Connect with us

ព័ត៌មានជាតិ

ទ័ពអាកាសសហរដ្ឋអាមេរិក ប្រគំតន្រ្តីលើផ្លូវថ្មើរជើង ដើម្បីអបអរសាទរខួបលើកទី៧៥ឆ្នាំនៃចំណងការទូត កម្ពុជា អាមេរិក

បានផុស

នៅ

ផ្លូវថ្មើរជើង ( Walk Street) ពិតជាមានភាពល្បីល្បាញខ្លាំងលើពិភពលោក រហូតក្រុមតន្ត្រីកងទ័ពជើងអាកាសសហរដ្ឋអាមេរិកមកប្រគំតន្រ្តី នាថ្ងៃអាទិត្យទី២៩ មិថុនា ឆ្នាំ២០២៥ នៅចំណុចមុខវត្តឧណ្ណាឡោម ហើយការប្រគំតន្ត្រីនេះធ្វើឡើងក្នុងន័យចូលរួមអបអរសាទរខួបលើកទី៧៥ឆ្នាំនៃចំណងការទូត ប្រទេសទាំងពីរកម្ពុជា អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រគំតន្ត្រីពីសំណាក់ក្រុមតន្ត្រីទ័ពអាកាស អាមេរិក នៅលើផ្លូវថ្មើរជើង ( Walk Street)នេះ ត្រូវបានរៀបចំឡើងក្រោយមានការអនុញ្ញាតិពីរដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីមានការស្នើសុំ។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យផងនោះបានឲ្យដឹងថា ស្របពេលដំណើរទស្សនកិច្ចចន្លោះពីថ្ងៃទី២៨ខែមិថុនា ដល់ថ្ងៃទី៤កក្កដា ឆ្នាំ២០២៥ ក្រុមតន្ត្រីកងទ័ពអាកាសប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានស្នើសុំរៀបចំការប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង (Walk Street) នារាជធានីភ្នំពេញ ក្នុងន័យចូលរួមអបអរសាទរខួបលើកទី៧៥ឆ្នាំ នៃចំណងការទូត ប្រទេសទាំងពីរកម្ពុជា អាមេរិក រួមទាំងធ្វើការងារមនុស្សធម៌នៅតាមសាលារៀន និងសហគមន៍នានានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។

នេះជាលើកទីដំបូងហើយដែលផ្លូវថ្មើរជើង (Walk Street) ទទួលបានការចាប់អារម្មណ៍ពីកងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិកស្របពេលដែលផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសដោយមានការផ្តួចផ្តើមបង្កើតឡើងដោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ផ្លូវថ្មើរជើងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២១ មិថុនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវបណ្ឌិត តែត្រូវបានលើកពេលវិញក្រោយពីដាក់ឱ្យដំណើរការសាកល្បងអស់រយៈពេលជាង៥ខែកន្លងមក ដោយដំណើរការ២ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃសៅរ៏ និងថ្ងៃអាទិត្យ។

លោក ឃួង ស្រេង និងលោកស្រី តែងបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងបរិស្ថាននៅតាមបណ្តោយផ្លូវថ្មើរជើងរួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងការរៀបចំជាស្តង់លក់ដូរម្ហូបអាហារនំចំណីក៏ដូចសម្ភារប្រើប្រាស់ផ្សេងៗ។

លោក ឃួង ស្រេង តែងបានណែនាំដល់អាជ្ញាធរដែនដីពាក់ព័ន្ធកម្លាំងមានសមត្ថកិច្ចត្រូវតែធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានអនាម័យស្អាតជានិច្ចដែលវានឹងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តកាន់ច្រើនដូចប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវថ្មើរជើងមាត់ទន្លេមានមនុស្សមកលេងកាន់តែច្រើនឡើងៗដែលប្រៀបបាននឹងបុណ្យអុំទូករៀងរាល់ចុងសប្តាហ៍៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ វិនាទី មុន

ទ័ពអាកាសសហរដ្ឋអាមេរិក ប្រគំតន្រ្តីលើផ្លូវថ្មើរជើង ដើម្បីអបអរសាទរខួបលើកទី៧៥ឆ្នាំនៃចំណងការទូត កម្ពុជា អាមេរិក

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងសុខាភិបាល រកឃើញជំងឺផ្តាសាយបក្សី ២ករណីបន្ថែមទៀត លើម្តាយ និងកូន នៅខេត្តសៀមរាប

កីឡា១៣ នាទីutes មុន

យប់​មិញ ​សមាជិក​ថ្មី​៣​នាក់​ចូល ធ្វើ​ឲ្យ​តំបន់ប្រយុទ្ធ​ក្រុម​​នារី​កម្ពុជាប្រែ​ប្រួល​ខ្លាំង

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ហុងគ្រីព្រមានថា ថ្ងៃណាអ៊ុយក្រែនបានចូលណាតូ ស្អែកឡើងច្បាស់ជាកើតសង្គ្រាមលោកលើកទី៣

ព័ត៌មានជាតិ២៤ នាទីutes មុន

CRF បដិសេធការដាក់លក់អង្ករតាមអនឡាញនៅទីផ្សារចិនដែលមានសម្បកវេចខ្ចប់​ស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម