Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​​រដ្ឋ​​មន្ត្រី​​ថៃ​​ជា​បុគ្គល​ទី​​១​​ចាក់​វ៉ាក់សាំង​ Astra​Zeneca​ នៅ​​ថៃ​

បានផុស

នៅ

លោកនាយក​រដ្ឋ​មន្ត្រី​ថៃ​ ប្រាយុទ្ធ ចាន់ អូចា ​បាន​ក្លាយ​ជា​បុគ្គល​ទី​១​ដែល​ចាក់​វ៉ាក់សាំង​ AstraZeneca ដើម្បី​ការពារ​កូវីដ-១៩ នៅ​ក្នុង​ប្រទេស​អាស៊ី​​អាគ្នេយ៍​មួយនេះ​ដែល​​បាន​ចាក់​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា បន្ទាប់​ពី​ថៃ​​បាន​ផ្អាក​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ជុំ​វិញ​សុវត្ថិភាព​​របស់​វា។

លោក ប្រាយុទ្ធ លើក​បង្ហាញ​វ៉ាក់សាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម​ឡើយ លោក ប្រាយុទ្ធ និង​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​បាន​គ្រោង​ចាក់​នៅ​ថ្ងៃ​សុក្រ សប្តាហ៍​កន្លង​ទៅ​ មុន​ពេល​ប្រទេស​ថៃ​បាន​ផ្អាក​ដំណើរ​ការ​ប្រើ​ប្រាស់​វ៉ាងសាំង AstraZeneca បន្ទាប់​ពី​មាន​ព័ត៌មាន​ជុំ​វិញ​កក​ស្ទះ​ឈាម​ដែល​បណ្តាល​មក​ពី​ការ​ចាក់វ៉ាក់សាំង​នេះ​នៅ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន។

ទោះ​ជា​យ៉ាង​ណា នៅ​ថ្ងៃច​ន្ទ ម្សិល​មិញ លោក​រដ្ឋ​មន្ត្រី​សុខាភិបាល​ថៃ​បាន​និយាយ​ថា ដំណើរ​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង AstraZeneca ​នឹង​​​បន្ត បន្ទាប់​ពី​ប្រទេស​ជា​ច្រើន​និយាយ​ថា គ្មាន​បញ្ហា​កក​ស្ទះ​ឈាម​ឡើយ ហើយ​នៅ​ថ្ងៃអង្គារ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី និង​មន្ត្រី​នៃ​ទី​ស្តីការ​គណៈ​​រដ្ឋ​មន្ត្រី​បាន​ចាប់​ផ្តើម​ទទួល​ការ​ចាក់វ៉ាក់សាំង​នេះ​ហើយ។

លោក​ ប្រាយុទ្ធ បាន​ប្រាប់​អ្នក​កាសែត​នៅ​វិមាន​រដ្ឋាភិបាល​​មុន​ពេល​លោកចាក់​​នៅ​លើ​ដៃ​ឆ្វេង​ថា ៖«​ថ្ងៃ​​នេះ ខ្ញុំ​​​បង្កើន​ទំនុក​ចិត្ត​សម្រាប់​សាធារណ​ជន»។

ក្រោយ​​ចាក់វ៉ាក់សាំង​រួច​ លោក ប្រាយុទ្ធ ដែល​នឹង​ឈាន​ដល់​វ័យ​៦៧​ឆ្នាំ​ក្នុង​ខែ​នេះ​ បាននិយាយ​ថា លោក​មាន​អារម្មណ៍​ល្អ​ធម្មតា បន្ទាប់​ពី​ចាក់​ហើយ។

ផែន​ការ​ចាក់វ៉ាក់​សាំង​របស់​ប្រទេស​ថៃ​ពឹង​ផ្នែក​ខ្លាំង​លើ​វ៉ាក់សាំង​ AstraZeneca​ ដែល​នឹង​ត្រូវ​ផលិត​ដោយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​មួយ​ដែល​ជា​ក្រុម​ហ៊ុន​របស់​ស្តេច​ថៃ​សម្រាប់​បំរ៉ុង​ចំនួន​៦១​លាន​ដូស​ដល់​ប្រជាជន​ថៃ។ ប៉ុន្តែ​ការ​ផលិត​ វ៉ាក់សាំង​ AstraZeneca​ក្នុង​ប្រទេស​ថៃ​ មិន​ទាន់​រួច​រាល់​ទេ​ដែល​​ដល់​ខែ​មិថុនា​ទើប​រួចរាល់​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Asiaone

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម