Connect with us

ព័ត៌មានជាតិ

កម្ពុជាបណ្ដេញជនជាតិវៀតណាមខុសច្បាប់១២នាក់ចេញពីប្រទេស

បានផុស

នៅ

អនុវត្តតាមច្បាប់អន្តោប្រវេសន៍ អាជ្ញាធរកម្ពុជាបានបន្តបណ្ដេញជនជាតិវៀតណាមខុសច្បាប់ចំនួន១២នាក់បន្ថែមទៀតចេញពីប្រទេស ក្រោយរកឃើញថា ប្រព្រឹត្តល្មើសច្បាប់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងចំណោមជនជាតិវៀតណាមទាំង១២នាក់នោះ គឺចំនួន៤នាក់ ទទួលបានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណី scam online ខណៈចំនួន៨នាក់ទៀតទទួលបានពីស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តកោះកុង ដែលជាប់ពាក់ព័ន្ធនឹងការលួចស្នាក់នៅនិងធ្វើការងារដោយខុសច្បាប់។

ចំពោះការអនុវត្តនីតិវិធីបណ្ដេញចេញ គឺបានធ្វើឡើងតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥កន្លងទៅ តាមការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកអគ្គនាយកអន្តោប្រវេសន៍។

កន្លងមក អាជ្ញាធរកម្ពុជាបានអនុវត្តនីតិវិធីបណ្ដេញជនបរទេស ដែលបានពាក់ព័ន្ធនឹងការល្មើសច្បាប់ចេញពីប្រទេសជាបន្តបន្ទាប់។ កម្ពុជា បានបង្កើនការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់លើករណីជាអាទិ៍ ការឆ្លងដែនចូលមកដោយខុសច្បាប់ ស្នាក់នៅហួសសុពលភាព ការលួចធ្វើការដោយគ្មានច្បាប់អនុញ្ញាត និងការប្រើប្រាស់ឯកសាររដ្ឋបាលដោយក្លែងបន្លំ ជាដើម។ ដូចប្រទេសនានាដែរ រាល់ជនបរទេសប្រព្រឹត្តបទល្មើស អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តនីតិវិធីបណ្ដេញចេញ និងខ្លះទៀតដាក់ចូលបញ្ជីខ្មៅមិនឱ្យមកជាន់ដីកម្ពុជាតែម្ដងក៏មានដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម