Connect with us

ព័ត៌មានជាតិ

ផ្លូវថ្មើរជើងចតុមុខ ទទួលបានភ្ញៀវជាតិ-អន្តរជាតិចន្លោះពី ៨ទៅ ១០ម៉ឺននាក់ក្នុងមួយថ្ងៃ

បានផុស

នៅ

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឱ្យដឹងថា ផ្លូវថ្មើរជើងចតុមុខ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងមួយថ្ងៃប្រមាណ៨ទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោកមានឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី,ជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ជាទីក្រុងមានភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្តជាងគេនិងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦នេះផងដែរ។

លោក ឃួង ស្រេង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់ថា ផ្លូវថ្មើរជើងចតុមុខ មិនត្រឹមតែជាកន្លែងដើរកម្សាន្តពេលរាត្រីដ៏ពេញនិយម និងមានការសម្តែងប្លែកភ្នែកប៉ុណ្ណោះទេ តែពេលនេះផ្លូវថ្មើរជើង ក៏បានក្លាយជាទីតាំងផ្សព្វផ្សាយដ៏ពេញនិយមបំផុត។ ជាក់ស្តែងផ្លូវថ្មើរជើងនេះ បានបង្ហាញសមិទ្ធផលជាតិដោយមានការដាក់តាំងបង្ហាញនូវផលិតផលក្នុងស្រុកជាច្រើនប្រភេទ រាប់ចាប់តាំងពីម្ហូបអាហារ នំចំណី និងសម្ភារប្រើប្រាស់ផងដែរ៕

ដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម