Connect with us

សន្តិសុខសង្គម

អាជ្ញាធរណែនាំអ្នកស្ទូចត្រីលើស្ពានព្រះមុនីវង្សព្រោះខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

បានផុស

នៅ

អាជ្ញាធរសង្កាត់ច្បារអំពៅទី២ នៃរដ្ឋបាលខណ្ឌច្បារអំពៅ តែងតែណែនាំដល់អ្នកនិយមស្ទូចត្រីមួយចំនួនកុំឲ្យមកស្ទូចត្រីនៅលើស្ពានព្រះមុនីវង្ស ព្រោះខ្លាចកើតមានគ្រោះថ្នាក់ណាមួយដល់អ្នកដំណើរជាយថាហេតុ។ តែការហាមឃាត់មិនឲ្យស្ទូចត្រីលើស្ពានពីសំណាក់អាជ្ញាធរនេះ ហាក់គ្មានប្រសិទ្ធភាព ដោយគេនៅតែសង្កេតឃើញមានអ្នកមកស្ទូចត្រីនៅលើស្ពាននេះដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យុិន វុធ ចៅសង្កាត់រដ្ឋបាលសង្កាត់ច្បារអំពៅទី២ បានប្រាប់ កម្ពុជាថ្មី ថា កន្លងមកអាជ្ញាធរតែងណែនាំប្រជាពលរដ្ឋអ្នកនិយមស្ទូចត្រីមិនឲ្យមកស្ទូចនៅលើស្ពាននោះទេ ព្រោះខ្លាចប៉ះពាល់ដល់អ្នកធ្វើដំណើរ ពិសេសជាងនេះគឺពេលពួកគាត់វាត់សន្ទូចពេលត្រីសុីអាចធ្វើឲ្យប៉ះលើអ្នកដំណើរបង្កឲ្យដួលម៉ូតូជួបគ្រោះថ្នាក់ជាយថាហេតុ។ លោកចៅសង្កាត់ក៏បានណែនាំឲ្យអ្នកនិយមស្ទូចត្រី គួរចុះមកស្ទូចនៅផ្នែកខាងក្រោមស្ពានវិញ ព្រោះមិនប៉ះពាល់ដល់អ្នកដំណើរ និងសណ្តាប់ធ្នាប់របៀបរៀបរយទៀតផង។ តែទោះបីហាមឃាត់យ៉ាងណា ក៏នៅតែមានអ្នកនិយមស្ទូចត្រីមួយចំនួននៅតែមកស្ទូចត្រីនៅលើស្ពានព្រះមុនីវង្សដដែល។ ករណីនេះ​ជាជំហ៊ានបន្ទាប់ លោកចៅសង្កាត់នៅមិនទាន់បញ្ជក់ពីវិធានការបន្ថែមទៅលើអ្នកស្ទូចត្រីនៅលើស្ពាននេះនៅឡើយទេ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម