ព័ត៌មានជាតិ
លោក ទេព អស្នារិទ្ធ៖ ការពង្រឹងចំណេះដឹង និងអប់រំដើម្បីទប់ទល់ព័ត៌មានក្លែងក្លាយដល់យុវវ័យ គឺជារឿងចាំបាច់សម្រាប់បង្ការគ្រោះថ្នាក់ក្នុងយុគសម័យឌីជីថល
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការពង្រឹងចំណេះដឹង និងអប់រំដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយដល់យុវវ័យឱ្យយល់ដឹងពីព័ត៌មានក្លែងក្លាយ គឺជារឿងចាំបាច់បំផុត ដោយលោកបានប្រៀបប្រដូចកិច្ចការនេះទៅនឹង «ការចាក់វ៉ាក់សាំងការពារកុំឱ្យមានគ្រោះថ្នាក់» ដល់ពួកគេ និងសង្គមជាតិទាំងមូល។

អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធZOOM ជាមួយជាមួយថ្នាក់ដឹកនាំមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដើម្បីត្រៀមអនុវត្តយុទ្ធនាការណ៍ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២។

លោក ទេព អស្នារិទ្ធ បានលើកឡើងថា ព័ត៌មានក្លែងក្លាយមិនខុសពីមេរោគអាក្រក់នោះទេ ដែលវាមានចេតនាបំពុលបរិយាកាសសង្គម បង្កើតភាពវឹកវរ បំភ្លៃការពិត និងអាចបំផ្លាញកិត្តិយស ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័នទៀតផង។ យុវវ័យ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ងាយនឹងរងគ្រោះ និងក្លាយជាឧបករណ៍នៃការរីករាលដាលព័ត៌មានមិនពិតទាំងនោះ ប្រសិនបើពួកគេមិនមានសមត្ថភាព និងភាពធន់គ្រប់គ្រាន់ដើម្បីការពារខ្លួនទប់ទល់និងហានិភ័យក្នុងយុគសម័យឌីជីថលនេះ។

លោកបញ្ជាក់ថា ក្នុងចំណោមប្រជាជនកម្ពុជាប្រមាណ១៧លាននាក់ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាយុវវ័យប្រមាណ៥៩ភាគរយ ចំណែកក្រុមជែនស៊ី (Gen Z) ដែលមានអាយុចន្លោះពី ១៤ ដល់ ២៩ឆ្នាំ ជាង៣០ភាគរយ និយមប្រើTiktok ។

ក្នុងន័យនេះ លោកជំរុញឱ្យបណ្តាញព័ត៌មានរដ្ឋ និងមន្ទីរព័ត៌មានគ្រប់រាជធានី-ខេត្តត្រូវបង្កើនការផលិតមាតិកាព័ត៌មាន វីដេអូអប់រំ កម្សាន្តផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតអក្ខកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ហើយត្រូវជំរុញគិតគូរសហការជាមួយអ្នកសារព័ត៌មាន,យុវវជនដែលមានបទពិសោធន៍លើប្រព័ន្ធផ្សព្វផ្សាយ និងក្រុម MMO ធ្វើការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមឱ្យទូលំទូលាយ ដើម្បីផ្តល់ចំណេះដឹងកាន់តែច្បាស់ពីការវិធីការពារខ្លួនកុំឱ្យយុវវ័យ និងប្រជាជនយើងកុំឱ្យរងគ្រោះពីព័ត៌មានមិនពិត ដែលគេបង្កើតឡើងក្នុងគោលដៅបង្កភាពចលាចលក្នុងសង្គមជាតិ។

ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការបានណែនាំដល់ មន្ទីរព័ត៌មានគ្រប់រាជធានី-ខេត្តទាំងអស់ឱ្យខិតខំអនុវត្តន៍ យុទ្ធនាការណ៍ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២នេះ ឱ្យបានល្អទទួលបានជោគជ័យ ដោយសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡា ដើម្បីផ្សព្វផ្សាយឱ្យទំលំទូលាយផ្តោតលើគោលដៅសិស្សវិទ្យាល័យ និងអនុវិទ្យាល័យ។
សូមបញ្ជាក់ថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានបើកប្រកាសជាផ្លូវការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការនេះ នឹងបន្តអនុវត្តនៅទូទាំងប្រទេស ដោយមានមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាអ្នកដឹកនាំសម្របសម្រួល និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំជាបន្តបន្ទាប់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


