កីឡា
កែវ សុខផេង នឹងបានកុងត្រា២ឆ្នាំ ប្រាក់ខែ៤ពាន់ដុល្លារ បើចូលភ្នំពេញក្រោន
លោក កែវ សុខង៉ន អ្នកចាត់ការក្លិបបាល់ទាត់ភ្នំពេញក្រោនហ៊ានផ្តល់កុងត្រា និងប្រាក់ខែខ្ពស់ឲ្យអតីត កែវ សុខផេង ប្រសិនបើវិលត្រឡប់មកកាន់អាជីពបាល់ទាត់ជាមួយភ្នំពេញក្រោន។

លោក កែវ សុខង៉ន ដែលជាបងប្រុសបង្កើតរបស់ កែវ សុខផេង បាននិយាយថា ៖«បើឥឡូវមកក្រោន ខ្ញុំនឹងផ្ដល់កុងត្រាឲ្យគាត់២ឆ្នាំ ប្រាក់បៀវត្ត4k (៤ពាន់ដុល្លារ) គោរពនិងផ្ដល់អ្វីដែលគាត់លះបង់កន្លងមក។ គាត់ជួយជម្រើសជាតិកម្ពុជាយើងច្រើនណាស់»។
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា កែវ សុខផេង បានចូលនិវត្តន៍ពីអាជីពបាល់ទាត់ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ ដោយសាររបួសរ៉ាំរៃ។

កែវ សុខផេង ត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់កម្ពុជាម្នាក់ទទួលបានជោគជ័យទាំងក្នុងជម្រើសជាតិ និងក្លិប ចាប់តាំងពីរូបគេបានលេងបាល់ទាត់អាជីពនៅឆ្នាំ២០១២។ ក្លិបអាជីពលើកដំបូងគឺ បឹងកេត ពីឆ្នាំ២០១២ ដល់ ២០១៥ រូបគេបង្ហាញខ្លួនបាន៣៧ដងនៅលើទីលាន និងរកបាន២១គ្រាប់។ ក្លិបនេះ រូបគេបានជួយឲ្យឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១២។
បន្ទាប់មក សុខផេង បានផ្លាស់ទៅក្លឹបភ្នំពេញក្រោន ពីឆ្នាំ២០១៥ ដល់២០១៧។ ក្នុងរយៈពេល៣ឆ្នាំនេះ រូបគេបង្ហាញខ្លួនលើទីលាន៥១ដង រកបាន២៧គ្រាប់ និងជួយឲ្យភ្នំពេញក្រោន ឈ្នះជើងឯកលីគកំពូលកម្ពុជា ក្នុងឆ្នាំ២០១៥។

ឆ្នាំ២០១៨ ប្អូនប្រុសបង្កើតរបស់ កែវ សុខង៉ន បានផ្ទេរទៅកាន់ក្លិបលីគកំពូលម៉ាឡេស៊ី PKNP ហើយលេងបានតែ៤ដងប៉ុណ្ណោះ ប៉ុន្តែរកបាន១គ្រាប់ដែលបានក្លាយជាកីឡាករកម្ពុជាទី១រកបានគ្រាប់បាល់ក្នុងលីគកំពូលម៉ាឡេស៊ី។
យ៉ាងណា ឆ្នាំ២០១៨ដដែល កែវ សុខផេង បានវិលត្រឡប់មកកម្ពុជាវិញដោយបានចូលរួមជាមួយក្លិបវិសាខា។ ក្លិបចុងក្រោយនេះ រូបគេបានបង្ហាញខ្លួនលើទីលានប្រមាណ៩៤ដង រកបាន៥១គ្រាប់ និងជួយឲ្យវិសាខាឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ៣លើកជាប់គ្នាគឺឆ្នាំ២០២០ ២០២១ និង២០២២។

និយាយពីជម្រើសជាតិកម្ពុជាវិញ កែវ សុខផេង ត្រូវបានកោះហៅចូលតំណាងជាតិលើឆាកអន្តរជាតិតាំងពីឆ្នាំ២០១៥ទាំងក្រុមធំ និងយុវជន។ ការបង្ហាញខ្លួនឲ្យក្រុមយុវជនអាយុក្រោម២៣ និងឈុតធំបាន៦២លើក រកបាន១៥គ្រាប់ក្នុងព្រឹត្តិការណ៍សំខាន់ជាច្រើនដូចជា ជម្រុះជើងឯកពិភពលោក ជម្រុះជើងឯកអាស៊ី ជើងឯកអាស៊ាន កីឡាស៊ីហ្គេម និងមិត្តភាពអន្តរជាតិជាដើម។
សមិទ្ធផលសម្រាប់ក្រុមជម្រើសជាតិគួរឲ្យកត់សំគាល់គឺនៅពេល រូបគេស៊ុតបាន៤គ្រាប់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន គឺស៊ុតចូលហ្វីលីពីន១គ្រាប់, ចូលទីម័រខាងកើត១គ្រាប់, ចូលម៉ាឡេស៊ី១គ្រាប់ និងមីយ៉ាន់ម៉ា១គ្រាប់ ហើយជាការជួយឲ្យក្រុម U23 កម្ពុជាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


