ចង់បាន​ភាព​ស្មោះត្រង់ក្នុងចំណោមនិយោជិកទេ?
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ចង់បាន​ភាព​ស្មោះត្រង់ក្នុងចំណោមនិយោជិកទេ?

Published

on

ជំរុញ​ភាព​ស្មោះត្រង់​របស់​បុគ្គលិក​ ​ជា​រឿង​ចាំបាច់​សម្រាប់​ជោគជ័យ​រយៈ​ពេល​វែង​នៃ​អាជីវកម្ម។ វា​មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ចំណូល​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​អាច​ជួយ​បង្កើន​ផលិតភាព​ ​ប្រសិទ្ធភាព​និង​ផ្ដល់​បរិយាកាស​ការងារ​ ដែល​មាន​ស្ថិរភាព​សម្រាប់​អ្នករាល់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​គឺ​ជា​ជំហាន ៦ យ៉ាង​ ដើម្បី​ជួយ​លើក​ទឹកចិត្ត ​និង​កសាង​ភាព​ស្មោះត្រង់​ដល់បុគ្គលិក ៖

១. បង្កើន​ទំនុក​ចិត្ត​លើ​ភាព​ជា​អ្នកដឹកនាំ

ការ​ស្ទង់មតិ​ឆ្នាំ ២០០៣ នៃ​ការ​គ្រប់គ្រង​ថ្នាក់​កណ្ដាល​បង្ហាញ​ថា ​សមាសធាតុ​សំខាន់​បំផុត​មួយ​នៃ​ភាព​ស្មោះត្រង់​របស់​បុគ្គលិក​ គឺ​ទំនុក​ចិត្ត​លើ​ភាព​ជា​អ្នកដឹកនាំ។ អ្នកដឹកនាំ​ត្រូវ​បណ្ដុះបណ្ដាល​លើក​ទឹកចិត្ត​ ផ្ដល់​យោបល់​និង​ស្វែងរក​មធ្យោបាយ​ដើម្បី​បង្កើន​សក្ដានុពល​ផ្ទាល់ខ្លួន។

នៅ​ពេល​ដែល​និយោជិក​ឃើញ​ក្រុម​គ្រប់គ្រង​ពូកែ ​ហើយ​ក្រុមហ៊ុន​ធ្វើ​បាន​ល្អ​ នោះ​ហើយ​ជា​ភាព​ទាក់ទាញ​ចិត្ត​បុគ្គលិក​ឲ្យ​ចង់​ធ្វើការទ្វេរដង។

២. កែលំអ​វប្បធម៌​ក្រុមហ៊ុន

វប្បធម៌​ក្រុមហ៊ុន​ពិត ​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​អន្តរកម្ម​ផ្ទាល់ខ្លួន​ អ្នក​គ្រប់គ្រង​ និង​និយោជិក។ ក្នុងនាម​ជា​អ្នក​គ្រប់គ្រង​ នេះ​ជា​ទំនួលខុសត្រូវ​ក្នុង​ការ​យកចិត្តទុកដាក់​លើ​វប្បធម៌​របស់​ក្រុមហ៊ុន​ និង​ដោះស្រាយ​រាល់​បញ្ហា ដែល​កើត​ឡើង​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទាល់ខ្លួន។

បើ​ចាំបាច់​សូម​ហៅ​បុគ្គលិក​ម្នាក់ៗ (ឯកជន) ហើយ​ពន្យល់​ពួកគេ​ថា ​អាកប្បកិរិយា​បែបនេះ​គឺ​មិនល្អ​ កុំ​ឲ្យ​មាន​ក្នុង​ក្រុមហ៊ុន។

កុំ​ចំណាយពេលសង្ស័យ បង្កើនការទុកចិត្ត​ដោយ​ធ្វើជាមនុស្ស​ស្មោះត្រង់ខ្លួនឯងសិន

៣. លើកកម្ពស់​ការ​អប់រំ​និង​ឧបករណ៍​ប្រើប្រាស់

ជាទូទៅ​ការ​ខកចិត្ត​របស់​និយោជិក​គឺ​ទាក់ទង​ការ​បណ្ដុះបណ្ដាល ​ឬ​ធនធាន​មិន​មាន​គ្រប់គ្រាន់​ដើម្បី​បំពេញ​ការងារ។ បើ​អ្នកដឹកនាំ​តែងតែ​បណ្ដេញ​និយោជិក​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ពួកគេ​មិន​ស្រួល​ ហើយ​បែរជា​រំពឹង​ថា ​ពួកគេ​អាច​សម្រេច​គោលដៅ​ជាមួយ​នឹង​ឧបករណ៍​ខូច​ ឬ​ហួស​សម័យ​ នោះ​បញ្ហា​នឹង​កើតឡើង​ឥត​ឈប់ឈរ។ ហើយ​បញ្ហា​ទាំង​នោះ ​គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​អ្នកដឹកនាំ ​មិនមែន​បុគ្គលិក។

ត្រូវ​មាន​ដំណោះស្រាយ​ដើម្បី​កាត់បន្ថយ​ការ​កកិត​ រវាង​អ្នកដឹកនាំ​និង​និយោជិក។ ផ្ដល់​ឱ្យ​បុគ្គលិក​នូវ​វិធី​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​ និង​ឧបករណ៍​មាន​ភាព​ទាន់​សម័យ​ជាង​មុន។

៤. រក្សា​អព្យា​ក្រឹតភាព

ភាព​យុត្តិធម៌​គឺ​ជា​មុខងារ​នៃ​អព្យាក្រឹតភាព និង​ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​អ្នកគ្រប់គ្រង។ នៅ​ពេល​ដែល​និយោជិក​មក​ជួប​អ្នកដឹកនាំ​ដោយ​បញ្ហា​ឬ​កង្វល់​ ការ​ឆ្លើយតប​ភ្លាមៗ​របស់​អ្នកដឹកនាំ​អាច​ចូលរួម​ក្នុង​បុព្វហេតុ​របស់​ពួកគេ​ ឬ​បញ្ឈប់​ការ​ព្រួយបារម្ភ​របស់​ពួកគេ​ដោយ​គ្មាន​ការ​គិតជា​លើក​ទីពីរ។

៥. ផ្ដល់​រង្វាន់​សមស្រប

រង្វាន់​អាច​ជា​អ្នក​សាងសង់​ភាព​ស្មោះត្រង់​ដ៏​មាន​ឥទ្ធិពល​ ប៉ុន្តែ​ត្រូវ​តែ​សមស្រប​នឹង​សកម្មភាព​របស់​បុគ្គលិក។ ត្រូវ​ប្រាកដ​ថា​ផ្ដល់​រង្វាន់​ដល់​និយោជិក​ដោយសេរី ( ទាំង​ការ​សរសើរ​ឬការ​លេង​សើច ) ប៉ុន្តែ​ត្រូវ​ធានា​ថា ​រង្វាន់​នឹង​ត្រូវ​គ្នា​នឹង​រឿង​ដែល​បុគ្គលិក​ធ្វើ​ស្មើៗគ្នា។

៦. រំពឹង​ថា​ទទួល​បាន​ការ​គោរព​ពី​បុគ្គលិក

ការ​គោរព​គឺ​ជា​រឿង​មួយ​ដែល​អ្នកគ្រប់គ្រង​ជាច្រើន​ ទាមទារ​ពី​និយោជិក​របស់​ពួកគេ។ ចង់​ឲ្យ​ពួកគេ​គោរព​យើងក្នុងនាម​ជា​អ្នកដឹកនាំ ​យើង​ក៏​ត្រូវ​តែ​ផ្ដល់​ការ​គោរព​ដល់​ពួកគេ​វិញ​ដូចគ្នា។ មិនមែន​ញញឹម ​ឬ​គោរព​ក្លែងក្លាយ​ទៅ​កាន់​បុគ្គលិក​ អាងតែ​ខ្លួនឯង​ជា​មេដឹកនាំ។

បើ​មេដឹកនាំ​គោរព​​បុគ្គលិក​ មេដឹកនាំ​មិន​ចាំបាច់​រំពឹង​ឲ្យ​គេ​គោរព​ខ្លួន​ឡើយ ​ព្រោះ​ការ​គោរព​និង​ពាំនាំ​ភាព​ស្មោះត្រង់​របស់​បុគ្គលិក​ មក​ដោយ​ឯកឯង​មិនខាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ wheniwork

ចុចអាន៖ ក្លាយជា​អ្នកដឹកនាំ ​ដែល​មាន​គេ​ដើរ​តាម​ច្រើនដោយសុទ្ធចិត្ត

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services