ព័ត៌មានជាតិ
អ្នកចិញ្ចឹម ៖ សត្វកន្ធាយក្នុងស្រុក មិនខ្វះទីផ្សារ
ទីផ្សារសត្វកន្ធាយ កំពុងមានតម្រូវការ ខណៈការចិញ្ចឹមក៏កំពុងមានសកម្មភាពកើនឡើង គួរឲ្យកត់សម្គាល់។

ជាក់ស្ដែងនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានការផុលផុសចិញ្ចឹមសត្វកន្ធាយច្រើន ហើយតម្រូវការទីផ្សារក្នុងស្រុក ក៏មានច្រើនគួសមដែរ ខណៈកន្លែងចិញ្ចឹមកន្ធាយខ្លះ បានបង្កាត់ពូជលក់បន្តថែមទៀតផង។

បទពិសោធន៍ លើការចិញ្ចឹមកន្ធាយ១០ឆ្នាំជាប់គ្នារបស់លោក ម៉ា ទីណេ អ្នកចិញ្ចឹមកន្ធាយ ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឲ្យដឹងថា លោកជ្រើសយកការចិញ្ចឹមកន្ធាយពូជតៃវ៉ាន់។ លោកធ្លាប់ទទួលបរាជ័យ រួចមកហើយ ក៏ដោយសារកត្តាពុំធ្លាប់ចិញ្ចឹម បញ្ហាបច្ចេកទេសដឹកជញ្ជូន និងបទពិសោធន៍ ក្នុងពេលថែទាំកូនកន្ធាយ។ ចំណែកភាពជោគជ័យវិញ លោកទទួលបានពីការសិក្សាក្រៅផង និងរៀនស្រាវជ្រាវខ្លួនឯងផង ។


លោក ម៉ា ទីណេ បានឲ្យដឹងទៀតថា កសិដ្ឋានលោក មានពូជបង្កាត់កន្ធាយ សម្រាប់លក់ក្នុងសហគមន៍ ហើយនៅពេលដែលកន្ធាយធំ ត្រូវលក់ទៅវិញ ក៏មិនខ្វល់ខ្វាយពិបាករកទីផ្សារដែរ ដែលអាចយកមកលក់នៅកន្លែងគាត់វិញ ដោយក្នុងតម្លៃ១គីឡូក្រាម ស្មើនឹង១០ដុល្លារ។ លោក ម៉ា ទីណេ បានបន្តទៀតថា ការចិញ្ចឹមកន្ធាយ ត្រូវចំណាយលើចំណីឲ្យវាស៊ី ក្នុងកូនកន្ធាយ១ម៉ឺនក្បាល ត្រូវចំណាយអស់៣ទៅ៤គីឡូក្រាម ពេលវានៅតូច លុះដល់៥ខែហើយ ត្រូវចំណាយអស់៥០គីឡូក្រាម រហូតដល់ធំល្មមចាប់លក់បាន ត្រូវចំណាយ៨០គីឡូក្រាម។
អ្នកចិញ្ចឹមកន្ធាយរូបនេះ បានផ្ដាំផ្ញើថា យើងគួរតែងាកមកចិញ្ចឹមកន្ធាយស្រុក ឲ្យបានច្រើន ពីព្រោះការចិញ្ចឹមនេះ នៅមិនទាន់ផ្គត់ផ្គង់តម្រូវការ ក្នុងស្រុកបានច្រើននៅឡើយទេ ៕
អត្ថបទ៖ កញ្ញា វ៉ាត
សូមចុចអាន៖ ចម្លាក់រូបតោមួយគូតម្លៃ ៣ ០០០ ដុល្លារ ប្រើពេល ២ ខែទើបឆ្លាក់រួច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


