កកឈាម Archives - Kampuchea Thmey Daily

ចាក់ AstraZeneca រួច ចេញអាការទាំង៦នេះ គឺជាសញ្ញានៃការកកឈាម
សេវាកម្មសុខភាពជាតិអង់គ្លេស (NHS) បានរាយការណ៍អំពី បញ្ហាកកឈាម លើអ្នកដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ AstraZeneca។

ទោះបីជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Theodore Warkentin សាស្រ្តាចារ្យផ្នែករោគសាស្ត្រ និងវេជ្ជសាស្ត្រម៉ូលេគុលនៅសាកលវិទ្យាល័យ McMaster University ទីក្រុង Ontario ប្រទេសកាណាដា បានពន្យល់ថា វ៉ាក់សាំង AstraZeneca ហាក់ដូចជាធ្វើឲ្យមនុស្សមួយចំនួនបង្កើតអង់ទីគ័រលឿនពេក ដែលផ្ដោតគោលដៅលើប្រូតេអ៊ីនក្នុងរាងកាយមនុស្ស ហៅថា កត្តាកោសិកាឈាម (PF4) ដែលជំរុញឲ្យកោសិកាឈាមធ្វើសកម្មភាព និងបណ្តាលឲ្យមានការកកឈាមតែម្ដង។

លោក Warkentin និយាយថា វាគឺជាអង់ទីគ័រដែលត្រូវបានបង្កឡើងដោយវ៉ាក់សាំង ហើយក្នុងកាលៈទេសៈខ្លះ លទ្ធផលនៃការកកឈាមគឺមិនធម្មតា។

យ៉ាងណាក្តី ក្រុមហ៊ុន AstraZeneca បានកត់សម្គាល់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ផលប៉ះពាល់នៃការកកឈាមរបស់វ៉ាក់សាំង គឺកម្រណាស់ ហើយវាអាចចេញសញ្ញាចន្លោះពេល ៤ថ្ងៃ ទៅ៤សប្តាហ៍ ក្រោយចាក់វ៉ាក់សាំង។

ទាំងនេះគឺជាសញ្ញានៃការកកឈាមក្រោយពេលចាក់វ៉ាក់សាំង AstraZeneca៖

ដកដង្ហើមខ្លី

ឈឺ​ទ្រូង

ហើមជើង

ឈឺពោះមិនបាត់

រោគសញ្ញាប្រព័ន្ធប្រសាទ ដូចជាឈឺក្បាលខ្លាំង ហើយឈឺមិនបាត់ ឬព្រិលភ្នែក

លេចចេញដុំឈាមតូចៗនៅក្រោមស្បែក ក្រៅពីកន្លែងចាក់ថ្នាំ

ប្រសិនបើអ្នកមានលេចចេញសញ្ញាទាំងនេះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ EMA

ចុចអាន៖ អ្នកវិទ្យាសាស្ត្ររកឃើញតម្រុយមួយចំនួនទាក់ទងនឹងករណីកកឈាមនៃវ៉ាក់សាំង AstraZeneca

The post ចាក់ AstraZeneca រួច ចេញអាការទាំង៦នេះ គឺជាសញ្ញានៃការកកឈាម appeared first on Kampuchea Thmey Daily.

EU រកឃើញថា វ៉ាក់សាំង AstraZeneca មិនមានហានិភ័យខ្ពស់នៃការកកឈាមនោះទេ
រដ្ឋឈានមុខរបស់សហភាពអ៊ឺរ៉ុប (EU) គ្រោងនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងកូវីដ Oxford-AstraZeneca ឡើងវិញបន្ទាប់ពីនិយតករឱសថអឺរ៉ុបបានសន្និដ្ឋានថា វ៉ាក់សាំងនេះមានសុវត្ថិភាពនិងប្រសិទ្ធភាព។

ទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) បានពិនិត្យឡើងវិញនូវវ៉ាក់សាំងនេះ បន្ទាប់ពីរដ្ឋ EU ចំនួន១៣បានផ្អាកការប្រើប្រាស់ ដោយសារការភ័យខ្លាចពាក់ព័ន្ធទៅនឹងកំណកឈាម។

EMA បានរកឃើញថា វ៉ាក់សាំងនេះមិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃការកកឈាមនោះទេ។

ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលីនិងអេស្ប៉ាញនិយាយថា ពួកគេនឹងបន្តប្រើប្រាស់វ៉ាក់សាំងនេះវិញ។

វាអាស្រ័យលើរដ្ឋនីមួយៗរបស់ EU ក្នុងការសម្រេចថាតើពេលណាត្រូវចាប់ផ្តើមចាក់វ៉ាក់សាំង AstraZeneca ឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសស៊ុយអែតបាននិយាយថា ខ្លួនត្រូវការពេលវេលាពីរបីថ្ងៃដើម្បីសម្រេចចិត្ត។

កាលពីថ្ងៃព្រហស្បតិ៍ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវដល់បណ្តាប្រទេសនានាឲ្យបន្តប្រើប្រាស់វ៉ាក់សាំងនេះ ហើយគ្រោងនឹងចេញផ្សាយលទ្ធផលនៃការពិនិត្យរបស់ខ្លួនទៅលើសុវត្ថិភាពរបស់វ៉ាក់សាំងនេះនៅថ្ងៃសៅរ៍។

ការស៊ើបអង្កេតរបស់ទីភ្នាក់ងារនេះ គឺផ្តោតលើករណីមួយចំនួនតូចនៃជំងឺឈាមមិនធម្មតា។ ជាពិសេស ទីភ្នាក់ងារនេះបានសម្លឹងមើលករណីនៃការកកឈាមនៅក្នុងក្បាល។

ការសម្រេចចិត្តផ្អាកប្រើប្រាស់វ៉ាក់សាំងនេះ បានធ្វើឲ្យមានការព្រួយបារម្ភអំពីល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ ដែលកំពុងរងផលប៉ះពាល់រួចទៅហើយដោយសារតែកង្វះការផ្គត់ផ្គង់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ នាយក​​រដ្ឋ​​មន្ត្រី​​ថៃ​​ជា​បុគ្គល​ទី​​១​​ចាក់​វ៉ាក់សាំង​ Astra​Zeneca​ នៅ​​ថៃ

ចុចអាន៖ WHO ជំរុញឲ្យបន្តចាក់វ៉ាក់សាំង AstraZeneca ព្រោះថា គ្មានភស្តុតាងអំពីការកកឈាម​

The post EU រកឃើញថា វ៉ាក់សាំង AstraZeneca មិនមានហានិភ័យខ្ពស់នៃការកកឈាមនោះទេ appeared first on Kampuchea Thmey Daily.

WHO ជំរុញឲ្យបន្តចាក់វ៉ាក់សាំង AstraZeneca ព្រោះថា គ្មានភស្តុតាងអំពីការកកឈាម
អង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យប្រទេសនានា កុំបញ្ឈប់ការចាក់វ៉ាក់សាំងកូវីដអី។ ការជំរុញនេះបានកើតឡើង បន្ទាប់ពីប្រទេសជាសមាជិកសហភាពអ៊ឺរ៉ុបធំៗមួយចំនួន បានផ្អាកការចាក់វ៉ាក់សាំង Oxford-AstraZeneca។

WHO និយាយថា មិនមានភស្តុតាងណាមួយដែលផ្សារភ្ជាប់ វ៉ាក់សាំងនេះទៅនឹងការកកឈាមនោះទេ។

អ្នកនាំពាក្យ WHO លោក Christian Lindmeier បាននិយាយថា ស្ថាប័ននេះកំពុងស៊ើបអង្កេតលើរបាយការណ៍នេះ។

លោកបានឲ្យដឹងថា “ពេល WHO ដឹងច្បាស់អំពីព្រឹត្តិការណ៍ទាំងនេះភ្លាម ការរកឃើញនិងការផ្លាស់ប្តូរចំពោះអនុសាសន៍បច្ចុប្បន្ន នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ”។

រហូតមកដល់សព្វថ្ងៃនេះ មិនមានភស្តុតាងណាមួយបញ្ជាក់ថា ឧប្បត្តិហេតុនេះបណ្តាលមកពីវ៉ាក់សាំងនោះទេ ហើយវាសំខាន់ណាស់ដែលយុទ្ធនាការចាក់វ៉ាក់សាំងនៅតែបន្ត ដូច្នេះយើងអាចជួយសង្គ្រោះជីវិតនិងទប់ស្កាត់ជំងឺធ្ងន់ធ្ងរពីវីរុសបាន។

ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលីនិងអេស្ប៉ាញបានចូលរួមជាមួយប្រទេសតូចៗ បញ្ឈប់ការចាក់វ៉ាក់សាំងដើម្បីជាការប្រុងប្រយ័ត្ន ខណៈពេលកំពុងធ្វើការត្រួតពិនិត្យបន្ថែមទៀត។

អ្នកជំនាញសុវត្ថិភាពថ្នាំបង្ការរបស់ WHO បានកោះប្រជុំនៅថ្ងៃអង្គារនេះដើម្បីពិភាក្សាអំពីវ៉ាក់សាំង។

ទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) នឹងជួបប្រជុំគ្នានៅថ្ងៃដដែលនេះ ហើយគ្រោងនឹងធ្វើការសន្និដ្ឋាននៅថ្ងៃព្រហស្បតិ៍។ EMA ក៏បាននិយាយផងដែរថា វ៉ាក់សាំងនេះគួរតែបន្តប្រើ។

មានករណីកកឈាមមួយចំនួននៅអ៊ឺរ៉ុប បន្ទាប់ពីការចាក់វ៉ាក់សាំងរួច។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថា ករណីទាំងនេះគឺមានតិចតួច ហើយតិចជាងករណីដែលកើតឡើងលើប្រជាជនទូទៅ។

ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន AstraZeneca បាននិយាយថា មនុស្សប្រមាណ១៧លាននាក់នៅសហភាពអ៊ឺរ៉ុបនិងចក្រភពអង់គ្លេស បានទទួលវ៉ាក់សាំងដូសទីមួយរួចទៅហើយ ខណៈមានករណីកកឈាមតិចជាង៤០ករណីប៉ុណ្ណោះ ត្រូវបានគេរាយការណ៍កាលពីសប្តាហ៍មុន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖​ អឺរ៉ុប ងាកទៅរកវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ចោល AstraZeneca ខណៈកូវីដរលកទី៣ផ្ទុះឡើង

ចុចអាន៖ ដំណឹង​​ល្អ​​ WHO​ បញ្ជាក់​​រឿង​​​វ៉ាក់​សាំង​​ AstraZeneca​ ដែល​​ប្រទេស​មួយ​ចំនួន​បារម្ភ

The post WHO ជំរុញឲ្យបន្តចាក់វ៉ាក់សាំង AstraZeneca ព្រោះថា គ្មានភស្តុតាងអំពីការកកឈាម appeared first on Kampuchea Thmey Daily.