កីឡា
អ៊ុំ វិចិត្រ រម្លឹកពេលវេលាដ៏ឈឺចាប់ពិបាកទទួលយកក្នុងអាជីពបាល់ទាត់
អ៊ុំ វិចិត្រ ដែលជាអ្នកចាំទីដៃទី១របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន និងចុងក្រោយបំផុតបានជាប់ជម្រើសជាតិកម្ពុជារម្លឹកពីពេលវេលាដ៏ឈឺចាប់បំផុតដែលពិបាកទទួលយកក្នុងអាជីពបាល់ទាត់របស់ខ្លួន។

អតីតអ្នកចាំទីក្លិបក្រសួងការពារជាតិបានរៀបរាប់ថា រូបគេបានចាប់ផ្តើមលេងបាល់ទាត់ជាអ្នកចាំទីកាលពីឆ្នាំ២០១៤ ជាពេលវេលាដែលបាល់ទាត់នៅក្នុងប្រទេសកម្ពុជាមិនទាន់ផ្ទុះ។ នៅពេលនោះ អាជីពជាអ្នកចាំទីរបស់ខ្លួនកំពុងចាប់ផ្តើមល្អបន្តិចៗម្តង និងទទួលបានឱកាសបង្ហាញខ្លួនឲ្យក្រុមធំរបស់ក្រសួងការពារជាតិ ព្រមទាំងជម្រើសជាតិកម្ពុជា។
វិចិត្របានរម្លឹកថា ៖«ឆ្នាំ២០១៤ ខ្ញុំចាប់ផ្តើមមានគេស្គាល់ច្រើននៅពេលប្រកួតដំបូងក្នុងពានសម្តេចតេជោ ហើយក៏មានការកោះហៅពីគ្រូជម្រើសជាតិ លោក Lee Tae Hoon។ ពេលនោះ ខ្ញុំអាយុប្រហែលជា១៨ឆ្នាំ។ នៅជម្រើសជាតិ ខ្ញុំអត់ទាន់បានបង្ហាញខ្លួនទេ។ រហូតដល់ពានរង្វាន់ BIDC Cup ទើបខ្ញុំមានឱកាសបង្ហាញខ្លួនជាមួយក្រុមU23 កម្ពុជានៅពហុកីឡដ្ឋានជាតិអូឡាំពិកជាមួយក្រុមមីយ៉ាន់ម៉ា»។

អ្នកចាំទីរូបនេះបានរៀបរាប់ថា រូបគេក៏បានជួបសំណាងអាក្រក់គឺរបួសដៃធ្ងន់ធ្ងរ នៅពេលបានចូលរួមជាមួយក្រុមយុវជន U21 និងបន្តហ្វឹកហាត់ជាមួយក្រុមធំជម្រើសជាតិនៅឆ្នាំ២០១៤។ ប្រហែលកន្លះឆ្នាំក្រោយពេលរបួសទើបទទួលបានការវះកាត់។
អ៊ុំ វិចិត្រ បានលើកឡើងថា ៖«អ្វីដែលពិបាកបំផុត មុនពេលវះកាត់ ខ្ញុំបានសួរលោកគ្រូពេទ្យថា លោកគ្រូតើខ្ញុំអាចបន្តអាជីពហ្នឹងវិញបានទៀតអត់? លោកគ្រូនិយាយខ្លីថា អត់ទេប្អូន យកល្អឈប់លេងទៅ ពីព្រោះរបួសកន្លែងសំខាន់»។
«ដៃខ្ញុំនៅជាប់រុំប័ង ខ្ញុំអង្គុយមើលការប្រកួតកម្ពុជាមួយម៉ាកាវនៅស្តាតចាស់ជម្រុះ World Cup ឆ្នាំ២០១៥។ ពេលនោះបងប្អូនចូលទស្សនាច្រើនកុះករពេញស្តាតចាស់។ បន្ទាប់មកទៀត ការប្រកួតរបស់ក្រុមជម្រើសជាតិនីមួយៗមានមនុស្សចូលមើលច្រើនមែនទែន។ ពេលខ្លះ ខ្ញុំដេកគិត ហេតុអ្វីជីវិតខ្ញុំយ៉ាងនេះ បាល់ទាត់កំពុងផ្ទុះ បែរជាខ្ញុំជួបបញ្ហារបួស។ យូរហើយមិចមិនផ្ទុះ មកផ្ទុះអីចំពេលខ្ញុំរបួស។ ខ្ញុំអាចនិយាយបានថា ខ្ញុំស៊យក៏ថាបាន»។

ក្រោយការវះកាត់នៅឆ្នាំ២០១៥ អ៊ុំ វិចិត្រ បានចំណាយពេលព្យាបាលគ្រប់បែបយ៉ាង ស្របពេលវេលានោះមិនសូវមានគ្រូពេទ្យជំនាញវះកាត់។ រូបគេបានទិញហ្គីតាយកមកលេងគឺមិនមែនដើម្បីសប្បាយរីករាយទេ ប៉ុន្តែដើម្បីឲ្យដៃមានចលនា។ ក្រោយចំណាយពេលជិត៣ឆ្នាំទើបរូបគេបានចូលទីលានវិញ។ ចុងឆ្នាំ២០១៧ ឈានចូលឆ្នាំ២០១៨ រូបគេក៏ចាប់ផ្តើមលេងបណ្តើរៗរហូតក្លាយជាអ្នកចាំទីដៃទី១របស់ក្រសួងការពារជាតិ និងបន្តចូលរួមជាមួយភ្នំពេញក្រោនរហូតដល់បច្ចុប្បន្ន៕
សូមរង់ចាំទស្សនាវីដេអូពីប្រវត្តិរបស់ អ៊ុំ វិចិត្រ នាពេលដ៏ខ្លីខាងមុខ។
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


