា លុបស្រះទឹក និងបំផ្លាញកូនឈើ ដាំក្នុងពិធីបុណ្យរុក្ខទិវាឆ្នាំ២០១៩ កាប់ និង អារឈើដើមឈើទាលចំនួន០១ដើម យកសាងសង់រោង យកកូនឈើ ធ្វើជាសរសរ និងគាស់កូនឈើយកទៅដាំក្នុងដីឡូតិ៍ផ្សេងទៀត។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ករណីនៃការរំលោភទន្ទ្រាន និងឈូសឆាយដីសួនអាពាហ៍ពិពាហ៍ និងចម្ការរុក្ខទិវាថ្នាក់ខេត្តឆ្នាំ២០១៩ ដែលមានទីតាំងនៅភូមិក្រពើ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នឹងស្រាវជ្រាវចាត់វិធានការស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើស ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ស្តីពីព្រៃឈើជាធរមាន។ សូមជម្រាបផងដែរថា សួនអាពាហ៍ពិពាហ៍នេះគឺបង្កើតឡើងដោយថ្នាក់ក្រសួងនិងថ្នាក់ខេត្តដើម្បីទុកសម្រាប់គូស្វាមីភរិយាថ្មី មកដាំដើមឈើទុកជាអនុស្សាវរីយ៍៕
ដោយ៖ជុន កុសល


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


