ព័ត៌មានជាតិ
តាមដានព្រឹត្តិការណ៍ធំៗនៅខេត្តសៀមរាប ចាប់ពីខែកញ្ញានេះ មានជិត ១០ កម្មវិធី ទាក់ទាញទេសចរ
ចាប់ពីខែកញ្ញានេះ ខេត្តសៀមរាបនឹងមានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដើម្បីទាក់ទាញនិងជំរុញស្តារឡើងវិញវិស័យទេសចរណ៍នៅខេត្តសៀមរាប ខណៈដែលរដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ ២០២៤»។
បើតាមមន្រ្តីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ធំៗដែលគ្រោងរៀបចំឡើងនៅខេត្តសៀមរាបចាប់ពីខែកញ្ញានេះមានដូចជា៖
-វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា (Cambodia-India Tourism Forum) នៅខេត្តសៀមរាប នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
-ព្រឹតិ្តការណ៍ Gumball 3000 Rally in Cambodia ធ្វើឡើងចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅពីរទីតាំងគឺនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។


-វេទិកាទេសចរណ៍កម្ពុជា-ចិន (Cambodia-China Tourism Forum) នៅខេត្តសៀមរាប នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
-ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) នៅខេត្តសៀមរាប នៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤។
-វេទិកាវប្បធម៌ពុទ្ធសាសនា និងទេសចរណ៍ឆ្នាំ២០២៤ (Buddhist Culture and Tourism Forum 2024) នៅខេត្តសៀមរាប នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
-ពិព័រណ៍ទេសចរណ៍ចិនឆ្ពោះទៅកាន់ខេត្តសៀមរាប (China Tourism Roadshow to Siem Reap) នៅខេត្តសៀមរាប នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
-ព្រឹត្តិការណ៍ទេសចរណ៍កម្ពុជា-ចិន (Cambodia-China Travel Fair) នៅខេត្តសៀមរាប នៅថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
-ពិព័រណ៍ទេសចរណ៍ឥណ្ឌាឆ្ពោះទៅកាន់ខេត្តសៀមរាប (India Tourism Roadshow to Siem Reap) នៅខេត្តសៀមរាប នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
បន្ថែមពីព្រឹត្តិការណ៍ធំៗនេះ ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សាសនា ផ្សារភ្ជាប់នឹងបេតិកភណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាបផងដែរ។

លោក យស សា មគ្គុទ្ទេសក៍ទេសចរនៅខេត្តសៀមរាបបានឲ្យកម្ពុជាថ្មីដឹងថា ការរៀបចំព្រឹត្តិការណ៍ធំៗនេះ នឹងជួយជំរុញលំហូរភ្ញៀវទេសចរមកកម្សាន្តខេត្តសៀមរាបកាន់តែច្រើនថែមទៀត។
យ៉ាងណាមិញ លោកយល់ឃើញថា ការរៀបចំព្រឹត្តិការណ៍នេះគ្រាន់តែជាផ្នែកមួយ ប៉ុន្តែដើម្បីអាចទាក់ទាញឲ្យទេសចរមកលេងខេត្តសៀមរាបម្តងហើយម្តងទៀតគឺពាក់ព័ន្ធការធ្វើបដិសណ្ឋារកិច្ច រួមទាំងការរៀបចំសេវាកម្សាន្តផ្សេងទៀត។
លោកថា ខេត្តសៀមរាបក្រៅពីប្រាសាទបុរាណ នៅមានសក្ដានុពលផ្នែកទេសចរបែបវប្បធម៌ប្រពៃណី។ លោកលើកឧទាហរណ៍នៅភូមិព្រះដាក់ គឺជាភូមិដ៏ល្បីមួយស្ថិតនៅក្នុងស្រុកបន្ទាយស្រី ដែលអាចនិយាយបានថាជាភូមិខ្មែរគំរូដែលនៅរក្សាបានទំនៀមទម្លាប់ប្រពៃណីបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយភ្ញៀវទេសចរក៏ចាប់អារម្មណ៍ចង់ស្វែងយល់ពីការរស់នៅរបស់ពលរដ្ឋនៅទីនោះដែលបន្តតាំងពីសម័យអាណាចក្រអង្គរ ជាពិសេសនោះគឺរសជាតិម្ហូបអាហារអ្នកស្រុកតាមមូលដ្ឋាន។
បើតាមលោក យស សា បើសិនអាជ្ញាធរអាចរៀបចំសេវាទេសចរផ្សារភ្ជាប់វប្បធម៌ ប្រពៃណីរបស់អ្នកស្រុកតាមតំបន់នានា នឹងបង្កើនការចាប់អារម្មណ៍និងទាក់ទាញទេសចរកម្សាន្តនៅខេត្តសៀមរាបកាន់តែច្រើនថែមទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


