ព័ត៌មានជាតិ
ចម្លាក់រូបតោមួយគូតម្លៃ ៣ ០០០ ដុល្លារ ប្រើពេល ២ ខែទើបឆ្លាក់រួច
ចម្លាក់ពីថ្មភក់រូបតោដែលមានលំនាំដើមក្នុងប្រាសាទសម្បូរព្រៃគុក ជារូបតោឆ្មាំយាមប្រាសាទដ៏ខ្លាំងក្លាដែលមានឥទ្ធិពលទៅនឹងជំនឿបែបព្រហ្មញ្ញសាសនា ត្រូវបានជាងចម្លាក់ក្នុងស្រុកសន្ទុកខេត្តកំពង់ធំយកមកឆ្លាក់តាមសម្រាប់អ្នកកម៉្មង់ទិញយកទៅដាក់តាមវត្តនានា។


សិប្បកម្មចម្លាក់ថ្មភក់នៅក្នុងស្រុកសន្ទុកខេត្តកំពង់ធំមានរហូតដល់ជាង២០កន្លែង ដែលបង្ហាញនូវទេពកោសល្យស្នាដៃរស់រវើកនិងមានការប្រកួតប្រជែង។
ជាងចម្លាក់ សេង សាប៊ុន បានឲ្យដឹងតាមរយៈទូរស័ព្ទថា សិប្បកម្មរបស់លោកទើបបង្កើតឡើង៤ឆ្នាំ។ អតិថិជនមានទំនុកចិត្តលើស្នាដៃចម្លាក់ថ្មភក់របស់លោកដូចជារូបចម្លាក់ថ្មពីភក់រូបតោក្នុងរចនាបថប្រាសាទសម្បូរព្រៃគុកនាសតវត្សរ៍១៦ ដោយមានអតិថិជននិយមជាវច្រើនយកទៅដាក់តាមវត្តអារាមនានា។
បើតាមម្ចាស់សិប្បកម្មរូបនេះ ចម្លាក់រូបតោនេះឆ្លាក់ទៅតាមក្បូនខ្នាតដែលមានកម្ពស់២ម៉ែត្រក្នុងតម្លៃ១គូ ៣ពាន់ដុល្លារត្រូវចំណាយពេលវេលាជាង២ខែ ទើបឆ្លាក់រួច។ ស្នាដៃចម្លាក់ថ្មភក់នេះក្រៅពីរូបតោ នៅមានរូបពុទ្ធអង្គទៅតាមការកម៉្មង់ផងដែរ។
លោក សេង សាប៊ុន ប្រាប់ថា ចម្លាក់ពីថ្មភក់នេះមិនចំណេញច្រើនទេព្រោះត្រូវចំណាយទិញថ្មភក់ដឹកជញ្ជួនពីខេត្តព្រះវិហារឆ្ងាយតែសិប្បកម្មមួយនេះក៏បានបង្ហាញពីអត្តសញ្ញាណខ្លួននូវស្នាដៃរស់រវើកជារបស់ខ្មែរពិតៗដោយមិនធ្វើការនាំចូលពីក្រៅនោះឡើយ៕
អត្ថបទ៖ កញ្ញា វ៉ាត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


