Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដល់ពលរដ្ឋ ៤១៥គ្រួសារ ក្នុងស្រុកចំនួន៤ នៅខេត្តសៀមរាប

បានផុស

នៅ

គិតចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ មានករណីភ្លៀងធ្លាក់ជាប់គ្នាបណ្តាលឱ្យប៉ះពាល់ស្រុកចំនួន៤ ឃុំចំនួន១៣ ក្នុងខេត្តសៀមរាប ដែលបង្កផលប៉ះពាល់ដល់ពលរដ្ឋចំនួន ៤១៥គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ស្រុកទាំង៤ ដែលរងផលប៉ះពាល់រួមមាន ស្រុកអង្គរជុំ ប៉ះពាល់ ៥ឃុំ (ឃុំដូនពេង ឃុំស្រែខ្វាវ ឃុំតាសោម ឃុំគោកដូង ឃុំនគរភាស)។ ស្រុកជីក្រែង ប៉ះពាល់ ៣ឃុំ (ឃុំខ្វាវ ឃុំសង្វើយ ឃុំកំពង់ក្តី)។ ស្រុកប្រាសាទបាគង ប៉ះពាល់ ៣ឃុំ (ឃុំកណ្តែក ឃុំបាគង ឃុំមានជ័យ) និងស្រុកពួក ប៉ះពាល់ ២ឃុំ (ឃុំត្រីញ័រ ឃុំរើល)។

ប្រភពដដែល បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យប៉ះពាល់ដល់លំនៅឋាន ៤១៥ខ្នង សាលារៀន ៨កន្លែង មន្ទីរពេទ្យ/មណ្ឌលសុខភាព ៥កន្លែង វត្ត/វិហារសាសនា ១កន្លែង តូប/ហាងក្នុងផ្សារចំនួន៥ បង្គន់អនាម័យចំនួន ១៨៩ទីតាំង។ ព្រមទាំងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវកៅស៊ូ ប្រវែង ១១០ម៉ែត្រ ផ្លូវបេតុង ប្រវែង ៦០ម៉ែត្រ ផ្លូវគ្រួសក្រហម ប្រវែង ១៥៣៩៥ម៉ែត្រ និងខូចខាតប្រវែង ១៤២៦ម៉ែត្រ លូកាត់ផ្លូវ ៣កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម