Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ការវាយតម្លៃស្ថានភាពសារព័ត៌មាននៅកម្ពុជា មិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងកង្វះខាតព័ត៌មាន

បានផុស

នៅ

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ថាការវាយតម្លៃរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពីស្ថានភាពសារព័ត៌មាន នៅកម្ពុជា មិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងកង្វះខាតព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់ថា តាមរបាយការណ៍ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គឺផ្អែកប្រភពព័ត៌មានរបស់ខ្លួនលើការអង្គេតស្ថានភាពជាទូទៅ ដោយស្រង់ព័ត៌មានពីការចេញផ្សាយរបស់អង្គភាព ឬអង្គការដ៏ទៃផ្សេងដែលបានធ្វើតាមរបៀបវារៈ ហើយយកមកដាក់បញ្ចូលខ្លឹមសាររបស់ខ្លួន​ ដោយមិនបានថ្លឹងថ្លែងអំពីអង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធនឹងស្ថានភាពនីមួយៗឱ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ចត់នៅឡើយ។ លោកបន្តថា អ្នកធ្វើរបាយការណ៍ក៏បានទទួលស្គាល់ផងដែរថា របាយការណ៍មិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងកង្វះខាតព័ត៌មាន។

លោកថា អ្នកសារព័ត៌មាន ជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច នៅប្រទេសកម្ពុជា។ សេរីភាពសារព័ត៌មានត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និងច្បាប់បទដ្ឋានគតិយុទ្ធជាធរមានផ្សេងៗទៀត។ ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះការធានាសិទ្ធិសេរីភាពគ្រប់បែបយ៉ាងទាំងអស់ ដែលរដ្ឋធមនុញ្ញនៃព្រះរាជាចក្រកម្ពុជា និងលិខិតបទដ្ឋានពាក់ព័ន្ធផ្តល់ជូន។

បើតាមលោក ទេព អស្នារិទ្ធ ស្ថានភាពសេរីភាពសារព័ត៌មាន នៅកម្ពុជាត្រូវបានវាស់វែងដោយការសិក្សាបែបវិទ្យាសាស្ត្រ នៅប្រទេសកម្ពុជា ដោយកម្ពុជាខ្លួនឯងផ្ទាល់ ហើយលទ្ធផលបានបង្ហាញថា មានភាពល្អប្រសើរ។ ក្នុងឆ្នាំ២០២៤ អ្នកសារព័ត៌មានចំនួន ៧៩,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទាបស្ទង់មតិសរុប បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ខណៈអ្នកសារព័ត៌មានប្រមាណជិត ៨០% បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីវកកម្ម ប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាព ក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានដោយសេរី ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ត្រឹមត្រូវ និងគ្មានការយាយីអ្វីឡើយ។

អ្នកនាំពាក្យដដែលរូបនេះ បានឱ្យដឹងទៀតថា ក្រសួងព័ត៌មានបានធ្វើបច្ចុប្បន្នភាពអង្គភាពសារព័ត៌មានសរុបចំនួនជិត ២ពាន់អង្គភាព និង ២៦សមាគមសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយក្រសួងបានចេញបណ្ណសម្គាល់អ្នកសារព័ត៌មាន បានចំនួនជាង ៨ពាន់បណ្ណ រួចហើយ ជូនដល់អ្នកសារព័ត៌មានសម្រាប់ប្រតិបត្តិការងារដោយស្របច្បាប់។

ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រសួងបានផ្តល់ការគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ ហើយបានជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងារ ដោយក្រសួងបានសម្របសម្រួលស្វែងរកដំណោះស្រាយចំពោះវិវាទ និងបញ្ហានានា សរុបចំនួន ២០ករណី និងកំពុងជួយជ្រោមជ្រែងដល់ដំណើរការផ្តល់មេធាវីការពារក្តីក្នុងនីតិវិធីតុលាការលើករណីវិវាទមួយចំនួនទៀត។

ចំណែកក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រសួងបានសម្របសម្រួលដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងកំហុសវិជ្ជាជីវៈចំនួន១៧ករណី ដោយបានផ្តល់ការអប់រំ និងតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈសារព័ត៌មានជាធរមាន។ កិច្ចគាំពារដល់អ្នកសារព័ត៌មានជាអាទិភាពចំបងមួយរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ទំនុកចិត្តនិងការការពារដល់អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវ គោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តតួនាទី និងភារកិច្ចក្នុងក្របខណ្ឌដែលច្បាប់កំណត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៨ នាទីutes មុន

ការនាំចេញស្វាយស្រស់កម្ពុជាធ្លាក់ចុះ តែកើនផលិកម្មស្វាយកែច្នៃជិត ២០%

ព័ត៌មានជាតិ២០ នាទីutes មុន

ខែមិថុនា៖ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោះស្រាយបណ្ដឹង៥០ ពាក់ព័ន្ធការអនុវត្តតួនាទីមន្ត្រី

ព័ត៌មានជាតិ២៧ នាទីutes មុន

មន្ត្រីអាកាសចរណ៍ស៊ីវិល៖ ការទទួលបានជើងហោះហើរត្រង់ពីទីក្រុងសិនជិន នៃប្រទេសចិន ជាសញ្ញាល្អ

ព័ត៌មានជាតិ៣២ នាទីutes មុន

សាកលវិទ្យាល័យជាតិបាត់ដំបង​ត្រូវបានស្ថាប័នអន្តរជាតិផ្តល់ទំនុកលើការសម្របសម្រួលថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ

កីឡា៣៣ នាទីutes មុន

ល្ងាចនេះ កម្ពុជា ជួប ឥណ្ឌូណេស៊ី ជាឱកាសចុងក្រោយរកជ័យជម្នះក្នុងពាន SEA V League

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្យុះ Wipha នឹងវាយប្រហារប្រទេសថៃ ពេញទំហឹង

Sokha Hotels

ព័ត៌មានពេញនិយម